ស្ត្រី​ចំណាស់​ពិការ​ម្នាក់ បាន​ទទួល​អំណោយ​ពី​សប្បុរសជន


ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​វ​យ័​ចំណាស់ ហើយ​ធ្លាក់ខ្លួន​ពិការ​ដោយសារ​ជំងឺ​មួយ​រូប អាយុ​ជាង​៦០​ឆ្នាំ ឈ្មោះ ធ​ក ជុក រស់នៅ​ភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃ​នប់ បាន​ទទួល​ជំនួយ​ឧបត្ថម្ភ​ពី​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ និង​មួយ​ផ្នែក​ទៀត​ពី​បងប្អូន​ក្រុម​សប្បុរសធម៌​កំពង់​ផែ​ក្រុងព្រះសីហនុ រួម​មាន​អង្ករ និង​ម្ហូបអាហារ​ចម្រុះ​ច្រើន​មុខ​ព្រមទាំង​ថវិកា​សរុប​៣០​ម៉ឺន​រៀល​។

ស្ត្រី​វ​យ័​ចំណាស់​រូប​នេះ ពិការ​ដើរ​មិន​រួច និយាយ​មិនកើត​ដោយសារ​ជំងឺលើសឈាម និង​បច្ចុប្បន្ន​មើលថែ​ដោយ​បុរស​ចំណាស់​ជា​ប្តី​វ័យ​ជាង​៦០​ឆ្នាំ​ដូច​គ្នា តែ​២​នាក់​យាយ​តា គ្មាន​កូនចៅ​ទេ​។ ជំនួយ​នេះ​ត្រូវ​បាន​នាំ​ទៅ​ជូន​ដល់​ផ្ទះ​របស់​គាត់​ស្ថិត​នៅ​ចុង​ភូមិ តាម​រយៈ​តំណាង​ក្រុម​សប្បុរសធម៌​កំពង់​ផែ និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​បិត​ត្រាំ​ង តំណាង​អ​ជ្ញា​ធរ​ដែនដី កាលពី​រសៀល​ថ្ងៃ​ទី​៣ តុលា ២០១៨ ដើម្បី​ផ្គត់​ជីវភាព​ផង និង​បាន​ធ្វើបុណ្យ​ទាន​នា​រដូវ​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​នេះ​ផង​៕

Facebook Google Twitter Email

សប្បុរសធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ