ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​កាន់តែ​ជឿជាក់ និង​ផ្ដល់​ទំនុកចិត្ត​លើប្រព័ន្ធ​ហិរញ្ញវត្ថុ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​និយាយ​ថា ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​មាន​ទំនុកចិត្ត និង​ជឿជាក់​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ ខណៈ​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ទ្រព្យសកម្ម​ក្នុង​វិស័យ​ធនាគារ​មាន​កំណើន​ដល់​១៦០%​នៃ​ផលទុនជាតិ​សរុប​(​ផ​.​ស​.​ស​) ។ ក្នុង​វេទិកា​ស្តី​ពី​អាជីព​ការងារ​ក្នុង​វិស័យ​ធនាគារ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​និយាយ​ថា ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​មាន​ទំនុកចិត្ត និង​ជឿជាក់​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ ខណៈ​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ទ្រព្យសកម្ម​ក្នុង​វិស័យ​ធនាគារ​មាន​កំណើន​ដល់​១៦០%​នៃ​ផលទុនជាតិ​សរុប​(​ផ​.​ស​.​ស​) ។

ក្នុង​វេទិកា​ស្តី​ពី​អាជីព​ការងារ​ក្នុង​វិស័យ​ធនាគារ និង​ធានា​រ៉ាប់រង ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​ខេ​ម​អេ​ដ កាលពី​ចុង​ស​ប្តា​ហ៍​មុន លោក ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៨​នេះ ទ្រព្យសកម្ម​វិស័យ​ធនាគារ មាន​ទំហំ​ប្រមាណ​១៦០%​នៃ​ផ​.​ស​.​ស ក្នុង​នោះ​ឥណទាន​ក្នុង​វិស័យ​ឯកជន​មាន​កម្រិត​១០០%​នៃ​ផ​.​ស​.​ស និង​មាន​ប្រាក់​បញ្ញើ​កម្រិត​៩៣%​នៃ​ផ​.​ស​.​ស ផង​ដែរ ។ បើ​ធៀប​ក្នុង​រយៈពេល​១៥​ឆ្នាំ​មុន ទ្រព្យសកម្ម​វិស័យ​ធនាគារ​បាន​កើនឡើង​៤៤​ដង ។ ចំណែក​ឥណទាន​កើនឡើង​៨៧​ដង និង​ប្រាក់​បញ្ញើ​កើនឡើង​៤២​ដង​។ ដោយឡែក​ទុនបម្រុង​អន្តរជាតិ​វិញ​បាន​បន្ត​ពូន​ជ្រំ​ជា​លំដាប់ ដែល​បច្ចុប្បន្ន​អាច​ធានា​ការ​នាំ​ចូល​ទំនិញ និង​សេវា​បាន​ប្រមាណ​រយៈពេល​៦​ខែ ស្មើនឹង​២​ដង​នៃ​កម្រិត​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​គួរ​មាន​ដល់​៣​ខែ ។

លោក​បន្ត​ថា ៖« សមិទ្ធផល​ទាំង​អស់នេះ បាន​កើតឡើង​ពី​ការ​ស្តារ កសាង អភិវឌ្ឍន៍ និង​ការ​កែទម្រង់សេដ្ឋកិច្ច​ជា​បន្តបន្ទាប់ ដោយ​រក្សា​បាន​យ៉ាង​រឹង​មាំ​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ា​ក្រូ​ហិរញ្ញវត្ថុ និង​ការ​អនុវត្ត​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​ប្រកបដោយ​ប្រសិទ្ធភាព ដែល​បាន​ធ្វើ​ឲ្យ​វិស័យ​ហិរញ្ញវត្ថុ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស »​។ លោក​បន្ថែម​ថា ៖« បច្ចុប្បន្ន​វិស័យ​ធនាគារ ក៏​ដូច​ជា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​រួម​មាន វិស័យ​មូលប័ត្រ វិស័យ​ធានា​រ៉ាប់រង និង​សោធន បាន​ចូលរួម​ចំណែក​ផ្តល់​សេវា​ហិរញ្ញវត្ថុ បាន​ពង្រីក​ភាព​ជឿជាក់ និង​ភាព​ច្បាស់លាស់​ចំពោះ​អនាគត​ប្រជាជន​ដែល​ជា​មូលដ្ឋាន​គ្រឹះ ក្នុង​ការ​ពង្រីក​សិទ្ធិ​សេរីភាព និង​លទ្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ពិតប្រាកដ »​។

នៅ​ក្នុង​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ វិស័យ​ធនាគារ​ទទួល​បាន​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់ បន្ទាប់​ពី​មានការ​កែទម្រង់​វិស័យ​ធនាគារ​អំឡុង​ឆ្នាំ​១៩៩៩-២០០០ ព្រមទាំង​បាន​អនុវត្ត​តាម​ផែនការអភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល ក្នុង​នោះ ចាប់ពី​ឆ្នាំ​២០០១​មក ការ​អភិវឌ្ឍ​វិស័យ​ធនាគារ មានការ​រីក​ចម្រើន​មក​ដល់​បច្ចុប្បន្ន ។

លោក ឆា​រស៍ វ៉ា​ន់ ប្រធាន​ស្តីទី​សមាគម​ធនាគារ​កម្ពុជា​បាន​ថ្លែង​ថា ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ទាំង​កំណើន​នៃ​ការ​ដាក់​ប្រាក់​បញ្ញើ កំណើន​នៃ​ការ​ផ្តល់​ឥណទាន ដែល​ស្ថិត​ក្នុង​លក្ខខណ្ឌ​ល្អ​ប្រសើរ និង​អាច​គ្រប់គ្រង​បាន ។ លោក​បន្ត​ថា សុខភាព​ក្នុង​ប្រព័ន្ធ​ធនាគារ​មាន​ភាពល្អ​ប្រសើរ ទោះជា​ការ​ប្រកួតប្រជែង​កើនឡើង ប៉ុន្តែ​ធនាគារ​នានា​បាន​បំពេញការងារ ក្នុង​លក្ខខណ្ឌ​ប្រកបដោយ​ក្រម​សីល​ធ៌​ម ។ លោក​បន្ត​ថា ៖« ធនាគារ​បាន​និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ព្រោះ​សេដ្ឋកិច្ច​ត្រូវការ​សាច់ប្រាក់ ដើម្បី​បង្កើន​សកម្មភាព​ផលិតភាព ហើយ​ធនាគារ​ជា​អ្នក​បំពេញ​នូវ​មូលធន​ទាំងនោះ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ