ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ញុំ​នឹង​លើកយក​បញ្ហា​ដីធ្លី ក្នុង​កិច្ចប្រជុំ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ បាន​អះអាង​នៅ​ថ្ងៃ​ទី​២៧ កញ្ញា​នេះ​ថា លោក​នឹង​លើកយក​បញ្ហា​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ក្នុង​កិច្ចប្រជុំ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ…

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ បាន​អះអាង​នៅ​ថ្ងៃ​ទី​២៧ កញ្ញា​នេះ​ថា លោក​នឹង​លើកយក​បញ្ហា​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ក្នុង​កិច្ចប្រជុំ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​។ ការ​អះអាង​នេះ ខណៈ​ដែល​ប្រធាន​គណបក្ស​រូប​នេះ ត្រូវ​បាន​ព្រះមហាក្សត្រ តែងតាំង​ធ្វើ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល មាន​ឋានៈ​ស្នើ​ទេស​រដ្ឋមន្ត្រី តាម​រយៈ​ការ​បង្កើត​ឧត្តម​ក្រុមប្រឹក្សា ពិគ្រោះ និង​ផ្តល់​យោបល់​។

លោក ពេជ្រ ស្រស់ បាន​បញ្ជាក់​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​២៧ ខែកញ្ញា​យ៉ាង ដូច្នេះ​ថា «​ខណៈ​នេះ​ខ្ញុំ ពេជ្រ ស្រស់ កំពុង​ចូលរួម​ប្រជុំ​លើក​ដំបូង នៃ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ហើយ​ក៏​ជា​ឱកាស​របស់ខ្ញុំ​នឹង​លើកយក​បញ្ហា​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន ជា​ពិសេស​បញ្ហា​ដីធ្លី ដើម្បី​ពិភាក្សា​ឈាន​ទៅ​រក​ដំណោះស្រាយ​ជូន​ពួក​គាត់​»​។

សូម​ជម្រាប​ថា ការ​បញ្ជាក់​របស់​មេ​បក្ស​យុវជន​រូប​នេះ ខណៈ​ដែល​ពេល​កន្លង​មក លោក​បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​ដែល​ជួប បញ្ហា​ដីធ្លី​ជា​ច្រើន​កន្លែង ដូច​ជា​នៅ​ក្នុង​ខេត្តសៀមរាប កណ្តាល និង​ព្រះ​សីហ​នុម​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ