ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មួយគ្រឿង​ ​បើក​សុខ​ៗ ​ស្រាប់តែ​មាន​ភ្លើង​ឆេះ​សន្ធោសន្ធៅ ផ្អើលជិតផ្សារបឹងបៃតង

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ម៉ាក ​VOLVO -XC90 មួយ​​គ្រឿង​ជិះ​ដោយ​ជនជាតិ​ចិន​២​នាក់​ប្ដី​ប្រពន្ធ​ពុំ​ដឹង​ថា​ឆ្លង​ចរន្ត ឬ​បែប​ណា​នោះ​ទេ ខណៈ​ពេល​កំពុង​បើកបរ​តាម​ផ្លូវ​សុខ​ៗ ស្រាប់តែ​មាន​ភ្លើង​ឆាបឆេះ​ប្លុក​ម៉ា​ស៊ី​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ ។ ពេល​នោះ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​យក​បំពង់​ពន្លត់​អគ្គ​ភ័យ​បាញ់​ពន្លត់​រហូត​រលត់​ទៅ​វិញ ហើយ​រថយន្ត​បាន​រង​ការ​ខូចខាត​ប្រើ​ការ​លែង​កើត ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​ប្ដី​ប្រពន្ធ​ជនជាតិ​ចិន​នោះរង​របួស​ឡើយ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​លើ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ​(​ផ្លូវ​អូ​ដឹ​ម​កប់​ស្រូវ​) ត្រង់​ចំណុច​ជិត​ផ្សា​របឹង​បៃតង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

រថយន្ត​ម៉ាក​VOLVO -XC90 ១​គ្រឿង​នោះ ព​ណ៍​សូកូឡា ពាក់​ស្លាក​លេខ​ភ្នំពេញ​2BH-1517 ដោយឡែក​ប្រពន្ធ​ជនជាតិ​ចិន ដែល​ជា​អ្នកបើកបរ​និង​ជិះ​រថយន្ត​នេះ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

សាក្សី​នៅ​ទីតាំង​ខាងលើ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ជនជាតិ​ចិន​២​នាក់​ប្ដី​ប្រពន្ធ​នោះ​បាន​ជិះ​រថយន្ត​នេះ​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ដោយ​បាន​ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​បំណង​ឡើង​តាម​ផ្លូវ​ល្បឿន​លឿន ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ នៅ​សល់​ចម្ងាយ​ប្រមាណ​ជាង​១​គីឡូម៉ែត្រ​ទៀត​ដល់​ផ្លូវ​ល្បឿន​លឿន ស្រាប់តែ​មាន​អណ្ដាតភ្លើង​ឆេ​ប​ឆេះ​ប្លុក​ម៉ាស៊ីនរថយន្ត ។ ភ្លាម​ៗ​នោះ​ពួក​គាត់​ក៏​បាន​ឈប់​រថយន្ត​រួច​បើកទ្វារ​ចុះ​ចេញ​ទាន់​ពេល ទើប​មិន​បាន​បណ្ដាល​ឲ្យ​រង​របួស​ឡើយ ចំណែក​រថយន្ត ក៏​ត្រូវ​ភ្លើង​ឆេះ​១​កំណាត់​មុខ​សន្ធោសន្ធៅ ។

សាក្សី​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្បែរ​នោះ​បាន​នាំ​គ្នា​ជួយ​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់ រហូត​រលត់​ទៅ​វិញ​ទាំងស្រុង ដោយ​ពុំ​បាន​រំខាន​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រថយន្ត​ខាងលើ​បាន​ហៅ​រថយន្ត​ស្ទូច​១​គ្រឿង​ទៅ​ដឹក​យក​រថយន្ត​នេះ​ចេញពី​កន្លែង​កើតហេតុ ដើម្បី​យក​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ ៕