ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​ពីក្រោយ​គោ​យន្ត​ទាំង​យប់

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​ជ្រុល​ចង្កូត​បុក​ពីក្រោយ​គោ​យន្ត​​១​គ្រឿង​ដែល​បែកកង់​ឈប់​ចត​តាម​ចិញ្ចើម​ផ្លូវ បណ្តាល​ឲ្យ​របួសធ្ងន់ ហើយ​អ្នក​បើក​គោ​យន្ត​បាន​រត់គេច​ខ្លួន​បាត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៧​និង​៥​នាទី​យប់​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ក្រាំង​ស្បែង ឃុំ​ត្រពាំង​ជោរ…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​ជ្រុល​ចង្កូត​បុក​ពីក្រោយ​គោ​យន្ត​​១​គ្រឿង​ដែល​បែកកង់​ឈប់​ចត​តាម​ចិញ្ចើម​ផ្លូវ បណ្តាល​ឲ្យ​របួសធ្ងន់ ហើយ​អ្នក​បើក​គោ​យន្ត​បាន​រត់គេច​ខ្លួន​បាត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៧​និង​៥​នាទី​យប់​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ក្រាំង​ស្បែង ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់​។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ​រ៉េ​ន ឆក ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល​ជ្រុំ ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា​អិ​ក​ស៊ី​ធើ RC150 ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ ។ ចំណែក​គោ​យន្ត​ពណ៌​ក្រហម​ មាន​ដឹកអុស (​បែក​កង់​ក្រោយ​ខាងឆ្វេង​) បើកបរ​ដោយ​បុរស​ម្នាក់ ក្រោយ​កើតហេតុ​បាន​រត់គេច​ខ្លួន​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ មាន​គោ​យន្ត​១​គ្រឿងមាន​ដឹកអុស បាន​​បែក​​កង់ រួច​ឈប់​​ចត​តាម​ចិញ្ចើមថ្នល់​លេខ​៤៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧០-៧១ បែរ​ក្បាល​ទៅ​ទិស​ខាងកើត ដោយ​មិន​មាន​ដាក់​សញ្ញា​សម្គាល់​អ្វី​នោះ​ទេ ។

លុះដល់​វេលា​កើតហេតុ បុរស​រង​គ្រោះ​ខាងលើ​បើក​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន បាន​ជ្រុល​ចង្កូត​បុក​រទេះគោ​យន្ត​ខូច​ចំ​ពីក្រោយ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ដួល​រង​របួសធ្ងន់ ចំណែក​អ្នកបើកបរ​គោ​យន្ត​បាន​រត់គេច​ខ្លួន​បាត់​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​បញ្ជូន​ជន​រង​គ្រោះ ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ត្រពាំង​ជោរ ។ ចំណែក​គោ​យន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នាយក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ