សង្គ្រាមអីុស្រាអែល-អីុរ៉ង់ ៖ ឯកអគ្គរដ្ឋទូតនិងជាតំណាងអចិន្ត្រៃយ៍អីុរ៉ង់ប្រចាំអ.ស.បលោក
អាលីបារែននី បានថ្លែងទៅកាន់EURONEWSកាលពីថ្ងៃទី១៩មិថុនាកន្លងទៅថា ក្រុងតេហេរ៉ង់នឹងវាយប្រហារអាមេរិក ប្រសិនបើឆ្លងកាត់ហួសពីខ្សែបន្ទាត់ក្រហម។
បណ្ដាអ្នកជំនាញការខាងយោធាយល់ឃើញថាអីុរ៉ង់អាចជាអាទិភាពវាយប្រហារបណ្ដាមូលដ្ឋានយោធាអាមេរិកក្នុងតំបន់ ។ កងឆ្មាំបដិវត្តន៍អីុរ៉ង់អះអាងរួចហើយកាលពីថ្ងៃទី២២មិថុនាថា ប្រភពនែកងយន្តហោះអាមេរិកដែលបញ្ជូនមកវាយប្រហារត្រូវបានកំណត់ដឹងនិងថា ទីនោះកំពុងស្ថិតក្រោមការតាមដានត្រួតពិនិត្យ។ កងឆ្មាំំបដិវត្តន៍បន្តថា បណ្ដាមូលដ្ឋានយោធាអាមេរិកក្នុងតំបន់អាចជាចំណុចវាយប្រហារ។
ចំណែកពួកឧទ្ទាមហ៊ូធីយេម៉ែនជាសម្ព័ន្ធមិត្តអីុរ៉ង់ក៏គំរាមផងដែរវាយប្រហារបណ្ដានាវាអាមេរិកក្នុងសមុទ្រក្រហម ប្រសិនបើក្រុងវ៉ាសិុនតោនចូលរួមជាយថាហេតុក្នុងការវាយប្រហារប្រឆាំងអីុរ៉ង់រួមដៃជាមួយអីុស្រាអែល។ ក្នុងសេចក្ដីប្រកាសមួយអ្នកនាំពាក្យយោធារបស់ពួកហ៊ូធី ុបានព្រមានថា យើងនឹងប្រកាន់យកគោលដៅវាយប្រហារ លើបណ្ដានាវាអាមេរិកក្នុងសមុទ្រក្រហម។
សហរដ្ឋអាមេរិកមានទាហានច្រើនសិបពាន់នាក់ដាក់់ពង្រាយដនៅមជ្ឈឹមបូព៌ាពិសេសក្នុងបណ្ដាមូលដ្ឋានយោធាអចិន្ត្រៃយ៍នៅប្រទេសគុយវ៉ែត បារ៉ែន កាតានិងអេមីរ៉ា់ត់អារ៉ាប់រួម ដែលសុទ្ធតែជាប្រទេសនៅឈូងសមុទ្រពែរ្ស៍ទល់មុខនឹងអីុរ៉ង់។
ពិតមែនហើយបណ្ដាមូលដ្ឋានយោធាអាមេរិកនៅមជ្ឈឹមបូព៌៌ា មានប្រព័ន្ធការពារអាកាសទំនើបឈានមុខ និងមានប្រព័ន្ធប្រកាសអាសន្នរហ័ស ក្នុងករណីមានការវាយប្រហារដោយហ្វូងមីសីុលនិងហ្វូងដ្រូន។ ប្រសិទ្ធភាពនៃការតបតពឹងផ្អែកលើទំហំនិងបណ្ដាប្រភេទអាវុធដែលប្រើ។ ប៉ុន្តែគេឃើញថាទោះបីអ៊ីស្រាអែលមានប្រព័ន្ធការពារអាកាសខ្លាំង ក៏មិនអាចស្នាក់កម្ទេចបានគ្រាប់មីសីុលនិងដ្រូនទាំងអស់ដែរ ក្នុងការវាយប្រហាររបស់អីុរ៉ង់នាពេលថ្មីៗនេះ។ តាមអ្នកទទួលខុសត្រូវខាងយោធាអាមេរិកម្នាក់ថា ទាហានអាមេរិកប្រមាណជា៤០.០០០នាក់បច្ចុប្បន្នស្ថិតក្នុងតំបន់
នោះ៕
ចែករំលែកព័តមាននេះ