សម្តេច ស ខេ​ង ៖ ការ​ទទួលស្គាល់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី


រាជធានី​ភ្នំពេញ ៖ សម្រាប់​ការ​ប្រកាស​ទទួលស្គាល់​ជា​បន្តបន្ទាប់​របស់​ថ្នាក់ដឹកនាំ​ក្នុង​តំបន់ និង​អន្តរជាតិ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៦ នេះ​គឺជា​ការ​ផ្តល់​ភាព​យុត្តិធម៌​ដល់​ប្រជាជន​កម្ពុជា ដែល​បោះ​ឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​។ សម្តេច​ក្រឡាហោម ស ខេ​ង បាន​លើក​ឡើង​លើ​បណ្តាញ សង្គម​ផ្លូវការ​របស់​សម្តេច​យ៉ាង​ដូច្នេះ​ថា មាន​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់ និង​សកលលោក​បាន​គាំទ្រ​នូវ ដំណើរការ​បោះ​ឆ្នោត និង​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី​នៃ​នីតិកាល​ទី​៦​នេះ​។ សម្តេច​ក្រ​ឡោម ស ខេ​ង ថ្លែង​ដូចនេះ ក្នុង​ពិធី​កិច្ចប្រជុំ​បូក​សរុប​សកម្មភាព និង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ និង​ទិស​ដៅ​ភារកិច្ច​អនុវត្ត​បន្ត កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​។

សម្ដេច​បាន​បញ្ជាក់​ថា «​មូលហេតុ​ដែល​អន្តរជាតិ​គាំទ្រ គឺ​ដោយសារ​ដំណើរការ​បោះ​ឆ្នោត​រលូន មាន​អ្នកចូលរួម​ទៅ​បោះ​ឆ្នោត យ៉ាងច្រើន ប្រមាណ​ជាង​៨៣​ភាគរយ មាន​សន្តិសុខ​ល្អ មាន​បណ្តា​គណបក្ស​២០​ប្រកួតប្រជែង​គ្នា ក្នុង​ការ​ចូលរួម​យុទ្ធនាការ​បោះ​ឆ្នោត​។ ហើយ​សភា​ថ្មី​បង្កើត​ដោយ​ស្របច្បាប់ ដោយ​មាន​ព្រះរាជ​វត្តមាន ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តេច​យាង​ជា​ព្រះ​រាជាធិបតី​បើក​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨​កន្លង​ទៅ និង​បង្កើត​រាជរដ្ឋាភិបាល​ថ្មី​ផង​ដែរ​»​។ សម្តេច​ក្រឡាហោម ស ខេ​ង បាន​បញ្ជាក់​បន្ថែម​ថា ដូច្នេះ​សកលលោក​បាន​ផ្តល់​យុត្តិធម៌​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​មិន​គាំទ្រ​មនុស្ស​ភាគតិច ឬ​ក៏​ក្រុមប្រឆាំង​តិចតួច​ដែល​និ​យា​បំភ្លៃ​អំពី​សភាព​ការ​ពិត​នោះ​ទេ​។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សម្តេច ស ខេ​ង បន្ទាប់​ពី​មាន​ថ្នាក់ដឹកនាំ​បណ្តា​ប្រទេស​ក្នុង​តំបន់ ក៏​ដូច​ជា​អន្តរជាតិ​បាន​អបអរសាទរ​ចំពោះ​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លង​មក​។ ជាង​នេះ​ថ្នាក់ដឹកនាំ​ទាំងនោះ​ក៏​បាន​សាទរ​ចំពោះ​សម្ត​ច​តេ​ជោ ហ៊ុន សែន បន្ត​ធ្វើ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​សម្រាប់​ដឹកនាំ​ប្រទេស​បន្ត​ទៀត​៕

Facebook Google Twitter Email

​នយោបាយ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ