បុរសពោះម៉ាយម្នាក់ បា.ត់ខ្លួនមិនឃើញចេញពីផ្ទះអស់៣ថ្ងៃ ត្រូវគេប្រទះឃើញយ៉ាងរន្ធ.ត់
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋមានការផ្អើលឆោឡោ នាំគ្នារាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ច ឱ្យចុះទៅត្រួតពិនិត្យផ្ទះកើតហេតុ ខណៈដែលប្រទះឃើញបុរសពោះម៉ាយម្នាក់ បានដេកស្លាប់នៅក្នុងផ្ទះម្នាក់ឯង ក្រោយពីបាត់ខ្លួនអស់រយៈពេល៣ថ្ងៃ មិនឃើញចេញក្រៅ លុះមិត្តភក្តិទូរស័ព្ទចូលមិនមានអ្នកទទួល ក៏ដើរទៅបើកទ្វារផ្ទះមើល ស្រាប់តែធុំក្លិនស្អុយបាត់ទៅហើយ គេសង្ស័យថា ស្លាប់ដោយសារកើតជំងឺខ្យល់គ ឬគាំងបេះដូង។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅក្នុងផ្ទះរបស់ខ្លួន ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះ មាន ឈ្មោះ ប៉ែន រ៉ាវី ហៅព្រលិត អាយុ៤២ឆ្នាំ ជាពោះម៉ាយគ្មានកូន ស្នាក់នៅក្នុងផ្ទះម្នាក់ឯង ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ដោយសារតែបាត់បុរសពោះម៉ាយខាងលើ មិនឃើញចេញពីផ្ទះអស់រយៈពេលច្រើនថ្ងៃ ដោយមិនដឹងថាទៅទីណា ស្រាប់តែមិត្តភក្តិទូរស័ព្ទចូល តែគ្មានអ្នកទទួល ក៏សម្រេចចិត្តដើរទៅបើកទ្វារបន្ទប់ផ្ទះមើល ស្រាប់តែឃើញដេកស្លាប់នៅលើកម្រាលឥដ្ឋ រឹងបាត់ទៅហើយ ក៏មានក្លិនស្អុយផងដែរ ។ ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា ជារៀងរាល់ថ្ងៃ គេសង្កេតឃើញបុរសខាងលើ តែងតែជួបជុំមិត្តភក្តិហូបស្រានៅក្នុងផ្ទះរបស់ខ្លួន ហើយជួនកាលក៏ជួបជុំមិត្តភក្តិហូបស្រានៅខាងក្រៅផ្ទះ រហូតដល់ពេលស្រវឹង ទើបធ្វើដំណើរត្រឡប់មកផ្ទះរបស់ខ្លួនវិញ ។
ប៉ុន្តែអស់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេមិនឃើញបុរសខាងលើ ចេញដើរ ឬទៅធ្វើការងារនៅផ្ទះឡើយ ដោយឃើញតែម៉ូតូកង់បីរបស់ខ្លួនចតឈប់នៅមុខផ្ទះប៉ុណ្ណោះ ក៏គ្មានអ្នកណាចាប់អារម្មណ៍ឡើយ ។ ប៉ុន្តែនៅរសៀលថ្ងៃកើតហេតុ គេមិនឃើញបុរសខាងលើ ចេញក្រៅ ដូចសព្វមួយដងក៏ទាក់ទងតាមទូរស័ព្ទ ដើម្បីសួរនាំ តែមិនទទួលទូរស័ព្ទ ក៏ចូលទៅមើលក្នុងផ្ទះ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។
ក្រោយពេលនគរបាល ធ្វើការពិនិត្យកោសល្យវិច្ច័យរួច បញ្ជាក់ឱ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារកើតជំងឺគាំងបេះដូង ឬកើតខ្យល់គពិតប្រាកដមែន ដោយនៅក្បែរសពជនរងគ្រោះ ក៏មានធុំក្លិនស្រាសដួលកំពប់នៅក្បែរខ្លួនផងដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ សពជនរងគ្រោះ ត្រូវគេប្រគល់ជូនសាច់ញាតិ និងអ្នករស់នៅជិតខាង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕



ចែករំលែកព័តមាននេះ