ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុីរ៉ង់កម្រិតម៉ត់ចត់ការតបតការវាយប្រហារ​​របស់​អា​មេរិក​ ត្រូវបានលោកត្រាំអរគុណ

2 ខែ មុន

សង្គ្រាម​អី​ុ​ស្រា​អែ​ល​-​អី​ុ​រ៉​ង់ ៖ អ្វី​ៗ​សុទ្ធតែ​ត្រូវ​បាន​គិតគូរ​ម៉ត់ចត់​។ ជា​ការ​សងសឹក​ចំពោះ​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​២២​មិថុនា របស់​អា​មេ​រិ​ក​ប្រឆាំង​បណ្ដា​ទីតាំង​នុយក្លេអ៊ែរ​របស់​ខ្លួន អី​ុ​រ៉​ង់​អះអាង​នា​ថ្ងៃ​ទី​២៣​មិថុនា​ថា​បាន​បាញ់​មី​សី​ុ​ល​លើ​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​AL-UDEID​ក្នុង​ប្រទេស​កា​តា ដែល​ជា​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​ធំ​ជាងគេ​នៅ​ម​ជ្ឈឹ​ម​បូព៌​៌ា​។ ប៉ុន្តែ​មុន​ការ​វាយ​ប្រហារ​នោះ អី​ុ​រ៉​ង់​បាន​គិត​ល្អិតល្អន់​ចំពោះ​ការ​តបត​របស់​ខ្លួន​។ ទិស​ដៅ​គឺ​កម្រិត​ការ​បាត់បង់​អាយុជីវិត​មនុស្ស…

សង្គ្រាម​អី​ុ​ស្រា​អែ​ល​-​អី​ុ​រ៉​ង់ ៖ អ្វី​ៗ​សុទ្ធតែ​ត្រូវ​បាន​គិតគូរ​ម៉ត់ចត់​។ ជា​ការ​សងសឹក​ចំពោះ​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​២២​មិថុនា របស់​អា​មេ​រិ​ក​ប្រឆាំង​បណ្ដា​ទីតាំង​នុយក្លេអ៊ែរ​របស់​ខ្លួន អី​ុ​រ៉​ង់​អះអាង​នា​ថ្ងៃ​ទី​២៣​មិថុនា​ថា​បាន​បាញ់​មី​សី​ុ​ល​លើ​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​AL-UDEID​ក្នុង​ប្រទេស​កា​តា ដែល​ជា​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​ធំ​ជាងគេ​នៅ​ម​ជ្ឈឹ​ម​បូព៌​៌ា​។ ប៉ុន្តែ​មុន​ការ​វាយ​ប្រហារ​នោះ អី​ុ​រ៉​ង់​បាន​គិត​ល្អិតល្អន់​ចំពោះ​ការ​តបត​របស់​ខ្លួន​។ ទិស​ដៅ​គឺ​កម្រិត​ការ​បាត់បង់​អាយុជីវិត​មនុស្ស ដើម្បី​ចៀសវាង​ភាព​តានតឹង​កាន់តែ​ខ្លាំង​ក្នុង​តំបន់ និង​ចៀសវាង​ការ​ជីក​កប់​លទ្ធភាព​នៃ​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​។

ប្រភព​៣​ជិតដិត​នឹង​របប​អី​ុ​រ៉​ង់​បាន​ពន្យល់​ប្រាប់​ដល់​កាសែត​ញូ​វ​យ៉​ក​ថែម​ថា អាជ្ញាធរ​អី​ុ​រ៉​ង់​បាន​ប្រាប់​កា​តា​ឲ្យ​ដឹង​មុន​ការ​បាញ់​មី​សី​ុ​ល ៦​គ្រាប់ ដើម្បី​ឲ្យ​កា​តា​មាន​ពេល​រៀបចំ​ខ្លួន​។ អ្នក​ទទួល​ខុសត្រូវ​អា​មេ​រិ​ក​ម្នាក់​ក៏​ថ្លែង​ទៅ​កាន់​ទូរទស្សន៍​CNN ថា ពុំ​មាន​ជនជាតិ​អា​មេ​រិ​ក​ណា​ម្នាក់​រង​របួស​ឬ​ស្លាប់​ក្នុង​ការ​វាយប្រហារ​នេះ​ឡើយ​។ អា​មេ​រិ​ក​ក៏​ដូច​ជា​កា​តា​ដែរ ត្រូវ​បាន​អី​ុ​រ៉​ង់​ប្រាប់​ឲ្យ​ដឹង​ជា​មុន ទើប​អា​មេ​រិ​ក​អាច​ដក​បណ្ដា​យន្តហោះ​ខ្លួន​ចេញពី​មូលដ្ឋាន​អាកាសចរណ៍​នោះ​ទាន់​ពេល​។ បណ្ដា​អ្នក​ទទួលខុសត្រូវ​អី​ុ​រ៉​ង់​ក៏​បាន​ប្រាប់​ដល់​កាសែត​ញូ​វ​យ៉​ក​ថែម​ទៀត​ថា ក្រុង​តេ​ហេ​រ៉​ង់​គ្រាន់តែ​ចង់​តបត​ជា​និម្មិត្តរូប​ប៉ុណ្ណោះ​ចំពោះ​អា​មេ​រិ​ក តែ​មិន​នាំ​ឲ្យ​មានការ​ខូចខាត​ធំដុំ​ចៀសវាង​ធ្វើ​ឲ្យ​សភាពការណ៍​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​នៅ​ម​ជ្ឈឹ​ម​បូព៌​៌ា​។ អី​ុ​រ៉​ង់​ក៏​ថ្លែង​ដែរ​ថា ចំនួន​មី​សី​ុ​ល​ដែល​បាញ់​ទៅ​គឹ​ស្មើគ្នា​នឹង​ចំនួន​គ្រាប់បែក​ដែល​អា​មេ​រិ​ក​វាយប្រហារ​បណ្ដា​ទីតាំង​នុយក្លេអ៊ែរ​របស់​ខ្លួន​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​។

ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ជាន់ខ្ពស់​អី​ុ​រ៉​ង់ អះអាង​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​អា​មេ​រិ​ក​AP​ថា ឆ​ន្ទះ​របស់​អី​ុ​រ៉​ង់​ធ្វើ​មិន​ឲ្យ​មាន​ជន​រង​គ្រោះ​។ ម្យ៉ាងទៀត​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​ដែល​វាយប្រហារ​នោះ​ស្ថិត​នៅ​ឆ្ងាយ​ដាច់​ពី​តំបន់​មាន​ប្រជាជន​រស់នៅ​នៃ​ប្រទេស​កា​តា​។ សកម្មភាព​នោះ​មិន​តំណាង​ឲ្យ​គ្រោះថ្នាក់​ណាមួយ សម្រាប់​ប្រជាជាតិ​ជា​មិត្ត​និង​ជា​បងប្អូន​កា​តា​និង​ប្រជាជន​ប្រទេស​នេះ​។ អី​ុ​រ៉​ង់​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ថែរក្សា​និង​បន្ត​ទំនាក់ទំនង​ដ៏​កក់ក្ដៅ​និង​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​កា​តា​។

លោក​ត្រាំ​អរគុណ​អី​ុ​រ៉​ង់
ប្រធានាធិបតី​អាំ​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​បាន​ទទួលស្គាល់​យុទ្ធសាស្ត្រ​បែប​នេះ​របស់​អី​ុ​រ៉​ង់ និង​រហូត​ដល់​អរគុណ​អី​ុ​រ៉​ង់​ទៀត​ផង ដោយ​លោក​ថា​អី​ុ​រ៉​ង់​បាន​ប្រាប់​យើង​ឲ្យ​ដឹង​មុន ដែល​អាច​ចៀសវាង​ការ​បាត់បង់​ជីវិត​មនុស្ស និង​គ្មាន​មនុស្ស​រង​របួស​។ លោក​ថា​បែប​នេះ​បង្ហាញ​ថា​អី​ុ​រ៉​ង់​ចង់​ដើរ​លើ​ផ្លូវ​សន្តិភាព និង​ភាព​សុខសាន្ត​របស់​តំបន់ ហើយ​ខ្ញុំ​នឹង​លើកទឹកចិត្ត​អី​ុ​ស្រា​អែ​ល​ឲ្យ​ធ្វើ​ដូច​គ្នា​នេះ​ដែរ​។ ក្នុង​សារ​តាម​បណ្ដាញ​សង្គម​លោក​ត្រាំ​ចាត់​ទុក​ការ​វាយបក​របស់​អី​ុ​រ៉​ង់​ថា​ខ្សោយ​ខ្លាំង​ណាស់​។

ចំណែក​ប្រទេស​កា​តា​វិញ​និយាយ​នា​យប់​ថ្ងៃ​ទី​២៣​មិថុនា​ថា ខ្លួន​រក្សា​សិទ្ធិ​តបត​វិញ​ដោយ​សម​ស្រប ទៅ​តាម​ទំហំ​នៃ​ការ​ឈ្លានពាន​និង​ស្រប​តាម​ច្បាប់​អន្តរជាតិ​។ នេះ​ជា​ការ​អះអាង​របស់​ក្រសួងការបរទេស​កា​តា​ដែល​បន្ត​ថា មី​សី​ុ​លអី​ុ​រ៉​ង់​ទាំងអស់​ត្រូវ​បាន​ស្ទាក់​កម្ទេច និង​ថា​មូលដ្ឋាន​យោធា​អាម​រិ​ក​ដែល​អី​ុ​រ៉​ង់​វាយប្រហារ​បាន​ជម្លៀស​មនុស្ស​និង​យន្តហោះ​ចេញ​មុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ