ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ស្ត្រី​ម្នាក់​ត្រូវ​ទឹក​កួចបាត់ ខណៈ​​ប្រទះ​ឃើញតែ​​កម្ទេច​ម៉ូតូ

2 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នាយ​ប៉ុ​ស៍​រដ្ឋបាល​សង្កាត​លេខ​១ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា បាន​អះអាង​ថា ស្ត្រី​ម្នាក់​បាន​បាត់​ខ្លួន​ពិតប្រាកដ​មែន បន្ទាប់​ប្តី​គាត់​មក​អះអាង បន្ទាប់​ពី​ប្រទះ​ឃើញ​ម៉ូតូ​របស់​ស្ត្រី​រង​គ្រោះ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ នាយ​ប៉ុ​ស៍​រដ្ឋបាល​សង្កាត​លេខ​១ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា បាន​អះអាង​ថា ស្ត្រី​ម្នាក់​បាន​បាត់​ខ្លួន​ពិតប្រាកដ​មែន បន្ទាប់​ប្តី​គាត់​មក​អះអាង បន្ទាប់​ពី​ប្រទះ​ឃើញ​ម៉ូតូ​របស់​ស្ត្រី​រង​គ្រោះ ។

យោង​តាម​សមត្ថកិច្ច​ដដែល​ឲ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង​បាន​វាយ​ផ្តាច់​ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ក្បាលឆាយ ក្នុង​នោះ មាន​ម៉ូតូ​មួយ​គ្រឿង និង​ស្ត្រី​ម្នាក់​បាន​បាត់​ខ្លួន​ហូរ​តាម​ទឹក មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៥​នេះ សមត្ថកិច្ច​រក​ឃើញ​តែ​ម៉ូតូ ប៉ុន្តែ​ស្ត្រី​ម្នាក់​ដែល​បាត់​ខ្លួន​តាម​ទឹក​ហូរ​នោះ រក​ពុំ​ទាន់​ឃើញ​នៅឡើយ ក្នុង​នោះ សមត្ថកិច្ច​ក៏​កំពុង​តាម​ស្វែងរក​បន្ត និង​ពុំ​ទាន់​ដឹង​ថា ជោគវាសនា​ស្ត្រី​រូប​នោះ​បែប​ណា​នៅឡើយ​។

សមត្ថកិច្ច​ប្រាប់​ដោយ​ដកស្រង់​សម្តី​ពី​បុរស​ជា​ប្តី​ថា ប្រពន្ធ​ដែល​បាត់​ខ្លួន​មានឈ្មោះ ទ្រី ផ​ល្លី បាន​ជិះ​ម៉ូតូ ម៉ាក SUZUKI SMASH គ្មាន​ផ្លា​ក​លេខ ធ្វើការ​ជា​ចុងភៅ​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង ស្ថិត​នៅ​អូរ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ និង​ថា​គ្រោះថ្នាក់​នេះ ទំនងជា​កើតឡើង​ពេល​ស្ត្រី​រង​គ្រោះ​ចេញពី​ធ្វើការ​ត្រឡប់​មក​ផ្ទះ​វិញ បើកម៉ូតូ​ឆ្លងកាត់​ចំ​ពេល​បាក់​ផ្លូវ ។ ប៉ុន្តែ​ពេល​នោះ គាត់​ពុំ​បាន​ចាប់អារម្មណ៍​និង​នឹក​ស្មានថា​ប្រពន្ធ​របស់​គាត់​ស្នាក់​នៅផ្ទះ​មិត្តភក្តិ​បងប្អូន ហើយ​ទូរស័ព្ទ​មិន​ចូល​ដោយសារ​អស់​ថ្ម ។

រហូត​ព្រឹក​ថ្ងៃ​ទី 23 ខែមិថុនា​នេះ សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​ម៉ូតូ​របស់​ស្ត្រី​រង​គ្រោះ ទើប​ប្ដី​សន្មត់​ថា ប្រពន្ធ​របស់​ខ្លួន ពិតជា​ត្រូវ​បាន​ទឹក​កួច ។

សួន​បញ្ជាក់​ថា ហេតុការណ៍​បាក់​ដាច់​ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​ក្បាលឆាយ​នេះ មាន​បណ្តោយ​ផ្លូវ​ប្រវែង​ជាង​២០​ម៉ែត្រ កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៥​នេះ ស្ថិត​ក្នុងភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ