ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​បម្រើ​កាមារម្មណ៍​របស់​កង​ទ័ព​ជប៉ុន​ ៖ អភិបាល​ក្រុង​អូសា​កា​ត្រៀម​​​សុំ​ទោស​

12 ឆ្នាំ មុន

​ចំពោះ​បញ្ហា​នារី​បម្រើ​កាមារម្មណ៍​ដែល​ចាប់​បង្ខំ​ឱ្យ​មក​បម្រើ​កាមារម្មណ៍​របស់​កង​ទ័ព​​​ជប៉ុន​​កាល​ពី​សម័យ​សង្គ្រាម​​​លោក​លើក​ទី​២​ អភិបាល​ក្រុង​អូសាកា​និយាយ​​កាល​ពី​ថ្ងៃ​ទី​​​១៦​ ឧសភា​ថា លោក​ត្រៀម​សុំ​​ទោស ​​​។អភិបាល​ក្រុង​រូប​នេះ លោក​តូរូ ហាស៊ី​ម៉ូតូ​ ថ្លែង​ទៅ​កាន់​ទូរទស្សន៍​ថា ខ្ញុំ​យល់​ថា ខ្ញុំ​ត្រូវ​ជួប​ជាមួយ​​បណ្តា​​អតីត​នារី​​បម្រើ​កាមារម្មណ៍​ទាំង​នេះ​ ហើយ​ខ្ញុំ​សុំ​ទោស​​ចំពោះ​​អ្វី​ដែល​ជប៉ុន​

​ចំពោះ​បញ្ហា​នារី​បម្រើ​កាមារម្មណ៍​ដែល​ចាប់​បង្ខំ​ឱ្យ​មក​បម្រើ​កាមារម្មណ៍​របស់​កង​ទ័ព​​​ជប៉ុន​​កាល​ពី​សម័យ​សង្គ្រាម​​​លោក​លើក​ទី​២​ អភិបាល​ក្រុង​អូសាកា​និយាយ​​កាល​ពី​ថ្ងៃ​ទី​​​១៦​ ឧសភា​ថា លោក​ត្រៀម​សុំ​​ទោស ​​​។អភិបាល​ក្រុង​រូប​នេះ លោក​តូរូ ហាស៊ី​ម៉ូតូ​ ថ្លែង​ទៅ​កាន់​ទូរទស្សន៍​ថា ខ្ញុំ​យល់​ថា ខ្ញុំ​ត្រូវ​ជួប​ជាមួយ​​បណ្តា​​អតីត​នារី​​បម្រើ​កាមារម្មណ៍​ទាំង​នេះ​ ហើយ​ខ្ញុំ​សុំ​ទោស​​ចំពោះ​​អ្វី​ដែល​ជប៉ុន​បាន​​​ធ្វើ​​ខុស​​ឆ្គង​​​កាល​ពី​មុន ។

អ្នក​ប្រវត្តិ​សាស្ត្រ​​ភាគ​ច្រើន​វាយ​តម្លៃ​ថា ចំនួន​​​នារី​​អាស៊ី​ដែល​​ប្រមូល​ទៅ​ធ្វើ​ជា​ទាសករ​​ភេទ​ដោយ​​ជប៉ុន​កាល​ពី​​សម័យ​​សង្គ្រាម​​លោក​លើក​ទី​២​មាន​ប្រមាណ​ជា​​២០០.០០០​នាក់​​។ នារី​​ទាំង​នោះ​​ភាគ​ច្រើន​ជា​ជន​ជាតិ​​កូរ៉េ​ ចិន និង​ហ្វ៊ី​លី​ពីន​ ត្រូវ​​​បង្ខំ​​​ឱ្យ​ធ្វើ​ការ​ក្នុង​ផ្ទះ​​បន​យោធា​នៅ​តាម​បណ្តា​បន្ទាយ​ទ័ព​ជប៉ុន ។

អភិបាល​​ក្រុង​រូប​នេះ​និយាយ​ទៀត​ថា ខ្ញុំ​នឹង​និយាយ​​ទៅ​កាន់​​ពួក​គេ​ថា ខ្ញុំ​មាន​ការ​ខក​ចិត្ត​ដែល​មាន​ប្រព័ន្ធ​មួយ​បែប​នេះ ទោះ​បី​ជា​​នារី​​ទាំង​នោះ​ត្រូវ​គេ​ចាប់​បង្ខំ​ ឬ​​អត់​ក៏​ដោយ ។ នោះ​ជា​រឿង​អាម៉ាស់​​មួយ​ ហើយ​ប្រការ​​នោះ​ដាច់​ខាត​មិន​ត្រូវ​​កើត​មាន​​ទៀត​ឡើយ ។ ក៏​ប៉ុន្តែ​​លោក​អះ​អាង​ថា ​ប្រទេស​ជប៉ុន​​ពុំ​មែន​ជា​ប្រទេស​​តែ​​មួយ​គត់​ដែល​ធ្វើ​បែប​នេះ​ឡើយ ។ លោក​អះ​អាង​ថា គ្រប់​គ្នា​​រមែង​ប្រព្រឹត្ត​​អ្វី​ដែល​អាក្រក់​​ក្នុង​ពេល​​សង្គ្រាម​ ។

ទោះ​ជា​យ៉ាង​ណា​ សេច​ក្តី​​ថ្លែង​ការណ៍​​របស់​អភិបាល​​​ក្រុង​នោះ​ញ៉ាំង​ឱ្យ​មាន​​ការ​ក្តៅ​​ក្រហាយ​​ទាំង​នៅ​ប្រទេស​ជប៉ុន​​ ទាំង​នៅ​​ប្រទេស​ចិន និង​ទាំង​នៅ​កូរ៉េ​​ខាង​ត្បូង​​ ជា​ប្រទេស​​២​​រង​ការ​ឈឺ​ចាប់​ខ្លាំង​ចំពោះ​​រឿង​នេះ​​នៃ​សម័យ​សង្គ្រាម​លោក​លើក​ទី​២ ។ អ្នក​នាំ​ពាក្យ​​ម្នាក់​របស់​​ក្រសួង​ការ​បរ​ទេស​កូរ៉េ​ខាង​ត្បូង​​ថ្លែង​ថា យើង​មាន​ការ​ខក​ចិត្ត​​ខ្លាំង​ណាស់​​ដែល​ឥស្សរ​ជន​​ផ្លូវ​ការ​មួយ​រូប​ការ​​ពារ​ឧក្រិដ្ឋ​​កម្ម​អមនុស្សធម៌​បែប​នេះ ។ទាក់​ទិន​ដល់​នារី​បម្រើ​កាមារម្មណ៍​​ ជប៉ុន​ធ្លាប់​បាន​សុំ​ទោស​រួច​ហើយ​កាលពី​ឆ្នាំ​១៩៩៣​ តែ​បាន​​បដិ​សេធ​រាល់​ការ​ទទួល​ខុស​ត្រូវ​ផ្លូវ​ការ ៕