ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្សុីបន្តវាយប្រហារខ្លាំងក្លា​លើ​ក្រុងគៀវ​​​

18 វិនាទី មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កាលពី​យប់​ថ្ងៃ​ទី​២២​មក​២៣​មិថុនា រុ​ស្សុ​ី​បាន​វាយប្រហារ​ខ្លាំងក្លា​លើ​ក្រុង​គៀវ​និង​តំបន់​ទីក្រុង​នោះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៧​នាក់​និង​របួស​ប្រមាណ​២០​នាក់​។ អ៊ុយ​ក្រែ​ន​ក៏​រាយការណ៍​ពី​មនុស្ស​២​នាក់​ទៀត​ស្លាប់​នៅ​ភាគ​ខាង​ជើ​ង្រ​ទេស​។ កាលពី​១​ស​ប្ដា​ហ៍​មុន​នេះ​ការ​វាយប្រហារ​របស់​រុ​ស្សុ​ី​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២៨​នាក់​និង​របួស​ជាង​១៣០​នាក់​រួច​ហើយ​នៅ​ក្រុង​គៀវ​។ បន្ទាប់​ពី​អ៊ុយ​ក្រែ​ន​សន្យា​បង្កើន​ការ​វាយប្រហារ​លើ​រុ​ស្សុ​ី​អាជ្ញាធរ​ប្រទេស​នេះ​រាយការណ៍​នា​ថ្ងៃ​ទី​២៣​មិថុនា​ថា ការ​វាយប្រហារ​របស់​រុ​ស្សុ​ី​លើ​ក្រុង​គៀវ​និ​ត​តំបន់​ទីក្រុង​នោះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប​៦​នាក់​និង​របួស​ប្រមាណ​២០​នាក់​។…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កាលពី​យប់​ថ្ងៃ​ទី​២២​មក​២៣​មិថុនា រុ​ស្សុ​ី​បាន​វាយប្រហារ​ខ្លាំងក្លា​លើ​ក្រុង​គៀវ​និង​តំបន់​ទីក្រុង​នោះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៧​នាក់​និង​របួស​ប្រមាណ​២០​នាក់​។ អ៊ុយ​ក្រែ​ន​ក៏​រាយការណ៍​ពី​មនុស្ស​២​នាក់​ទៀត​ស្លាប់​នៅ​ភាគ​ខាង​ជើ​ង្រ​ទេស​។ កាលពី​១​ស​ប្ដា​ហ៍​មុន​នេះ​ការ​វាយប្រហារ​របស់​រុ​ស្សុ​ី​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២៨​នាក់​និង​របួស​ជាង​១៣០​នាក់​រួច​ហើយ​នៅ​ក្រុង​គៀវ​។

Fire and burnt-out cars are seen after a missile strike in Kyiv on January 2,2024, amid the Russian invasion of Ukraine. (Photo by Genya SAVILOV / AFP)

បន្ទាប់​ពី​អ៊ុយ​ក្រែ​ន​សន្យា​បង្កើន​ការ​វាយប្រហារ​លើ​រុ​ស្សុ​ី​អាជ្ញាធរ​ប្រទេស​នេះ​រាយការណ៍​នា​ថ្ងៃ​ទី​២៣​មិថុនា​ថា ការ​វាយប្រហារ​របស់​រុ​ស្សុ​ី​លើ​ក្រុង​គៀវ​និ​ត​តំបន់​ទីក្រុង​នោះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប​៦​នាក់​និង​របួស​ប្រមាណ​២០​នាក់​។ រដ្ឋមន្ត្រី​មហាផ្ទៃ​អ៊ុយ​ក្រែ​ន​លោក​អី​ុ​ហ្គ័​រ​គ្លី​មេន​កូ​អះអាង​ពី​ការ​វាយប្រហារ​ខ្លាំងក្លា ដោយ​មី​សី​ុ​ល​និង​ដ្រូ​ន​នា​ពេល​យប់​លើ​រដ្ឋធានី​និង​តំបន់​ជុំវិញ​។ លោក​បរិហារ​ពី​ការ​វាយប្រហារ​លើ​បណ្ដា​តំបន់​មនុស្ស​រស់នៅ មន្ទីរពេទ្យ​និង​ទីតាំង​កីឡា ដោយ​កងទ័ព​រុ​ស្សុ​ី​មិន​គិតដល់​ហេដ្ឋារចនាសម្ព័ន្ធ​សី​ុ​វិល​ឡើយ​។

នៅ​ភាគ​ខាងលិច​រដ្ឋធានី​អគារ​រស់នៅ​មាន​ច្រើន​ជាន់​មួយ​រង​ការ​បំផ្លាញ​។ នៅ​ទីនោះ​មនុស្ស​៦​នាក់​ស្លាប់​ហើយ​មនុស្ស​១០​នាក់​ទៀត​រង​របួស​។ អាច​មាន​ជន​រង​គ្រោះ​ច្រើន​ថែម​ទៀត​ក្រោម​គំនរ​បាក់បែក​។ មនុស្ស​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​ភាគ​ខាងត្បូង​ក្រុង​គៀវ ហើយ​នៅ​ទីនោះ​មាន​មនុស្ស​១០​នាក់​រង​របួស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ