ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​មិន​ទាន់​ទទួល​ដំណឹង​អត្រា​ពន្ធ​គយ​សូម​រង់​ចាំ​អ៊ុត​លទ្ធ​ផល​នៅ​យប់​នេះ

15 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ បណ្ដា​ប្រទេស​ដែល​មិន​ទាន់​ចរ​ចា​ត្រូវ​រ៉ូវ​គ្នា​ជា​មួយ​អាមេរិក​ពាក់​ព័ន្ធ​នឹង​ការ​កំណត់​អត្រា​ពន្ធ​គយ​ ឬ​មិន​ទាន់​ទទួល​​បានលិខិត​បញ្ជាក់​អំពី​បញ្ហា​នេះ​សូម​រង់​ចាំ​ស្ដាប់​លទ្ធ​ផល​នៅ​ពាក់​កណ្ដាល​អធ្រាត្រ​ថ្ងៃ​សុក្រ​នេះ​។ ខាង​លើ​នេះ​ជា​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​សេត​វិមាន​ លោក​ស្រី​ខារ៉ូ​ឡាញ លេ​វីត។ លោក​ស្រី​ថ្លែង​ថា​ក្រុម​ការ​ងារ​របស់​អាមេរិក​ដែល​ធ្វើ​ការ​លើ​ផ្នែក​នេះ​កំពុង​ខិត​ខំ​យ៉ាង​ដុត​ដៃ​ដុត​ជើង​ដើម្បី​ឆ្លើយ​តប​ទៅ​ប្រទេស​នានា​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ ​បើ​សិន​ពួក​គេ​មិន​ទាន់​ទទួល​បាន​ចម្លើយ​ពី​យើង​ទេ ពួក​គេ​គង់​តែ​ទទួល​បាន​លិខិត​បញ្ជាក់​ ឬ​បទ​បញ្ជា​នីតិ​ប្រតិ​បត្តិ​ត្រឹម​ពាក់​កណ្ដាល​អធ្រាត្រ​នេះ​ជា​មិន​ខាន​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ បណ្ដា​ប្រទេស​ដែល​មិន​ទាន់​ចរ​ចា​ត្រូវ​រ៉ូវ​គ្នា​ជា​មួយ​អាមេរិក​ពាក់​ព័ន្ធ​នឹង​ការ​កំណត់​អត្រា​ពន្ធ​គយ​ ឬ​មិន​ទាន់​ទទួល​​បានលិខិត​បញ្ជាក់​អំពី​បញ្ហា​នេះ​សូម​រង់​ចាំ​ស្ដាប់​លទ្ធ​ផល​នៅ​ពាក់​កណ្ដាល​អធ្រាត្រ​ថ្ងៃ​សុក្រ​នេះ​។ ខាង​លើ​នេះ​ជា​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​សេត​វិមាន​ លោក​ស្រី​ខារ៉ូ​ឡាញ លេ​វីត។

លោក​ស្រី​ថ្លែង​ថា​ក្រុម​ការ​ងារ​របស់​អាមេរិក​ដែល​ធ្វើ​ការ​លើ​ផ្នែក​នេះ​កំពុង​ខិត​ខំ​យ៉ាង​ដុត​ដៃ​ដុត​ជើង​ដើម្បី​ឆ្លើយ​តប​ទៅ​ប្រទេស​នានា​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ ​បើ​សិន​ពួក​គេ​មិន​ទាន់​ទទួល​បាន​ចម្លើយ​ពី​យើង​ទេ ពួក​គេ​គង់​តែ​ទទួល​បាន​លិខិត​បញ្ជាក់​ ឬ​បទ​បញ្ជា​នីតិ​ប្រតិ​បត្តិ​ត្រឹម​ពាក់​កណ្ដាល​អធ្រាត្រ​នេះ​ជា​មិន​ខាន​។

យោង​តាម​អ្នក​នាំ​ពាក្យ​ដដែល​នេះ អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​ទើប​តែ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គ្នា​បន្ទាប់​ពី​កូរ៉េ​ខាង​ត្បូង​បញ្ជូន​គណៈ​ប្រតិ​ភូ​ទៅ​ចរ​ចា​នៅ​សេត​វិមាន​កាល​ពី​ថ្ងៃ​ពុធ​។ យោង​តាម​​កិច្ច​ព្រម​ព្រៀង​នេះ អាមេរិក​យក​ពន្ធ​គយ​១៥%​ពី​ទំនិញ​របស់​កូរ៉េ​ខាង​ត្បូង​រួម​ទាំង​រថ​យន្ត​ផង​ដែរ​។ កូរ៉េ​ខាង​ត្បូង​ក៏​យល់​ព្រម​ធ្វើ​សម្ប​ទាន​ត្រឡប់​ទៅ​អាមេរិក​វិញ​ដោយ​អនុ​ញ្ញាត​ឱ្យ​នាំ​អង្ករ​ និង​ថាម​ពល​ពី​អាមេរិក​។

កូរ៉េ​ខាង​ត្បូង​យល់​ព្រម​ទិញ​ថាម​ពល​ពី​អាមេរិក​ដែល​មាន​តម្លៃ​១០០​ពាន់​លាន​ដុល្លារ​ចាប់​ពី​ពេល​នេះ​ទៅ​ទល់​នឹង​ឆ្នាំ​២០២៨​។ ម៉្យាង​ទៀត​ កូរ៉េ​ខាង​ត្បូង​នឹង​​វិនិយោគ​គិត​ជា​ទឹក​ប្រាក់​៣៥០​ពាន់​លាន​ដុល្លារ​នៅ​លើ​ទឹក​ដី​អាមេរិក​ផង​ដែរ​។ យោង​តាម​អ្នក​នាំ​ពាក្យ​សេត​វិមាន ៩០%​នៃ​ប្រាក់​ចំណេញ​ពី​ការ​វិនិយោគ​នេះ​នឹង​បង្វែរ​ទៅ​ចូល​ថវិកា​ជាតិ​របស់​រដ្ឋាភិបាល​អាមេរិក​ដើម្បី​សង​បំណុល​ និង​ឧបត្ថម្ភ​វិស័យ​សំខាន់​ៗ​ជា​អាទិភាព​របស់​រដ្ឋាភិបាល​។

ចំពោះ​ប្រទេស​ចិន​ អ្នក​នាំ​ពាក្យ​សេត​វិមាន​ថ្លែង​ថា​​​ដំណើរ​ការ​ចរ​ចា​នៅ​តែ​បន្ត​ធ្វើ​។ លោក​ស្រី​សង្កត់​ធ្ងន់​ថា​ការ​រៀប​ចំ​ដំណើរការ​ពាណិជ្ជ​កម្ម​របស់​អាមេរិក​អាច​ជួយ​កាត់​បន្ថយ​ឱន​ភាព​ពាណិជ្ជ​កម្ម​របស់​អាមេរិក​ជា​មួយ​ចិន​បាន​៥​ពាន់​លាន​ដុល្លារ​ដែរ​នៅ​ឆ្នាំ​នេះ​។ លោកស្រី​ថ្លែង​ថា​គណៈ​ប្រតិ​ភូ​របស់​អាមេរិក​ដឹក​នាំ​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​រតនា​គារ​ជាតិ និង​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​​ទើប​តែ​បិទ​បញ្ចប់​ការ​ជួប​ជា​មួយ​គណៈ​ប្រតិ​ភូ​ចិន​នៅ​ប្រទេស​ស្វីស​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ