តារាហូលីវូដ លោកស្រី អេនជេលីណា ជូលី ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយទេយ្យទាន សម្តេចព្រះសង្ឃនាយក អំ លីមហេង នៅវត្តចំពុះក្អែក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាយវិការដ៏គួរឱ្យគោរព! តារាហូលីវូដដ៏ល្បីល្បាញ លោកស្រី អេនជេលីណា ជូលី អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះសង្ឃនាយក អំ លីមហេង ដោយផ្ទាល់នៅវត្តចំពុះក្អែក ។

ជាក់ស្តែងវត្តមុនីសុវណ្ណ ហៅចំពុះក្អែក បានប្រកាសនារសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះថា ៖ សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ព្រះរាជានុញ្ញាត ជូនលោកស្រី អេនជេលីណា ជូលី (Angelina Jolie) តារាហូលីវូដ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយទេយ្យទាន នៅឯមហាកុដិ នៃវត្តមុនីសុវណ្ណ ហៅចំពុះក្អែក នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ៕





ចែករំលែកព័តមាននេះ