ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​​ចូល​ព្រៃដាក់អន្ទា.ក់​ចា.ប់មាន់​ព្រៃ ត្រូវដំរី​ព្រៃជា.ន់​ស្លា.ប់

15 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បុរស​ជនជាតិ​ដើម​ភាគតិច​ព្នង​ម្នាក់​ បានត្រូវ​​ដំរីព្រៃ​ជាន់​ស្លាប់ខណៈ​ចូល​ទៅ​ដាក់​អន្ទាក់​មាន់ព្រៃ​គ្រាន់​ទុក​ធ្វើ​ម្ហូប ។​ ហេតុការណ៍​នេះ​ ​កើតឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៥កន្លង​ទៅ វេលា​ម៉ោង​ប្រហែល៧​ព្រឹក…

ខេត្តមណ្ឌលគិរី ៖ បុរស​ជនជាតិ​ដើម​ភាគតិច​ព្នង​ម្នាក់​ បានត្រូវ​​ដំរីព្រៃ​ជាន់​ស្លាប់ខណៈ​ចូល​ទៅ​ដាក់​អន្ទាក់​មាន់ព្រៃ​គ្រាន់​ទុក​ធ្វើ​ម្ហូប ។​ ហេតុការណ៍​នេះ​ ​កើតឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៥កន្លង​ទៅ វេលា​ម៉ោង​ប្រហែល៧​ព្រឹក នៅ​ចំណុច​អូរ​ច្រា ស្ថិត​ក្នុង​ភូមិ​ពូ​ចា ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ។

សេចក្តីរាយការណ៍​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែមករា បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​​ដោយសារ​ដំរី​ជាន់នេះ​ឈ្មោះ ព្លឹ​ង គោ​ញ អាយុ​៥២ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ ឃុំ​ ​ខាងលើ​ ។​

បើ​តាម​កូន​​ជន​រង​គ្រោះនិយាយថា ដោយ​រហូត​ដល់​យប់​មិន​ឃើញ​ឪពុក​​ត្រឡប់​មក​ផ្ទះ​វិញ​ ​ទើប​នៅព្រឹក​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៥ ខ្លួន​បាន​ទៅ​បបួល​បងប្អូន​​ទៅ​តាម​រក​ឪពុក​ ។

នៅពេល​ខ្លួន​​ដើរ​រក​ដល់ចំណុច​អូរ​ច្រា ស្ថិត​ក្នុង​ភូមិ​ពូ​ចា ឃុំ​ស្រែ​ព្រះ ក៏​​ប្រទះ​ឃើញ​ឪពុក​ស្លាប់​នៅ​លើ​ដី ។ ភ្លាម​នោះ​ ឪពុក​មារបស់​ខ្លួន​ឈ្មោះ លើ​ម វន ​បាន​ទាក់ទង​​ប្រាប់​ទៅប្រជា​ការពារ​ភូមិ​ពូ​ចា​ ដើម្បី​ឱ្យ​រាយការណ៍​ទៅ​សមត្ថកិច្ច​ ។

ក្រោយ​ពេល​ទទួលបានព័ត៌មាននេះ នគរបាល​​ប៉ុស្តិ៍​​ស្រែ​ព្រះ ក៏បាន​​ទៅ​ដល់​កន្លែង​ប្រទះ​ឃើញ​នោះ ដើម្បី​ពិនិត្យ​សពនិង​​កន្លែង​កើតហេតុ​។

តាម​រយៈការ​ពិនិត្យ​នេះ​ សមត្ថកិច្ច​សន្និដ្ឋាន​ថា បុរសឈ្មោះ ព្លឹ​ង គោ​ញ ​ស្លាប់​ដោយសារ​ដំរី​ជាន់​ មិនមែន​ជា​ករណី​ឃាតកម្ម​ទេ ដោយ​មាន​ស្នាម​ជើងដំរី​ជាន់​នៅ​មុខ ជើង និង​ពោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ