ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀត​ណាម​ស្លា.ប់​៣នាក់​,បា.ត់​ខ្លួ.ន​៩​នាក់​ដោយ​សា​រ​ជំនន់​ទឹក​ភ្លៀង​យប់​មិញ

2 ម៉ោង មុន

ទី​ក្រុង​ហាណូយ៖ វៀតណាម​ស្លាប់​ដោយ​សារ​គ្រោះ​ធម្ម​ជាតិ​ទៀត​ហើយ​​ លើក​នេះ​ស្លាប់​ដោយសារ​គ្រោះ​ទឹក​ជំនន់​ដែល​ហក់​ឡើង​ខ្ពស់​យ៉ាង​ឆាប់​រហ័ស​នៅ​តំបន់​ភ្នំ​ភាគ​ខាង​ជើង​កាល​ពី​យប់​មិញ​។ អាជ្ញា​ធរ​វៀត​ណាម​ទទួល​បន្ទុក​​ខាង​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​រាយ​ការណ៍​​​ថា​មនុស្ស​យ៉ាង​តិច​បី​នាក់​​​បាន​ស្លាប់​​។ ក្រៅ​ពី​នេះ​ មនុស្ស​៩​នាក់​ទៀត​នៅ​បាត់​ខ្លួន​នៅ​ឡើយ​ មិន​ដឹង​ថា​ពួក​គេ​ស្លាប់​ ឬ​រស់​នោះ​ទេ​។​ ភ្លៀង​ធ្លាក់​ដ៏​ជោគ​ជាំ​នៅ​ក្នុង​អត្រា​៣០​សង់​ទី​ម៉ែត្រ​ត្រឹម​តែ​មួយ​ប៉​ប្រិច​ភ្នែក​បាន​បង្ក​ជា​គ្រោះ​ទឹក​ជំនន់​នៅ​ក្នុង​ខេត្ត​សឺន​ឡា (Son…

ទី​ក្រុង​ហាណូយ៖ វៀតណាម​ស្លាប់​ដោយ​សារ​គ្រោះ​ធម្ម​ជាតិ​ទៀត​ហើយ​​ លើក​នេះ​ស្លាប់​ដោយសារ​គ្រោះ​ទឹក​ជំនន់​ដែល​ហក់​ឡើង​ខ្ពស់​យ៉ាង​ឆាប់​រហ័ស​នៅ​តំបន់​ភ្នំ​ភាគ​ខាង​ជើង​កាល​ពី​យប់​មិញ​។ អាជ្ញា​ធរ​វៀត​ណាម​ទទួល​បន្ទុក​​ខាង​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​រាយ​ការណ៍​​​ថា​មនុស្ស​យ៉ាង​តិច​បី​នាក់​​​បាន​ស្លាប់​​។ ក្រៅ​ពី​នេះ​ មនុស្ស​៩​នាក់​ទៀត​នៅ​បាត់​ខ្លួន​នៅ​ឡើយ​ មិន​ដឹង​ថា​ពួក​គេ​ស្លាប់​ ឬ​រស់​នោះ​ទេ​។​

ភ្លៀង​ធ្លាក់​ដ៏​ជោគ​ជាំ​នៅ​ក្នុង​អត្រា​៣០​សង់​ទី​ម៉ែត្រ​ត្រឹម​តែ​មួយ​ប៉​ប្រិច​ភ្នែក​បាន​បង្ក​ជា​គ្រោះ​ទឹក​ជំនន់​នៅ​ក្នុង​ខេត្ត​សឺន​ឡា (Son La), ហ្វ៊ូថូ (Phu Tho), ធ្វៀន​ក្វាង (Tuyen Quang), និង​ជា​ពិសេស​ឌៀន​បៀន (Dien Bien) ទឹក​លិច​ខ្លាំង​ជាង​គេ​រហូត​ដល់​ថ្នាក់​ភូមិ​ស្រុក​មួយ​ចំនួន​ត្រូវ​ហ៊ុម​ព័ទ្ធ​ដោយ​វាល​ទឹក​យ៉ាង​ល្ហ​ល្ហាច​រក​មើល​កោះ​ត្រើយ​មិន​ឃើញ​។

ក្រសួង​កសិកម្ម​ថ្លែង​ថា​ជន​រង​គ្រោះ​​ទាំង​បី​នាក់​នោះ​​ស្លាប់​នៅ​ពេល​ពួក​គេ​ស្វែង​រក​អ្នក​បាត់​ខ្លួន​៩​នាក់​នៅ​ខេត្ត​ឌៀន​បៀន​។ សារ​ព័ត៌​មាន​របស់​រដ្ឋ​បាន​ដក​ស្រង់​ប្រភពពី​អាជ្ញា​ធរ​មក​ផ្សាយ​ថា​ភ្លៀង​ចាប់​ផ្ដើម​ធ្លាក់​ខ្លាំង​ឡើង​ៗ​នៅ​​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ហើយ​​​ធ្វើ​ឱ្យ​ទឹក​ហូរ​ចាក់​ពី​តំបន់​ខ្ពស់​ៗធ្លាក់​ទៅ​តំបន់​ទំនាប​។ ភូមិជា​ច្រើន​ត្រូវ​លិច​លង់​យ៉ាង​ធ្ងន់​ធ្ងរ​។ គិត​ត្រឹម​​ល្ងាច​ថ្ងៃ​សុក្រ​ ទី​តាំង​ទាំង​នោះ​នៅ​តែ​បន្ត​ហ៊ុម​ព័ទ្ធ​ដោយ​ទឹក​ជំនន់​​​នៅ​ឡើយ​។

សូម​រំលឹក​ថា​​ករណី​ស្រដៀង​គ្នា​នេះ​ធ្លាប់​​កើត​ឡើង​ទៅ​លើ​ប្រទេស​វៀតណាម​កាល​ពី​សប្ដាហ៍​មុន​​ បណ្ដាល​​ឱ្យ​ស្លាប់​​​មនុស្ស​៥​នាក់​នៅ​ខេត្ត​សឺន​ឡា​។ កាល​នោះ ទឹក​ជំនន់​បាន​ជន់​លិច​ដំណាំ​របស់​អ្នក​ស្រុក។ ​សត្វ​បក្សី និង​គោ​-​ក្របី​ជា​ច្រើន​ក្បាល​ក៏​ត្រូវ​រសាត់​ទៅ​តាម​ខ្សែ​ទឹក​ហូរ​ផង​ដែរ​។ ដោយ​សារ​អំឡុង​ពេល​នេះ​ជា​រដូវ​វស្សា​ ដូច​នេះ​វៀតណាម​ឧស្សាហ៍​កើត​មាន​ខ្យល់​ព្យុះ​ត្រូពិច​ ភ្លៀង​ធ្លាក់​ខ្លាំង គ្រោះ​ទឹក​ជំនន់ និង​ការ​បាក់​ដី​កើត​ឡើង​ព្រម​ៗ​គ្នា​​តែ​ម្ដង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ