ថ្ងៃស្អែកថ្នាក់លើចុះអង្កេតហើយ… ចាំមើលយុត្តិធម៌
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ក្រោយពីមានប្រព័ន្ធផ្សព្វផ្សាយ កាសែតក្នុងស្រុកជាច្រើនផ្សាយរឿងបែកធ្លាយលោក ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ស៊ីដាច់លុយមន្ត្រីការពារការបោះឆ្នោត និងអង្កររបស់តំណាងរាស្ត្ររួចមកនោះ។ មន្ត្រីអាវុធហត្ថខេត្តម្នាក់បានបង្ហើបឱ្យដឹងថា ក្រុមអធិការកិច្ចបានកំណត់ថ្ងៃចុះមកធ្វើការហើយ (គណៈកម្មការចំពោះកិច្ច) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស សំបូរធន នឹងចុះមកធ្វើការអធិការកិច្ចនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតែម្តង។
ប្រភពបានបន្ថែមទៀតថា ការបែកធ្លាយនេះរហូតមានការផ្សព្វផ្សាយតាមកាសែត ទូរទស្សន៍ និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយនានាជាច្រើនបានជ្រាបដល់ថ្នាក់លើ (គណៈកម្មការចំពោះកិច្ច)ដើម្បីស្រាវជ្រាវស្វែងរកការពិតជាក់ស្តែងតែម្តង។
មិនដឹងថា លោកមេបញ្ជាការខេត្តបានប្រព្រឹត្តដូចការចោទប្រកាន់ដែលឬយ៉ាងណានោះទេ ខណៈដែលអ្នកខ្លះបានទទួលលុយ និងអ្នកខ្លះទៀតមិនបានទទួលលុយនោះ។ ក្នុងនាមលោកជាមន្ត្រីក្រោមឱវ៉ាទពិតជាសោកស្តាយណាស់ ប្រសិនបើ (គណៈកម្មការចំពោះកិច្ច) ចុះធ្វើអធិការកិច្ចឃើញថា ប្រព្រឹត្តិអំពើពុករលួយនោះ។ តែបើសិនជាក្រុមអធិការកិច្ចរកមិនឃើញកំហុសណារបស់លោកមេបញ្ជាការនោះទេ សូមក្រុមការងារ (គណៈកម្មការចំពោះកិច្ច) សូមផ្តល់ភាពយុត្តិធម៌អោយលោកមេបញ្ជាការផង។
ការលើកឡើងពីសំណាក់មន្ត្រីអាវុធហត្ថ សូមមិនបញ្ចេញឈ្មោះ ទៅលើមេបញ្ជាការបស់ខ្លួននេះធ្វើឡើងនៅរសៀលថ្ងៃទី២៥កញ្ញា២០១៨កន្លងទៅថ្មីៗនេះ។
គួររំលឹកទៀតថា ៖ កូនចៅចោមរោមចោទមេ… ពិតជាមិនធម្មតាទេទាន!!!
ចែករំលែកព័តមាននេះ