រាជធានីភ្នំពេញ ៖ បុរសជាប្តីតាមទាន់ប្រពន្ធកំពុងនៅជាមួយសាហា.យក្នុងបន្ទប់ផ្អើលអ្នកក្បែរខាង និងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួល ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី០៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីភាគីខាងប្តីបាននិយាយថា គាត់ និងប្រពន្ធ បានរួមរស់ជាមួយគ្នាតាំងពីឆ្នាំ២០២១ មកម្ល៉េះ តែមិនបានរៀបការ ឬពីធីសែនអីនោះទេ ដោយបានបន្សល់នូវកូនស្រីម្នាក់ អាយុ០១ខួបជាង ។
លុះមកដល់ថ្ងៃកើតហេតុនេះ គាត់ទើបមកពីក្រៅក៏បានតាមទាន់ប្រពន្ធកំពុងនៅជាមួយប្រុសថ្មីដេកក្នុងបន្ទប់ ។ ភ្លាមៗគាត់ក៏បានចាក់សោពីក្រៅ ដើម្បីហៅសមត្ថកិច្ចស្របពេលនោះក៏មានបុរសម្នាក់សង្ស័យជាមិត្តភក្តិខាងប្រុសបានដកកាំភ្លើ.ងចេញពីចង្កេះគំរា.មបុរសជាប្តីនឹងបានវា.យបំបែកសោទ្វារ ដើម្បីរំដោះប្រុសសាហា.យនោះចេញទៅបាត់ស្រមោលតែម្តងបន្សល់តែស្ត្រីជាប្រពន្ធ រួមនឹងកូន នៅក្នុងបន្ទប់ជួល ។
ប្រភពដដែលបន្តថា គាត់មិនចង់មានរឿងអ្វីទេ គាត់ដឹងថា ប្រពន្ធលួចមានសាហា.យយូរហើយ តែមិនមាត់ ព្រោះតាមមិនទាន់ តែលើកនេះតាមទាន់ជាក់ស្តែង ។ បុរសជាប្តីបន្តទៀតថា បើប្រពន្ធមានសាហា.យថ្មីក៏មានចុះ គាត់សុំតែកូនស្រីគាត់តែប៉ុណ្ណោះយកទៅចិញ្ចឹមមើលថែ កូនមួយគាត់ចិញ្ចឹមរស់បាន ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុរង់ចាំព្រឹកឡើងមន្ត្រីខាងសង្កាត់នឹងកោះហៅភាគីទាំងសងខាងទៅកាន់សាលសង្កាត់ ដើម្បីដោះស្រាយគ្នាបន្ត ។
បន្ទាប់ពីបានសម្របសម្រួលចប់ ភាគីឪពុកម្តាយទាំងសងខាងបានផ្តិតមេដៃលើក្រដាសកិច្ចសន្យាបញ្ចប់ទំនាក់ទំនងចែកផ្លូវគ្នា ។
សូមបញ្ជាក់ថា ចំពោះកូនស្រី ដែលមានវ័យ០១ខួបជាង ក្រុមការងារបានទំនាក់ទំនងសួរទៅកាន់អាជ្ញាធរដែរ ប៉ុន្តែអាជ្ញាធរបានចុចបិទទូរស័ព្ទតែម្តង ដោយមិនទាន់ដឹងថា កូនស្រីប្រគល់អោយខាងប្តី ឬ ខាងប្រពន្ធនោះឡើយ ៕
ចែករំលែកព័តមាននេះ