បន្ទាយមានជ័យ ៖ អគ្គិភ័យបានឆាបឆេះផ្ទះឈើប្រកស័ង្កសី១ខ្នង អស់ទាំងស្រុង បណ្តាលមកពីឆ្លងចរន្តផ្ទុះសេខ្សែភ្លើង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

នាយប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្តាលបានប្រាប់ថា ៖ នៅពេលអគ្គិភ័យឆាបឆេះផ្ទះ១ខ្នង កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងប៉ុស្តិ៍នគរបាលបានចុះអន្តរាគមន៍មានរថយន្តពន្លត់អគ្គិភ័យ១គ្រឿង បានបាញ់ពន្លត់ តែអគ្គិភ័យបានឆាបឆេះអស់ទាំងស្រុង តែមិនបណ្តាលឆាបឆេះដល់អ្នកជិតខាងឡើយ ។

នាយប៉ុស្តិ៍បានបញ្ជាក់ថា ៖ មូលហេតុដែលអគ្គិភ័យឆាបឆេះផ្ទះ គឺបណ្តាលមកពីឆ្លងចរន្តផ្ទុះសេខ្សែភ្លើង បង្កអោយឆាបឆេះអស់ផ្ទះ១ខ្នង ឈើប្រក់ស័ង្កសី ដែលមានទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ និងរងការខូចខាតសម្ភារៈអស់ទាំងស្រុង ដែលប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ២គ្រឿង ១គ្រឿងរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ១គ្រឿងរបស់ក្រុមអន្តរាគមន៍ ។
នាយប៉ុស្តិ៍បញ្ជាក់ថា ៖ ម្ចាស់ផ្ទះត្រូវអគ្គិភ័យឆាបឆេះមានឈ្មោះ អ៊ុង ម៉ៅ ភេទប្រុស អាយុ៥៣ឆ្នាំ សព្វថ្ងៃកំពុងធ្វើការប្រទេសថៃ ដោយអោយឈ្មោះ ជួប ចក់ ភេទប្រុស អាយុ៣៨ឆ្នាំ(មុខរបបកម្មករ) និងមានអ្នកស្នាក់នៅជាមួយ១០នាក់ជាកម្មករដែលស្នាក់ដោយឥតគិតថ្លៃ ឬមិនយកថ្ងៃឈ្នួលតែការពារមិនបានអគ្គិភ័យឆាបឆេះអស់ ៕







ចែករំលែកព័តមាននេះ