ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​មែនឡានខ្មែរ​​ចូល​ទៅ​ចាក់​សាំង​នៅ​ដី​ថៃ​ទេ​តាម​ពិត​ ​គឺឡាន​អាជីវករ​​ខ្មែរ​លក់​ដូរ​ផ្សារ​រុង​ក្លឿ​

3 ម៉ោង មុន
  • បន្ទាយមានជ័យ

រាជធានី​ភ្នំពេញ​ ៖​ សម្ដេច​តេ​ជោ​ហ៊ុន សែន បាន​ថ្លែង​ឆ្លើយ​តប​ទៅ​ជន​ជ្រុលនិយម​ថៃ​ដែល​ទាមទារ​ឱ្យ​មានការ​ផ្តាច់​ការ​ផ្គត់ផ្គង់​ប្រេង ទើប​កម្ពុជា​ចុះចាញ់ ។ សម្តេច​ថាបើ​ថៃ​ផ្ដាច់​ប្រេង​មក​កម្ពុជា បើសិន​ចង់​ធ្វើ សូម​ធ្វើ​តាម​ចិត្ត​ចុះ…

រាជធានី​ភ្នំពេញ​ ៖​ សម្ដេច​តេ​ជោ​ហ៊ុន សែន បាន​ថ្លែង​ឆ្លើយ​តប​ទៅ​ជន​ជ្រុលនិយម​ថៃ​ដែល​ទាមទារ​ឱ្យ​មានការ​ផ្តាច់​ការ​ផ្គត់ផ្គង់​ប្រេង ទើប​កម្ពុជា​ចុះចាញ់ ។ សម្តេច​ថាបើ​ថៃ​ផ្ដាច់​ប្រេង​មក​កម្ពុជា បើសិន​ចង់​ធ្វើ សូម​ធ្វើ​តាម​ចិត្ត​ចុះ ក្រុមហ៊ុន​ដែល​ងាប់​មុនគេ គឺ​ក្រុមហ៊ុន​សាំង​PTT ដែល​កំពុង​មាន​វត្ត​មាននៅ​កម្ពុជា ។ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ ទំនាក់ទំនង​សង្គម​ផ្ទាល់​របស់​សម្ដេច នា​រាត្រី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៥ ឆ្លើយ​តប​នឹង​ការ​គំរាម​ការ​ផ្តាច់​ប្រេង​របស់​ជន​ជ្រុលនិយម​ថៃ ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ធ្ងន់​ៗ​ថា កម្ពុជា​មិន​ងាប់​ដោយសារ​ថៃ​ផ្តាច់​ប្រេង​នោះ​ទេ ហើយ​ប្រសិនបើ​ចង់​ធ្វើ សូម​ធ្វើ​តាម​ចិត្ត​ចុះ ។ល្បែង​គំរាម​ដែល​នាំ​ដល់​ការ​ខាតបង់​ខ្លួនឯង ថ្ងៃនេះ​ឃើញ​បក្ស​ប្រឆាំង​ថៃ​មួយ ជូន​យោបល់​ទៅ​រាជរដ្ឋាភិបាល​ថៃ​ថា​ឲ្យ​ឈប់​លក់​ប្រេង​ឲ្យ​កម្ពុជា​ដែល​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ចុះចាញ់ ។យើង​សូម​បញ្ជាក់​ទៅ​អ្នក​វិញ​ថា យើង​មិន​ស្លាប់​ដោយសារ​មិន​មានការ​នាំ​ប្រេង​ពី​ថៃ​មក​នោះ​ទេ ប៉ុន្តែ​អ្នក​ដែល​ស្លាប់​គឺ​ក្រុមហ៊ុន PTT របស់​ថៃ​ទៅ​វិញ​ទេ ។ តើ​អ្នក​ចង់​ឲ្យ​ក្រុមហ៊ុន​ថៃ PTT ស្លាប់​មែន​ទេ ? បើ​ចង់​សូម​ឲ្យ​អ្នក​ធ្វើ​តាម​បំណង​ចុះ ។

សម្រាប់​កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ដោះស្រាយ​ស្ថានភាព​ដែល​ពួក​អ្នក​គំរាម​រួច​ហើយ អុ​ី​ន​ធើ​រ​ណេ​ត អគ្គិសនី ពលករ និង​ពេល​នេះ​ល្បែង​ប្រេង​ធ្វើ​ជា​អាវុធ​ប្រឆាំង​យើង​ទៀត ។ បញ្ហា​ពលករ​ពេល​មុន ពួក​អ្នក​មើលងាយ និង​រើសអើង​ពលករ​ខ្មែរ និង​យក​ពលករ​ធ្វើ​ជា​ចំណាប់ខ្មាំង​ផង និង​គំរាម​យើង​ផង តែ​ពេល​ដែល​យើង​ប្រកាស​ទទួលយក​ពលករ​ពេល​នេះ​ពួក​អ្នក​បែរជា​ចេះ​យកចិត្ត និង​លួងលោម​ពលករ ព្រោះ​បើ​ពលករ​ខ្មែរ​ចាកចេញ រោងចក្រ កសិដ្ឋាន ក្រុមហ៊ុន ការដ្ឋាន​សំណង់​មួយ​ចំនួន អាច​ត្រូវ​បិទទ្វារ ព្រោះ​ខ្វះ​កម្លាំង​ពលកម្ម ។

បើ​ពួក​អ្នកក្លាហាន សូម​ពួក​អ្នក​បណ្តេញ​ពលករ​ខ្មែរ​សាកល្បង​មើល តើ​វា​ប៉ះពាល់​សេដ្ឋកិច្ច​ថៃ​ខ្លះ​ទេ ? ប្រេង​ក៏​ដូច​គ្នា​សូម​សាកល្បង​មើលចុះ តែ​គួរ​សួរ​ក្រុមហ៊ុន​ថៃ PTT ជា​មុន​សិន ព្រោះ​ក្រែង​វា​ងាប់​ក្រុមហ៊ុន​ថៃ ដែល​កំពុង​មាន​ស្ថានីយ​លក់​ប្រេង​នៅ​កម្ពុជា ឬ​ក៏​ត្រូវ​ឲ្យ​ក្រុមហ៊ុន​ប្រេង​របស់​ថៃ ទៅ​ទិញ​ប្រេង​ពី​ប្រទេស​ផ្សេង​មក​លក់​នៅ​កម្ពុជា ។

ក្នុង​នាម​ជា​ប្រធាន​គណបក្ស ខ្ញុំ​សូម​ផ្តល់​យោបល់​ជូន​រាជរដ្ឋាភិបាល​ពិចារណា និង​ម្ចាស់​ការ​ជា​មុន ដោយ​បង្វែរ​ការ​ទិញ​ទំនិញ​ពី​ប្រទេស​ថៃ ដើម្បី​កុំ​ឲ្យ​គេ​មាន​ហេតុផល​គំរាម​យើង​តទៅ​ទៀត និង​ចំពោះ​មុខ​ប្រ​សិន​ច្រក​ទ្វារ​ព្រំដែន​មិន​ទាន់​កែសម្រួល​ឲ្យ​ដូច​ដើម​វិញ កម្ពុជា​គួរ​ផ្អាក​ការ​នាំ​ចូល​គ្រឿង​កំប៉ុង​គ្រប់​ប្រភេទ តាំងពី​គ្រឿង​ស្រវឹង ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ​រហូត​ដល់​ត្រីខកំប៉ុង ឬ​សាច់​កំប៉ុង​គ្រប់​ប្រភេទ ជំនួស​ដោយ​ប្រើ​ផលិតផល​ក្នុងស្រុក ឬ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ផ្សេង​ៗ​ក្រៅពី​ប្រទេស​ថៃ ។ ប្រជាជន​កម្ពុជា​យើង​គួរ​សម្លឹង​មើល​ឲ្យ​ឆ្ងាយ លើស​ពី​ព្រំដែន​កម្ពុជា និង​លើស​ពី​ឆ្នាំ​២០៣០ ។


ឆ្លើយ​តប​ការ​ផ្សព្វផ្សាយ​មិន​ពិត​របស់​កាសែត​Bangkok Post​របស់​ថៃ

កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៥ សារព័ត៌មាន​ថៃ​មួយ​ចំនួន រួម​ទាំង​កាសែត​ល្បី​របស់​ថៃ Bangkok Post ផង​នោះ បាន​ចុះ​ផ្សាយ​ព័ត៌មាន​បំពុល​ថា ជនជាតិ​ខ្មែរ​បាន​សម្រុក​ទៅ​ចាក់​សាំង​នៅ​ថៃ ពីព្រោះ​សាំង​នៅ​ខ្មែរ​ថ្លៃ និង​ក្រោយ​ការ​ព្រមាន​ហាមឃាត់​នាំ​ចូល​សាំង​ពី​ថៃ ដែល​ជា​ការ​ឆ្លើយ​តប​នឹង​សម្តី​របស់​មន្ត្រី​បក្ស​ប្រឆាំង​ថៃ​ម្នាក់​ដែល​និយាយ​ថា «​បើ​ថៃ​បិទ​នាំ​ចូល​ប្រេង​មក​កម្ពុជា​តែ​មួយ​ខែ នោះ​កម្ពុជា​នឹង​ចុះចាញ់​» ។

ភ្លាម​ៗ​បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​មិន​ពិត​នេះ លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ តាម​រយៈ​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៥ បាន​ច្រាន​ចោលការ​ចុះ​ផ្សាយ​នេះ និង​ថា​មិន​មានរឿង​បែប​នេះ​កើតឡើង​ឡើយ ។អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា «​រូបភាព​រថយន្ត​ដែល​កាសែត​ថៃ​ចុះ​ផ្សាយ​នេះ គឺជា​រថយន្ត​ដែល​បងប្អូន​ខ្មែរ​យើង​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​ពេល​បើក​ចូល​ដំបូង គឺ​មានការ​កកស្ទះ​បែប​នេះ​ហើយ​» ។

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៥ បងប្អូន​ខ្មែរ​ដែល​ជា​ថៅកែ និង​អាជីវក​របោះ​ដុំ​លក់ដូរ​ទំនិញ​នៅ​ផ្សារ​រុង​ក្លឿ ដែល​មាន​ម៉ូតូ រថយន្ត​ជា​ច្រើន​គ្រឿង​បាន​ឆ្លង​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដែល​កម្ពុជា​បើក​នៅ​ម៉ោង​៩​ព្រឹក ថៃ​បើក​នៅ​ម៉ោង​៨​ព្រឹក ពោល​មិនមែន​ចូល​ទៅ​ចាក់​សាំង​ដូច​កាសែត និង​ជនជាតិ​ថៃ​មួយ​ក្តាប់​តូច​ផ្សាយ​នោះ​ឡើយ ។

ក្នុង​កិច្ច​សម្ភាសន៍​ក្រុម​អាជីវករ​ខ្មែរ​បញ្ជាក់​ថា «​សាំង​នៅ​ខ្មែរ​ខ្វះ​អី មិន​ចាំបាច់​ទៅ​ចាក់​សាំង​នៅ​ថៃ​នោះ​ឡើយ​» ។អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​បាន​បដិសេធ​ថា​គ្មាន​រថយន្ត​ពលរដ្ឋ​ខ្មែរ​សូ​ម្បី​តែ​១​គ្រឿង​ចូល​ទៅ​ចាក់​សាំង​ក្នុង​ទឹកដី​ថៃ​ឡើយ ព្រោះ​កម្ពុជា​មាន​សាំង​ប្រើប្រាស់​គ្រប់គ្រាន់ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​បដិសេធ​ការ​ចុះ​ផ្សាយ​របស់​កាសែត​ថៃ​ថា​មាន​រថយន្ត​កម្ពុជា​ចូល​ទៅ​ចាក់​សាំង​ក្នុង​ដី​ថៃ គឺ​គ្មាន​ការ​ពិត​ឡើយ ព្រោះ​កម្ពុជា​សាំង​ប្រើប្រាស់​គ្រប់គ្រាន់ អ្វី​ដែល​កាសែត​ថៃ​បាន​ចុះ​ផ្សាយ​នោះ ជា​រថយន្ត​ពលរដ្ឋ​ខ្មែរ ជា​អាជីវករ​ខ្មែរ​ចូល​ទៅ​ទឹកដី​ថៃ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដែល​ឈម​ច្រក​ខ្ល​ង​លឹ​ក​ប្រទេស​ថៃ ជា​រថយន្ត​អាជីវករ​ខ្មែរ ចូល​ទៅ​លក់​នៅ​ផ្សារ​រុង​ក្លឿ​ជា​រៀងរាល់ថ្ងៃ គឺ​គ្មាន​ទេ​រថយន្ត​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​ចាក់​សាំង​ក្នុង​ទឹកដី​ថៃ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា រាល់ថ្ងៃ​ពលរដ្ឋ​ខ្មែរ​ដែល​ចូល​ទៅ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ ១​ថ្ងៃ​មាន​រាប់​ពាន់​នាក់ ហើយ​មាន​រថយន្ត​រាប់រយ​គ្រឿង​ដែល​មាន​ឯកសារ​ចេញ​-​ចូល​ទៅ​ប្រទេស​ថៃ​ព្រឹក​វិល​ល្ងាច ក្រោយ​ភាគី​ថៃ​បាន​បិទ​ច្រក​ដោយ​(​ឯកតោភាគី​) ហើយ​សម្រួលការ​ចេញ​-​ចូល ដោយ​កម្ពុជា​បើក​ចេញ​-​ចូល​ម៉ោង​៩​ព្រឹក បិទ​ម៉ោង​៤​រសៀល ។

ឯកឧត្តម ប៉ាន់​ខែ​ម ប៊ុ​ន​ថន នាយ​រង​ខុ​ទ្ទ​ការ​ល័យ​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បញ្ជាក់​ថា កាសែត​ថៃ​ដែល​ផ្សព្វផ្សាយ​រថយន្ត​ពលរដ្ឋ​ខ្មែរ​ចូល​ចាក់​សាំង​ក្នុង​ទឹកដី​ថៃ គឺ​គ្មាន​ការ​ពិត​ឡើយ ព្រោះ​សាំង​កម្ពុជា​មាន​ប្រើប្រាស់​គ្រប់គ្រាន់​ដោយ​មិន​ចាំបាច់​ពឹង​ដង្ហើម​ថៃ​ដក​ទៀត​ឡើយ ទាំង​សាំង អគ្គិសនី អុ​ី​ន​ធើ​រ​ណេ​ត និង​បន្លែ ផ្លែ​ឈើ ត្រូវ​បាន​កាត់​ផ្តាច់​ពី​ប្រទេស​ថៃ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ