ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុបគ្នាបងប្អូនទៅទិញស្រា និងគ្រឿងក្លែម ជួប​គ្រោះ​អកុស.ល​ជិះ​ម៉ូតូ​ធ្លា.ក់​ផ្លូវ​ចូ.ល​ទឹក​អូរ

15 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បងប្អូន​ជីដូនមួយ បាន​ជួប​គ្រោះ​អកុសល​ស្លាប់​បាត់បង់​ជីវិត​ទាំ​២​នាក់ ខណៈ​ផឹក​ស្រវឹង​ជិះ​ម៉ូតូ​ទៅ​ទិញ​ស្រា និង​គ្រឿងក្លែម​បន្ថែម ហើយ​បាន​ជួប​គ្រោះ​អកុសល​ជិះ​ម៉ូតូ​ធ្លាក់​ផ្លូវ​ចូល​អូរ​លិចលង់​ស្លាប់​បាត់បង់​ជីវិត ។

គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​យប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវ​បេតុង​ទើបតែ​ធ្វើ​ថ្មី​នៅ​ខាងជើង​វត្ត​ភ្នៀ​ត​ក្នុង នៅ​ភូមិ​ចុង​ថ្នល់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត ៖
១-​ឈ្មោះ ម៉ៅ វៀច អាយុ​២៧​ឆ្នាំ ភេទ​ប្រុស ជា​កម្មករ​រោងចក្រ ស្នាក់​ភូមិ​កន្លែង​គល់ សង្កាត់ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ។

២-​ឈ្មោះ ផល ភ័​ក្រ ហៅ​តូច ភេ​ត​ប្រុស អាយុ​២៨​ឆ្នាំ ជា​កម្មករ ស្នាក់​នៅ​ភូមិ​កន្លែង​គល់ សង្កាត់​ព​ន្សាំ​ង​ជា​អ្នក​ឌុ​ប ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ធុន​សេ​១២៥ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១CM.៨១៤៥ ។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន​ជីដូនមួយ ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវ​កោង ក៏​ជ្រុល​ធ្លាក់​ផ្លូវ​ចូល​ទៅ​ក្នុង​អូរ​លិច​បាត់ ។

បន្ទាប់​ពី​កើតហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រួសារ នាំ​គ្នា​រាវរក​អស់​ជា​ច្រើន​ម៉ោង តែ​ពុំ​ឃើញ រហូត​ដល់​វេលា​ព្រឹក​ឡើង ក៏​បន្ត​រាវរក​ទៀត ហើយ​នៅ​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ក៏​រាវរក​ឃើញ​ម្នាក់ នៅ​សល់​ម្នាក់​រក​ពុំ​ទាន់​ឃើញ​នៅឡើយ ។

តាម​ក្រុម​គ្រួសារ​បានឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់ បាន​ជួបជុំ​បងប្អូន និង​ប្រពន្ធ នាំ​គ្នា​ផឹក​នៅផ្ទះ ។ លុះដល់​វេលា​យប់​ជ្រៅ​អស់​ស្រា ក៏​បាន​ខ្ចី​ម៉ូតូ​ប្អូន​ជិះ​ទៅ​ទិញ​ស្រា និង​គ្រឿងក្លែម ហើយ​ក៏​បាន​ជួប​គ្រោះ​អកុសល​បែប​នេះ​តែ​ម្ដង ៕