ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​គ្រាប់​បែក​ជាប់​ខ្លួន​សំដៅ​លើ​អង្គ​មីទ្ទីង​បំផ្ទុះ​ស្លា.ប់​យ៉ាង​តិច​១៣​នាក់

5 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ មនុស្ស​យ៉ាងតិច​១៣​នាក់​ស្លាប់​ ហើយ​ជាង​៤០​នាក់​រង​របួស កាល​ពី​ថ្ងៃ​ទី​២ ​តុលា​ ក្នុង​ការ​វាយប្រហារ​អត្តឃាត​មួយ សំដៅលើ​អង្គ​មី​ទ្ទីង​ឃោសនា​បោះ​ឆ្នោត​មួយ​នា​ភាគ​ខាងកើត​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​ការ​បោះ​ឆ្នោត​សភា​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​២០ ​តុលា​ខាង​មុខ​។…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ មនុស្ស​យ៉ាងតិច​១៣​នាក់​ស្លាប់​ ហើយ​ជាង​៤០​នាក់​រង​របួស កាល​ពី​ថ្ងៃ​ទី​២ ​តុលា​ ក្នុង​ការ​វាយប្រហារ​អត្តឃាត​មួយ សំដៅលើ​អង្គ​មី​ទ្ទីង​ឃោសនា​បោះ​ឆ្នោត​មួយ​នា​ភាគ​ខាងកើត​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​ការ​បោះ​ឆ្នោត​សភា​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​២០ ​តុលា​ខាង​មុខ​។

នេះ​ជា​ការ​វាយប្រហារ​ភេរវកម្ម​ដំបូង តាំងពី​ចាប់ផ្ដើម​យុទ្ធនា​ឃោសនាបោះឆ្នោត​ផ្លូវការ​ពី​ថ្ងៃ​ទី​២៨​ កញ្ញា​មក​។​ ហើយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នោះ​តាម​រយៈ​សេចក្ដី​ប្រកាស​មួយ​។

ជន​អត្តឃាត​បាន​បំផ្ទុះ​គ្រាប់បែក​ដាក់​ជាប់​ខ្លួន​គេ ក្នុង​កណ្ដាលចំណោម​ពួក​អ្នកចូលរួម​ក្នុង​​ការ​ប្រជុំ​មួយ​រៀបចំ​ដោយ​បេក្ខជន​មួយ​រូប លោក​អាប់​ឌុ​ល​ណា​សៀរ​ម៉ូ​ហា​ម៉ា​ដ ក្នុង​ស្រុក​កា​ម៉ា ខេត្ត​ណា​ន់​ហ្គា​ហារ ​ភាគ​ខាងកើត​ប្រទេស​។​ ចំណែក​អ្នកនាំពាក្យ​អភិ​បាល​ខេត្ត​និយាយ​ថា ​មនុស្ស​១៣​នាក់​ស្លាប់​ ​និង​៤៣​នាក់​រង​របួស ដោយសារ​ការ​វាយប្រហារ​នេះ​។ ហើយ​​បេក្ខជន​លោក​អាប់​ឌុ​ល​ ណា​សៀរ​ម៉ូ​ហា​ម៉ា​ដ​នៅ​រស់រាន​មានជីវិត​។

យុទ្ធនាការ​ឃោសនា​សម្រាប់​ការ​បោះ​ឆ្នោត​សភា​ថ្ងៃ​ទី​២០ ​តុលា ​បើក​ធ្វើ​ពី​ថ្ងៃ​ទី​២៨​ កញ្ញា​មក ក្នុង​បរិយាកាស​នៃ​ការ​ភ័យ​ខ្លាច​ និង​ការ​សង្ស័យ​។​ ការ​បោះ​ឆ្នោត​នោះ​ពន្យារពេល​យ៉ាង​យូរ​ដោយ​ពី​ដំបូង​គ្រោង​ធ្វើ​តាំងពី​៣​ឆ្នាំ​មុន​មក​ម្ល៉េះ​។ ​បេក្ខជន​៥​រូប​ត្រូវ​គេ​ធ្វើឃាត​ក្នុង​ការ​វាយប្រហារ​នានា ហើយ​គណៈកម្មាធិការ​បោះ​ឆ្នោត​ឯករាជ្យ​និយាយ​ថា អំពើ​ហិង្សា​អាច​មានការ​កើនឡើង​នា​ថ្ងៃ​បោះ​ឆ្នោត​។

ជា​លើក​ដំបូង​ដែល​សមាជិក​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​៥៤.០០០​នាក់​នឹង​ទទួល​​បន្ទុក​រៀបចំ​កិច្ច​ការពារ​ការិយាល័យ​បោះ​ឆ្នោត​៥០០០​កន្លែង​។​ ដោយសារ​ហេតុ​ផល​សន្តិសុខ​ការិយាល័យ​បោះ​ឆ្នោត​ចំនួន​២០០០​នឹង​ពុំ​បើក​ឡើយ​។​ ពួក​តា​លី​បង់​និង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ឲ្យ​ដឹង​ថា ​ពួក​គេ​ប៉ុនប៉ង​ធ្វើការ​វាយប្រហារ​នានា​ដើម្បី​ធ្វើ​ឲ្យ​ស្ទះ​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ