ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រកាស​មិន​យកពន្ធ​លើ​ដំណាំ​កសិកម្ម​ពលរដ្ឋ​អំឡុង​ពេល​កាន់​អំណាច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​មិន​យកពន្ធ​លើកដី​ដាំ​ដុះ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​អំឡុង​ពេល​កាន់​អំណាច ។ ការ​អះអាង​របស់​សម្តេច ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​បាន​ប្រកប មុខ​កសិកម្ម​ដើម្បី​ចិញ្ចឹម​ជីវភាព​ប្រចាំ​ថ្ងៃ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​មិន​យកពន្ធ​លើកដី​ដាំ​ដុះ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​អំឡុង​ពេល​កាន់​អំណាច ។ ការ​អះអាង​របស់​សម្តេច ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​បាន​ប្រកប មុខ​កសិកម្ម​ដើម្បី​ចិញ្ចឹម​ជីវភាព​ប្រចាំ​ថ្ងៃ ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក ខណៈ​ពេល​ដែល​សម្តេច​ជួប​សំណេះសំណាល បន្ទាប់​ពី​សម្តេច​បញ្ចប់​កិច្ចប្រជុំ​មហាសន្និបាត​លើក​ទី​៧៣ នៃ​ទឹកដី​សហរដ្ឋអាមេរិក ។

សម្តេច​បាន​លើក​ក្នុង​អាណត្តិ​កាន់​នាយក​រដ្ឋមន្ត្រី​សម្តេច​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ចំណូល​ពន្ធ​ផ្ទៃក្នុង​ប្រទេស​មានការ​កើនឡើង ដោយ​មិន​យកពន្ធ​លើក​ផ្ទៃដី​កសិកម្ម​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ។ សម្តេច​បាន​គូសបញ្ជាក់​ថា «​យើង​ត្រូវធ្វើ​ឲ្យ​ចំណូល​ផ្ទៃក្នុង​កើន តែ​កើន​នេះ​យើង​មិន​តម្លើង​ពន្ធ ឬ​យកពន្ធ​ដី ។ ពន្ធ​ដី​ខ្ញុំ​ដាច់ខាត់​មិន​យក​ចាំ​នាយក​រដ្ឋមន្ត្រី​ណា​យក​ចុះ​តែ​ខ្ញុំ​មិន​យកពន្ធ​ពី​កសិករ​ទេ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ពី​ស្នាដៃ និង​កេរ្តិ៍​ដំណែល ដើម្បី​ជូន​ជាតិ​ដូច​ជាទី​១- ផ្តួលរំលំ​របប​ខ្មែរក្រហម​សង្គ្រោះ​ជាតិ​កម្ពុជា ។ ទី​២- ចូលរួម​ដំណើរការ​ចរចា​ដើម្បី​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស (​បើ​ហ៊ុន សែន​មិន​ស៊ី​ញ៉េ តើ​អ្នក​ណា​ស៊ី​ញ៉េ និយាយ​ឲ្យ​ច្បាស់ កន្លែង​) ។ ទី​៣-​បញ្ចប់សង្គ្រាម​តាម​រយៈ​នយោបាយ​ឈ្នះ​ឈ្នះ​នាំ​មក​ឯកភាព​ទឹកដី ។ ទី​៤- រួមចំណែក​កសាង​សេដ្ឋកិច្ច​ពី​បាតដៃ​ទទេ​ពី​សេដ្ឋកិច្ច​ទីផ្សា​មក​សេដ្ឋកិច្ច​សេរី ហើយ​ការ​ផ្តល់​កម្មសិទ្ធិ​ឲ្យ​ប្រជាជន​នូវ​ដីធ្លី និង​មិន​យកពន្ធ​ពី​ប្រជាជន​…៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ