នាយករដ្ឋមន្ត្រីកាណាដា អញ្ជើញដល់កម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានប្រកាសនារសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះថា នាយករដ្ឋមន្ត្រីកាណាដា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ។

ឯកឧត្តម Mark Carney នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះ និងបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ប្រទេសកាណាដា នឹងក្លាយជាប្រធានប្តូរវេននៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២១ ។




ចែករំលែកព័តមាននេះ