ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​សំណុំរឿង​ឡាន​ស៊ី​រ៉ែ​ន​ពាក់​ស្លាក​ខេមរភូមិន្ទនាំ​ផ្លូវ​ស្ត្រី​លក់​អន​ឡាញ​ទៅ​ស៊ី​ការ​គេ

15 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៥ អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​អំពី​ចំណាត់ការ​លើ​សំណុំរឿង​អ្នក​បើកឡាន​សា​រ៉ែ​ន​ពាក់​ស្លាក​ខេមរភូមិន្ទ នាំ​ផ្លូវ​ជូន​អ្នកលក់​អន​ឡាញ​ទៅ​ស៊ី​ការ​នៅ​ខេត្តពោធិ៍​សាត់ ត្រឹម​វិធានការ​អនុវត្ត​ទណ្ឌកម្ម​វិន័យ​កងទ័ព ។…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៥ អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​អំពី​ចំណាត់ការ​លើ​សំណុំរឿង​អ្នក​បើកឡាន​សា​រ៉ែ​ន​ពាក់​ស្លាក​ខេមរភូមិន្ទ នាំ​ផ្លូវ​ជូន​អ្នកលក់​អន​ឡាញ​ទៅ​ស៊ី​ការ​នៅ​ខេត្តពោធិ៍​សាត់ ត្រឹម​វិធានការ​អនុវត្ត​ទណ្ឌកម្ម​វិន័យ​កងទ័ព ។

​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជក់​ថា «​ខ្ញុំ​ឧត្ត​សេនីយ៍​ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​គោរព ជម្រាប​ជូន​សាធារណជន និង​អ្នក​សារព័ត៌មានអំពី​ការ​ស្រាវជ្រាវ​របស់​កង រាជអាវុធហត្ថទៅ​លើ​ករណី​រថយន្ត​សា​រ៉ែ​ន​ពាក់​ស្លាក​លេខខេមរភូមិន្ទ 02 2.1871 ដូច​ខាងក្រោម​នេះ ៖

១-តាម​សេចក្តីរាយការណ៍​របស់​លោក ឧត្តមសេនីយ៍ រ័​ត្ន ស្រាង មេបញ្ជាការ​រង​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កង​រាជ​អា វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ អនុវត្ត​តាម​បញ្ជា​យ៉ាង​ម៉ឹង​ម៉ាត់​របស់ ឯក ឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ និង​ចុះ​ទៅ​ដល់ទី​តាំង​លំនៅ​ឋាន​របស់​បុគ្គល​ដែល​ពាក់​ពន្ធ​និង​រថយន្ត​ស៊ី​រ៉ែ​ន​អូស​ក្បួន​នោះ ហើយ​បាន​កោះ​អញ្ជើញ​បុគ្គល​ពាក់ព័ន្ធ មក​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ ហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​បំភ្លឺ ។

 ២-​ក្រោយ​ពី​បាន​ស្តាប់​ដំណើររឿង និង​អង្គហេតុ​រួច​មក កម្លាំង​ជំនា​ញ​កងរាជអាវុធហត្ថ​បាន​អប់រំ​បុគ្គល​ដែល​ពាក់​ព័ន្ធ​ឲ្យ​យល់​ដឹងអំពី​ការ​ប្រើប្រាស់​ភ្លើង​សញ្ញា​ពិសេស សូរ​ស័ព្ទ​ពិសេស សិទ្ធិ​អាទិភាព​ធ្វើ​ចរាចរណ៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ធ្វើ​កិច្ចសន្យា កុំ​ឲ្យ​ប្រព្រឹត្ត​ទ​ង្វើ​បែប​នេះ​តទៅ​ទៀត ជា​ពិសេស ​ត្រូវ​ចូលរួម​គោរព​ច្បាប់លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា ។

៣-​ចំពោះ​ម្ចាស់​រថយន្ត​សា​រ៉ែ​ន​ពាក់​ស្លាក​លេខខេមរភូមិន្ទ 02 2.1871 បាន​ប្រគល់​ជូន​អង្គភាព​សាមី ដើម្បី​ចាត់វិធានការ​អនុវត្ត​ទណ្ឌកម្ម​វិន័យ​កងទ័ព ។

កងរាជអាវុធហត្ថ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ចូលរួម​ផ្តល់​មតិ​ក្នុង​ន័យ​ស្ថាបនា និង​ការ​ផ្តល់​ព័ត៌មាន នា​ពេល​កន្លង​ទៅ ។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន និង​អ្នក​សារព័ត៌មាន មេត្តា​ជ្រាប​ជា​ព័ត៌មាន ។ ​

សូម​ជម្រាប​ថា ៖ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៥ នេះ មានការ​ផ្ទុះ​ការ​ចាប់អារម្មណ៍​ខ្លាំង និង​វែកញែក​យ៉ាងច្រើន នៅ​លើបណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រោយ​ពី​មានការ​ចែករំលែក​វី​ដេ​អូនៅ​លើបណ្តាញ​សង្គម​បង្ហាញ​ថា មាន​ស្ត្រី​អ្នកជំនួញ​អន​ឡាញ​រូប​នោះ និងស្វាមី​ជា​ឧកញ៉ា​បាន​ទៅ​ចូលរួម​ពិធី​មង្គលការ​មួយ​​នៅ​ខេត្តដោយ​មាន​រថយន្ត​ស៊ី​រ៉ែ​ន បំពាក់​ស្លាក​លេខខ​.​ម បើកផ្លូវ​នាំមុខជូន​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ។

ក្រោយ​ផ្ទុះ​រឿងរ៉ាវ​នេះ​ឡើង នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការ​រងនៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសបាន​បញ្ជា​ភ្លាមៗ ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​យករថយន្ត​ស៊ី​រ៉ែ​ន​នោះ ដោយ​លោកនាយ​ឧត្តមសេនីយ៍មាន​ប្រសាសន៍ថា ​«​សូម​ឆែក​មើល​ជាមួយ​អគ្គនាយកដ្ឋាន​បច្ចេកទេសក្រសួងការពារជាតិ​លេខ​ហ្នឹង​បំពាក់​ឱ្យ​រថយន្ត​របស់​អ​ង្គភាព​ណា? ឬ​មួយ​លេខ​ក្លែងក្លាយ ត្រូវ​តាម​រក​ឡាន​ហ្នឹង​តែ​ម្តង ! របស់​អ្នក​ក៏​ដោយ ចាប់​យក​មក​ទុក​ម្តុំ​អត់​ទាន់​ដោះស្រាយ​យក មក​ទុក​សិន យក​ផ្លា​ក​លេខ​កងទ័ព​ទៅ​ប្រើ​ខូច​កងទ័ព​អស់ហើយ វា​ទៅ​ដើរ​អូស​ពួក​ផ្សព្វផ្សាយ ឡេ អីចឹង ងាប់​អស់ហើយ !» ។

លោកនាយឧត្តមសេនីយ៍ សៅ សុខា បន្ត​ថា «​កងទ័ព​អស់​តម្លៃ រាល់ថ្ងៃ​ពី​ណា​ក៏​ដោយ ផ្កាយ​ប៉ុន្មាន​ក៏​ដោយ​យក​មក​ទុក​សិន​ហើយប្រាប់​ថា «​ខ្ញុំអ្នក​ឱ្យ​ចាប់​» ធ្វើ​តាម​ច្បាប់​យក​មក​ទុក​សិន បើ​មាន ពី​ណា​អន្តរាគមន៍​មកពីណា​ប្រាប់​ឱ្យមក​និយាយ​ជាមួយ​ខ្ញុំ ! ពី​ណា ក៏​ដោយ​ចាត់ចែង​ភ្លាម ! បើ​មិន​ចឹ​ង​កងទ័ព​យើង​ខូច​ឈ្មោះ​អស់​ហើយ ឡឺ ឡឺ ៗ ឱ្យ​តែ​គេ​ឱ្យ​លុយ​ស្អី​ក៏​ធ្វើ​ដែរ តិច​ទៀត​វា​កាត់ក្បាល​យើង​ពួក​អាហ្នឹង​ឱ្យ​តែ​ឃើញតែ​លុយ​អត់​ស្គាល់​ងាប់ !» ។

បន្ទាប់​ពី​លោកនាយឧត្តមសេនីយ៍ សៅ សុខា បាន​បញ្ជា​ឱ្យស្រាវ​ជ្រាវ និង​ឃាត់​រថយន្ត​ស៊ី​រ៉ែ​នស្លាក​លេខ ខេមរភូមិន្ទ លេខ០៩2-1871 រួច​មក អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស ឧត្តមសេ នីយ៍ត្រីអេ​ង ហ៊ី បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ជិះ​បើកផ្លូវឱ្យ​ក្បូន​ឡាន​អ្នកលក់​អន​ឡាញ​នោះមិន មែន​ជា​រថយន្ត​របស់​អាវុធហត្ថ​ទេ ដោយពេល​នេះ​ កងកម្លាំង​កំពុង​សហការ​ជាមួយ ក្រសួងការ ពារជាតិ ដើម្បី​តាម​ស្វែងរក​ហើយ ។

អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ ២០២៥ នេះ​ថា ៖ «​រថយន្ត នោះ​មិនមែន​ជា​របស់​កងរាជអាវុធហត្ថ ទេ ! ព្រោះ​វា​ជា ខ​.​ម ០២ ។ របស់​អាវុធហត្ថ ខ​.​ម ០៩ នេះ​ជា​ជំហាន ទី​១​ដែល​យើង​ឆែក​ក្នុង​បញ្ជី​អាវុធហត្ថ​គឺ​អត់​មាន​ទេ​» ។

គួរ​ឱ្យ​ដឹង​ថា យោង​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ ២០០ ៩ អ្នក​ដែល​មាន​សិទ្ធិ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ភ្លើង សញ្ញា​ពិសេស និង​សំឡេង​ស៊ី​រ៉ែ​ន​ហែរ​អម​ក្បួន គឺ​មាន​តែ​ក្បូន​ព្រះ​ទីនាំងព្រះមហាក្សត្រព្រះ​មហាក្សត្រី​យ៍រថយន្ត​ប្រធាន​ព្រឹទ្ធសភា រថយន្តប្រធានរដ្ឋសភា និង​រថយន្ត​នាយក​រដ្ឋមន្ត្រីតែ​ប៉ុណ្ណោះ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ