វាត្រូវបានគេហៅថា ព្រៃទឹកភ្លៀងនៃសមុទ្រ ពពួកផ្កាថ្មមកពីប្រព័ន្ធអេកូ ផ្សេងៗគ្នានៅលើផែនដី ។ តាំងពីយូរលង់មកផ្កាថ្មដ៏ប្រណីតបានគ្របដណ្តប់តិចជាង០,១ភាគរយនៃផ្ទៃសមុទ្ររបស់ពិភពលោក ប្រហែលជាពាក់កណ្តាលនៃតំបន់ប្រទេសបារាំងបានផ្តល់ជម្រកប្រមាណជា២៥ភាគរយនៃសត្វសមុទ្រច្រើនប្រភេទ ។ ចំណែកការផ្តល់សេវាកម្មអេកូទេសចរណ៍ឯណោះវិញ មានការនេសាទ និងការការពារមាត់ឆ្នេរផងដែរ ។
សេដ្ឋកិច្ចពិភពលោកបានឱ្យតម្លៃផ្កាថ្មត្រូវបានគេប៉ាន់ប្រមាណថារហូតដល់៣៧៥ពាន់លានដុល្លារក្នុង១ឆ្នាំ ។ ទោះជាយ៉ាងណាក៏ដោយផ្កាថ្មគឺជាប្រព័ន្ធអេកូងាយនឹងពុកផុយព្រោះមួយចំនួននៃពួកវាបានរងផលប៉ះពាល់ពីសីតុណ្ហភាពទឹកសមុទ្រ ។ នៅដើមសតវត្សរ៍ទី២១ ពួកវាត្រូវបានគំរាមកំហែងពីបម្រែបម្រួលអាកាសធាតុ មហាសមុទ្រអាស៊ីត និងការអនុវត្តដែលបង្កគ្រោះថ្នាក់ដល់ដី រួមមានទីក្រុង កសិកម្ម និងការបំពុលទឹក ។
សមុទ្រការីប៊ីនដែលជាជម្រកប្រមាណ៩ភាគរយនៃផ្កាថ្មរបស់ពិភពលោកត្រូវបានគេមើលឃើញថាបានធ្លាក់ចុះ៥០ភាគរយចន្លោះឆ្នាំ១៩៧០ និងឆ្នាំ២០១២ ដោយនៅសល់ត្រឹមតែ ១ភាគ៦។ យោងតាមការវិភាគដ៏ល្អិតល្អន់ក្នុងឆ្នាំ២០១៤ បង្ហាញថាស្ទើរតែផ្កាថ្មនៅសេសសល់ក្នុងសមុទ្រការីប៊ីននឹងបាត់រូបរាងក្នុងរយៈពេល២០ឆ្នាំទៀត។ ដោយផ្អែកលើទិន្នាការពេលបច្ចុប្បន្ន ។
បម្រែបម្រួលអាកាសធាតុត្រូវបានគេមើលឃើញថាជាបញ្ហាចម្បង កម្រិតpH និងការបង្កដោយការប្រើប្រាស់សារធាតុគីមីបំបាត់ពណ៌ចេញពីទឹកផងដែរ ។ ខណៈពេលដែលអាស៊ីតទឹកសមុទ្រនៅតែជាការគំរាមកំហែងដល់ពពួកផ្កាថ្មដដែល ។ អ្នកជំនាញលើកឡើងថា ការបាត់បង់នៃត្រីសេក (Parrotfish) និងប្រមាសមុទ្រ (Sea Urchin) គឺជាការបាត់បង់សម្រស់ក្នុងសមុទ្រ ៕
ចែករំលែកព័តមាននេះ