កូនចៅចោមរោមចោទមេ… ពិតជាមិនធម្មតាទេទាន!!!
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានរងការចោទប្រកាន់ពីសំណាក់មន្ត្រីជាច្រើននាក់ក្រោមឱវាទរបស់ខ្លួនថា បានស៊ីដាច់លុយការពារក្នុងការបោះឆ្នោតកន្លងទៅរាប់លានរៀល និងអង្កររបស់តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី ដែលផ្តល់ជូនកាលពីពេលថ្មីៗនេះសំរាប់បើកឱ្យមន្ត្រីទាំងអស់នោះថែមទៀតផង។
មន្ត្រីអាវុធហត្ថមួយរូបនោះនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ចាប់តាំងពីលោក ជូ សារុន ចូលមកកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺមក មានភាពមិនប្រក្រតីជាច្រើនបានកើតឡើងដូចជា ប្រកាន់បក្ខពួក (យកតែសាច់ញាតិបងប្អូន) និងបង្កើតអោយមានអ្នកដើរប្រមូលលុយពីបទល្មើសព្រៃឈើ និងសេដ្ឋកិច្ចជាច្រើននៅក្នុងខេត្ត។ ជាងនេះទៅទៀតកន្លែងណាដែលអាចរកលុយបានដោយស្រួលលោក ជូ សារុន តែងតែដាក់សាច់ញាតិឯងអោយទៅកាន់កន្លែងនោះភ្លាមៗ មិនបានពិភាក្សាជាមួយលោកមេបញ្ជាការរងណាម្នាក់នោះទេ គឺអាងខ្លួនជាមេបញ្ជាការមានអំណាចនោះ។
ជាក់ស្តែងនៅពេលដែលមកកាន់តំណែងភ្លាមលោកជូ សារុន គាត់បានដាក់សាច់ញាតិម្នាក់ ដែលមកពីខេត្តកោះកុងជាមួយគ្នាអោយទៅកាន់ជាមេបញ្ជាការរងក្រុងច្បារមនផងដែរ។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ