ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep Guardiola អាច​នឹង​រក​ឃើញ​អ្នក​ជំនាន់​ក្រោយ​របស់​ខ្លា​ចាស់ David Silva

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​របស់​ក្លិប​មេឃ​ខៀវ Joleon Lescott បាន​ប្រមើល​មើល​អនាគត​ដ៏​ភ្លឺស្វាង​របស​កីឡាករ​វ័យក្មេង Phil…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​របស់​ក្លិប​មេឃ​ខៀវ Joleon Lescott បាន​ប្រមើល​មើល​អនាគត​ដ៏​ភ្លឺស្វាង​របស​កីឡាករ​វ័យក្មេង Phil Foden គេ​បាន​លើក​ឡើង​ថា Phil Foden អាច​ជា​អ្នក​ស្នង​តំណែង David Silva នៅ​ខ្សែបម្រើ​កណ្តាល របស់​ក្លិប Manchester City ។

Foden អាយុ​១៨​ឆ្នាំ បាន​ស៊ុត​ចូល​គ្រាប់​ដំបូង​របស់​គេ​សម្រាប់ Man City នៅ​ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន Carabao Cup ជាមួយនឹង​ក្លិប Oxford កាលពី​ស​ប្តា​ហ៍​មុន ។ ខណៈ​នេះ រូបគេ​ក៏​បាន​ជាប់​នៅ​លើ​តារាង Shortlist សម្រាប់​ការ​ឡើង​ទៅ​ដណ្តើម​ពាន Golden Boy ឆ្នាំ​២០១៨ ផង​ដែរ ។ អតីត​កីឡាករ​អង់គ្លេស Lescott ដែល​ធ្លាប់​ជា​ផ្នែក​មួយ​របស់​ក្លិប​ម្ចាស់​ពាន Premier League ឆ្នាំ​២០១២ (Man City) ជឿជាក់​ថា Foden នឹង​ដើរ​តាម​គន្លង​ដ៏​ល្អ​របស់​មិត្ត​រួម​ក្រុម​គេ​ម្នាក់ ។

តាម​ប្រភព​ព័ត៌មាន 888sport អតីត​កីឡាករ​រូប​នេះ​បាន​និយាយ​ថា ៖«David Silva ប្រហែលជា​កីឡាករ​ល្អ​បំផុត​មួយ ដែល Man City បាន​ទិញ​យក​មក​ចូល​ក្រុម ។ ការ​លេង​របស់ Phil ពេល​នេះ​មិន​អាច​ស្មើនឹង Silva បាន​ទេ តែ​គេ​អាច​នឹង​ក្លាយជា​អ្នក​ជំនាន់​ក្រោយ​របស់ Silva បាន​ដោយ​គ្មាន​ស្ទាក់ស្ទើរ​» ។

Lescott បាន​បន្ត​ថា ៖«​ប្រសិនបើ​រូបគេ​មិនមែន​ទេ​នោះ គេ​នឹង​មិន​អាច​នៅ​ក្លិប City បាន​ទេ នៅ​ក្នុង​វ័យ​ត្រឹមតែ​១៧​ឆ្នាំ គ្មាន​សោះឡើយ​រឿង​មក​លេង​នៅ Man City ។ អ្នក​ត្រូវ​តែ​មានទឹក​ចិត្តមុត​ស្រួច​ក្នុង​ការ​ហ្វឹកហាត់​ជា​រៀងរាល់ថ្ងៃ និង​ត្រូវ​លេង​ឲ្យ​ស្មើ​ជើង​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដោយ​យក​តំណែង និង​មុខងារ​របស់ Lescott នៅ City ពេល​នេះ យើង​អាច​ជឿជាក់​ថា ការ​ប្រមើល​មើល​របស់​គេ​អាច​យក​ជា​ការ​បាន ។ Lescott មាន​តួនាទី​គ្រប់គ្រង​កីឡាករ​វ័យក្មេង ដែល​សម្រាប់​ខ្ចី​ជើង​ពី Man City Football Academy ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ