ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​តែ​ឈើ​ម៉ៃសាក់​ដូច​ការ​អះអាង​មែន​អត់ ចាំ​មើល​!

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ការ​ឃាត់​រថយន្ត​យី​ឌុ​ប​ចំនួន​៣​គ្រឿង ចេញពី​ក្រុមហ៊ុន កែវ វុ​ទ្ធី នោះ​អាចសង្ស័យ​មាន​អ្វី​ផ្សេង​ក្រៅពី​ឈើ​ម៉ៃសាក់ ហើយ​ប្រ​សិន​ពិនិត្យ​ឃើញ​ថា ក្រុមហ៊ុន​ធ្វើការ​ដឹកជញ្ជូន​ផល​អនុ​ផល​ព្រៃឈើ​មាន​លិខិត​បែបបទ​ត្រឹមត្រូវ និង​ពុំ​មាន​បង្កប់​អ្វី​ផ្សេង…

ខេត្តស្ទឹងត្រែង ៖ ការ​ឃាត់​រថយន្ត​យី​ឌុ​ប​ចំនួន​៣​គ្រឿង ចេញពី​ក្រុមហ៊ុន កែវ វុ​ទ្ធី នោះ​អាចសង្ស័យ​មាន​អ្វី​ផ្សេង​ក្រៅពី​ឈើ​ម៉ៃសាក់ ហើយ​ប្រ​សិន​ពិនិត្យ​ឃើញ​ថា ក្រុមហ៊ុន​ធ្វើការ​ដឹកជញ្ជូន​ផល​អនុ​ផល​ព្រៃឈើ​មាន​លិខិត​បែបបទ​ត្រឹមត្រូវ និង​ពុំ​មាន​បង្កប់​អ្វី​ផ្សេង និង​អនុញ្ញាតិ​បន្តដំណើរ​ទៅ​មុខ​ទៀត នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ព្រះរាជអាជ្ញារ​រង និង​ជា​អ្នកនាំពាក្យសាលាដំបូង​ខេត្តស្ទឹងត្រែង នា​ថ្ងៃ​ទី​២៦ កញ្ញា ២០១៨ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៥ កញ្ញា ២០១៨ កម្លាំង​នគរបាល​ដឹកនាំ​ដោយ​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​បាន​ឃាត់​រថយន្ត​យី​ឌុ​ប​ចំនួន​៣​គ្រឿង ចេញពី​ក្រុមហ៊ុន កែវ វុ​ទ្ធី ស្ថិត​នៅ​សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង នាំ​មក​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ទាំង​ព្រលប់​ដដែល ក្រោយ​សង្ស័យ​ការ​ដឹក​ជញ្ជូន​ទំនិញ​ខុស​ប្រក្រតី ។ ប្រភព​ព័ត៌មាន​ដដែល​បន្ត​ថា ក្រុមហ៊ុន​កែវ វុ​ទ្ធី វិនិយោគ​ដាំ​ដើម​ម៉ៃសាក់ តែ​មិនដឹង​មាន​សិទ្ធិ​វិនិយោគ​ដាំ​ដុះ​អ្វី​ក្រៅពី​នោះ ព្រោះ​មាន​ច្រើន​មុខ​ហើយ​ទំហំ​ផ្ទៃដី​ទាល់តែ​មើល​ឯកសារ នេះ​តាម​ការ​បង្ហើប​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ។

ទាក់ទិន​ការ​ឃាត់​រថយន្ត​យី​ឌុ​ប​ខាងលើ​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង លោក​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ កញ្ញា ២០១៨​ថា ការ​ឃាត់​រថយន្ត​បណ្តោះអាសន្ន​នោះ ដើម្បី​ត្រួតពិនិត្យ​លើ​លិខិត​ដឹក​ជញ្ជូន និង​អាច​សង្ស័យ​មាន​អ្វី​ក្រៅពី​ឈើ​ម៉ៃសាក់ តែបើ​ការ​ដឹក​ជញ្ជូន​នោះ​មាន​ភាព​ត្រឹមត្រូវ និង​ពុំ​មាន​បង្កប់​អ្វី​ផ្សេង​ក្រៅពី​ឈើ​ម៉ៃសាក់​នោះ យើង​នឹង​អនុញ្ញាត​ឲ្យ​គាត់​បន្តដំណើរ​បាន ។

លោក​លៀង សេង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​បញ្ជាក់​ថា ការ​ឃាត់​រថយន្ត​ខាងលើ​នោះ​មិនដឹង​ថា គេ​យល់​យ៉ាងណា​ទេ ទើប​មិន​ឆ្លង​ជំនាញ​បែប​នេះ ។ លោក​បន្ត​ថា ឈើ​ប្រភេទ​ម៉ៃសាក់​នោះ​ជា​ប្រភេទ​ព្រៃឈើ​ស្រុក​ដែល​មានការ​ដាំ​ដុះ និង​ថែទាំ ហើយ​រដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ឲ្យ​ដាំ​ដុះ និង​មិន​យកពន្ធ​ថែម​ទៀត​ផង ។

លោក​វ៉ា សុ​ផា​ន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ឲ្យ​ដឹង​ថា ការ​ឃាត់​រថយន្ត​យី​ឌុ​ប​ខាងលើ គឺ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ធ្វើ​ឡើង​តាម​ការ​ស្នើ​ពី​ព្រះរាជអាជ្ញា​រង នៅ​ចំណុច​អូរ​ស្វាយ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ។ លោក​បន្ត​ថា ក្រោយ​ការ​ឃាត់​រថយន្ត​ខាងលើ កម្លាំង​នគរបាល​បាន​នាំ​មក​ស្នងការដ្ឋាន​នៅ​ព្រលប់​ថ្ងៃ​ដដែល ។ ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​ដែរ លោក អន ចាន់​សុ​ជាតិ នាយ​ខណ្ឌ​រដ្ឋបាល​ស្តីទី​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​នៅ​រសៀល​ថ្ងៃ​ទី​២៦ កញ្ញា​នេះ​ថា ឈើ​រថយន្ត​ខាងលើ​ដំណាង​ក្រុមហ៊ុន​កំពុង​រថយន្ត​លិខិត​ស្នាម ។

លោក​បន្ត​ថា ឈើ​ម៉ៃសាក់​នោះ គឺ​មិន​ខុសច្បាប់​នោះ​ទេ​ព្រោះ​ជា​ប្រភេទ​ឈើ​ដាំ​ក្នុងស្រុក ហើយ​រដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដាំ​ដុះ ដើម្បី​ស្តា​គម្រប​ព្រៃ​បៃតង​វិញ​ដែរ និង​ថែម​ទាំង​មិន​ឲ្យ​មានការ​បង់ពន្ធ​ចូល​រដ្ឋ​ផង​ដែរ ហើយ​ការ​ឃាត់​រថយន្ត​ទាំងនោះ​យើង​មិន​អាច​បកស្រាយ​បាន​ទេ អាច​មាន​ហេតុផល​អ្វី​ផ្សេង​ក៏​ថា​បាន ។

ទាក់ទិន​ករណី​ខាងលើ​គេ​កំពុង​ឆ្ងល់​ថា ប្រ​សិន​ឈើ​ទាំងនោះ​ស្របច្បាប់​ហេតុ​អ្វី​រៀបចំ​ដាក់​រថយន្ត​ចរាចរ​លើ​ដងផ្លូវ ហើយ ក្រោយ​ការ​ឃាត់​ទើ​តំណាង​ក្រុម​ក្រុមហ៊ុនរ​ត់រក​ឯកសារ​តាម​ក្រោយ ចុះ​អះអាង​រត់​ឯកសារ​ដល់​ថ្នាក់លើ​យូរ​មក​ហើយ ម៉េច​មិន​បង្ហាញ លុះ​ការ​ឃាត់​ទើប​ខ្នះ​ដៃ​ខ្នះ​ជើង​បែប​នេះ​ទៅ​វិញ​។ រឿង​រាវ​ចម្រូង​សម្រាស់​លើ​នីតិវិធី​ដែល​មាន​ហេតុផល​ផ្សេង​គ្នា​ខាងលើ គេ​រង់ចាំ​ក្រោយ​ពិនិត្យ​ថា តើ​លើ​រថយន្ត​នោះ​មាន​អ្វី​ផ្សេង​ក្រៅពី​ឈើ​ប្រភេទ​ម៉ៃសាក់​នោះ​ដែរ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ