ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុបអាជ្ញាប័ណ្ណភ្នំចំនួន៥ ទុកជា​តំបន់ទេសចរណ៍

1 ខែ មុន
  • កំពត

​ខេត្តកំពត ៖ លុប​អាជ្ញាបណ្ណ័ក្រុមហ៊ុនផលឹតសុីម៉ង់ត៍មួយដែលមានភ្នំចំនួន5ទុកជាកន្លែងអេកូទេសចរណ៍និងកន្លែងសាសនាវិញម្ដង។ ការប្រកាសដកអាជ្ញាបណ្ណ័ពីក្រុមហ៊ុននោះដោយមានភ្នំចំនួន5 និងភ្នំតូចៗទៀតជាប់ និងភូមិសាស្ត្រឃុំចំនួន2 គឺឃុំដំណាក់កន្ទួតខាងជើង និងឃុំដំណាក់កន្ទួតខាងត្បូង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត…

​ខេត្តកំពត ៖ លុប​អាជ្ញាបណ្ណ័ក្រុមហ៊ុនផលឹតសុីម៉ង់ត៍មួយដែលមានភ្នំចំនួន5ទុកជាកន្លែងអេកូទេសចរណ៍និងកន្លែងសាសនាវិញម្ដង។

ការប្រកាសដកអាជ្ញាបណ្ណ័ពីក្រុមហ៊ុននោះដោយមានភ្នំចំនួន5 និងភ្នំតូចៗទៀតជាប់ និងភូមិសាស្ត្រឃុំចំនួន2 គឺឃុំដំណាក់កន្ទួតខាងជើង និងឃុំដំណាក់កន្ទួតខាងត្បូង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ។

ឯកឧត្តមកែវ រតនះ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានមានប្រសាសកាលពីរសៀលថ្ងៃទី9 ខែមករាឆ្នំា2025 កន្លងពេលថ្មីៗនេះ នៅក្នុងពិធីប្រកាសដាក់អតីតអាជ្ញាបណ្ណ័ឧស្សាហកម្មអាជីវកម្មធន​ធាន​រ៉ែនិងថាមពលនៅភ្នំកំពង់ត្រាចនេះ ដែលមានផ្ទៃដីចំនួន463/60ហិកតាទុកជាកន្លែងអេកូទេសចរណ៍និងទីកន្លែងវត្តអារាមវិញ។

ឯកឧត្តមកែវ រតនះ មានប្រសាសន៍ថាការជាប់អាជ្ញាបណ្ណ័ទើបតែនៅឆ្នាំ2020នេះទេ-តែនៅឆ្នាំ2025នេះបានប្រកាសដកមកវិញ ។

ទោះជាបែបណា គេបានមើលឃើញថាភ្នំដែលមានថ្មកំបោរចំនួន5 សម្រាប់ផលិតសុីម៉ង់ត៍ត្រូវបានដកអាជ្ញាបណ្ណ័ឬលុប​គម្រោងចោលដោយគេបានមើលឃើញថានៅជុំវិញអាងទំនប់ទឹកភ្នំដំរីនោះ ជាកន្លែងទេសចរណ៍ដ៍ល្អប្រណិត ដោយមានជួរភ្នំគួរអោយចង់មកកម្សាន្ត ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ