ផ្លូវ​ធំ​វា​ចង្រៃ​ឬ​បានជា​បង្រួម​តូច​ទុក​ឱ្យ​គេ​សង់ផ្ទះ (​មាន​វី​ដេ​អូ​)


ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​កម្មករ​សំណង់​ចំនួន​៤​នាក់ ក្នុង​ចំណោម​៥​នាក់ បាន​ស្លាប់​ដោយ​សារ​ដាច់​ខ្សែ​រ៉ក​ធ្លាក់​ពីលើ​អគារ​សណ្ឋាគារ​កំពស់​៧​ជាន់ ក្នុង​ចំណោម​១២​ជាន់ ដែល​កំពុង​តែ​សាងសង់ ស្ថិត​នៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៥៧ ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ មាន​គេ​សង្ស័យ​ថា មន្ទីរ​ជំនាញ​អនុញ្ញាតិ​ច្បាប់​ឱ្យ​ម្ចាស់​ដី​មួយ​ចំនួន​សាងសង់​អគារ​នៅ​លើ​ចំណី​ផ្លូវ​សាធារណ​: ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​កម្ពុជា​-​ថៃ ត្រូវ​បាន​គេ​សង្ស័យ​ថា អាជ្ញាធរ និង​មន្ទីរ​ជំនាញ​សុរិយោដី​ខេត្ត​អនុញ្ញាតិ​ច្បាប់ និង​ចេញ​ប្លង់​ឱ្យ​ម្ចាស់​ដី​មួយ​ចំនួន​សាងសង់​អគារ​ធំ​ៗ​នៅ​លើ​ចំណី​ផ្លូវជាតិ ។ ប្រភព​បន្ត​ទៀត​ថា គេ​មានការ​ព្រួយ​បារម្ភ​​នៅ​ថ្ងៃ​ខាង​មុខ បើសិនជា​ផ្លូវជាតិ​លេខ​៥៧ ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​ខាងលើ​មាន​ការ​រៀបចំ​ធ្វើការ​អភិវឌ្ឍ និង​ពង្រីក​បន្ថែម​ទៀត ដើម្បី​ឱ្យ​ធំ​ទូលាយ​គឺ​មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ ព្រោះ​មានការ​ចង្អៀត​ទាស់​នឹង​អគារ​ដែល​គេ​កំពុង​សាងសង់ និង​អគារ​ដែល​គេ​បាន​សាងសង់​រួចរាល់​អស់​មក​ហើយ ដោយនៅ​គៀក​នឹង​ចំណី​ផ្លូវ​ជា​ហូរហែ​តែ​ម្តង ព្រោះ​បើ​ទុក​ផ្លូវ​ធំ​ខ្លាច​វា​ចង្រៃ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សំ សា​រ៉េ​ត អភិបាលស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា ការ​សង់ អគារ​ធំ​ៗ​នៅ​ក្បែរ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ផ្សារ​ព្រំ មិន​ស្ថិត​នៅ​លើ​ចំណី​ផ្លូវ​នោះ​ទេ ដោយ​ពី​មុន​គឺ​នៅ​លើ​ចំណី​ផ្លូវ​មែន តែ​ដោយ​មានការ​សម្របសម្រួល​ពី​លោក ហុ​ក សុផល អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ចាស់ ទើប​បង្រួម​ផ្លូវ​ឱ្យ​នៅ​តូច​វិញ ហើយ​គេ​អាច​ធ្វើ​ច្បាប់​សង់​អគារ​ក្បែរ​នោះ​បាន ។ បើ​ចង់​ដឹង​ច្បាស់​ជាង​នេះ អាច​ទាក់ទង​ទៅ​អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត ព្រោះ​កិច្ចការ​នេះ​ផុត​ពី​ដៃ​របស់​លោក​ហើយ ។

ភ្នាក់ងារ​យើង​បាន​ទាក់ទង​ទៅ​លោក ហុ​ក សុផល អភិបាលរង​ខេត្ត​ប៉ៃលិន ដែល​ទើប​នឹង​តែងតាំង​ថ្មី និង​ជា​អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ប៉ៃលិន​ដែរ តែ​បាន​បិទ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន​ឡើយ ។ ចំណែក​លោក ហុង ពៅ ប្រធាន​ស្តីទី​នៃ​មន្ទីរ​សុរិយោដី​ខេត្ត​បានឱ្យ​ដឹង​ដែរ​ថា អគារ​ទាំងអស់​នៅ​ក្បែរ​ផ្លូវជាតិ ច្រក​ទ្វារ​អន្តរជាតិ​ព្រំ គឺ​អត់​មាន​សាង​សង់​នៅ​លើ​ចំណី​ផ្លូវ​នោះ​ទេ គេ​សុទ្ធតែ​មានច្បាប់ និង​ប្លង់​ត្រឹមត្រូវ​អស់ហើយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ