ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អត់ដឹងសោះថា ទីតាំងនេះ​​មាន​បង្កប់​មីនតោន ផ្ទុះ​លាន់​កក្រើកដី​

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ​កញ្ញា បុរស​២​នាក់​ក្នុង​ចំណោម​៣​នាក់ បាន​រង​របួស​ដោយសារ​ផ្ទុះ​មីនតោន ខណៈពួក​គាត់​បើក​គោ​យន្ត​មក​ពី​ចម្ការ​ត្រឡប់​ទៅ​ផ្ទះ​វិញ ​កិន​មីនតោន​​ដែល​បន្សល់​ទុក​តាំងពី​សម័យ​សង្គ្រាម នៅ​ចំណុច​វាល​ចៀស ស្ថិត​ក្នុងភូមិ​សែន​តេជៈ…

ខេត្តព្រះវិហារ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ​កញ្ញា បុរស​២​នាក់​ក្នុង​ចំណោម​៣​នាក់ បាន​រង​របួស​ដោយសារ​ផ្ទុះ​មីនតោន ខណៈពួក​គាត់​បើក​គោ​យន្ត​មក​ពី​ចម្ការ​ត្រឡប់​ទៅ​ផ្ទះ​វិញ ​កិន​មីនតោន​​ដែល​បន្សល់​ទុក​តាំងពី​សម័យ​សង្គ្រាម នៅ​ចំណុច​វាល​ចៀស ស្ថិត​ក្នុងភូមិ​សែន​តេជៈ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ។ ទោះជា​យ៉ាងណា ករណី​ផ្ទុះ​មីនតោន​នេះ មិន​មាន​នរណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ គ្រាន់តែ​របួសស្រាល​២​នាក់​និង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​១៦ មក​រា ក្រុង​ព្រះ​វិហារ ។

លោក​ឧត្តមសេនីយ៍ត្រី ឆ​យ បូ​រិ​ន នាយ​សេនាធិការដ្ឋាន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ឲ្យ​ដឹង​ថា អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​ឈ្មោះ ភឿនសុភាព អាយុ​៣០​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ។ ឯ​អ្នក​រួម​ដំណើរ​២​នាក់​ទៀត ម្នាក់​ឈ្មោះ ទិ​ត្យ រិ​ទ្ធី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ កឹ​ម សុ​ភ័​ក្ត្រា អាយុ​៣៣​ឆ្នាំ ទាំង​២​នាក់​ជា​កសិករ​រស់នៅ​ភូមិ​គូលែន ឃុំ​គូលែន ស្រុក​គូលែន ។

ពួក​គាត់​ទាំង​៣​នាក់​ជិះ​គោ​យន្ត​កន្ត្រៃ​ពី​ចម្ការ​ត្រឡប់​មក​ផ្ទះ លុះដល់​ចំណុច​ខាងលើ ដោយសារ​រដូវ​នេះ​ជា​រដូវវស្សា​ធ្វើ​ឲ្យ​ដី​ទន់​និង​ផុង​ចំ​កន្លែង​មាន​កប់​មីន​ក្នុង​ដី តាម​ផ្លូវ​ចាស់​ដែល​ធ្លាប់​ធ្វើ​ដំណើរ​ដូច​សព្វមួយដង ក៏​ធ្វើ​ឲ្យ​គោ​យន្ត​កិន​មីនតោន​ផ្ទុះ​កក្រើក​ព្រៃ​តែ​ម្តង ។ គ្រោះថ្នាក់នេះ បណ្តាល​ឲ្យ​អ្នក​ជិះ​គោ​យន្ត​ទាំង​២​នាក់ ខ្ទាត​ចេញពី​គោ​យន្ត​ប្រមាណ​៦០​ម៉ែត្រ រីឯ​អ្នកបើកបរ​មិន​មាន​រង​របួស​អ្វី​ឡើយ ។

ក្រោយ​កើតហេតុ ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់ រួច​បញ្ជូន​អ្នក​របួស​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ ដើម្បី​សង្គ្រោះ ដោយ​ជន​រង​គ្រោះ​ទាំង​២​នាក់ មាន​អាការ​ស្ពឹក​ខ្លួន​ត្រឹម​ក​ដល់​ជើង​ហើយ​មក​ដល់​ពេល​នេះ​ក្រុម​គ្រូពេទ្យ​កំពុង​យកចិត្តទុកដាក់​ក្នុង​ការ​ពិនិត្យ​និង​ព្យាបាល​ជន​រង​គ្រោះ ។

គួរ​រំឭក​ថា នៅ​ខេត្តព្រះវិហារ​តែងតែ​កើត​មាន​ករណី​ផ្ទុះ​គ្រាប់​ដែល​បន្សល់​ទុក​តាំងពី​សម័យ​សង្គ្រាម​មក​ម្ល៉េះ ដោយសារ​តែ​ខេត្ត​នេះ​ជា​ទឹកដី​ដាច់​ស្រយាល និង​ជា​ខេត្ត​ដែល​បញ្ចប់សង្គ្រាម​ក្រោយ​គេ ដូច្នេះ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​បន្សល់​ទុក​ស្ទើរ​គ្រប់កន្លែង ៕

អត្ថបទសរសេរ ដោយ