ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លោះ​របង​រត់​ចេញពី​តុលាការខេត្ត​កំពង់ស្ពឺ​ម្សិលមិញ ឥឡូវ​ចាប់​​បានវិញ​​ម្នាក់​ហើយ

1 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ជនសង្ស័យ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ចំនួន​២​នាក់​ដែល​បាន​លួច​រត់គេច​ខ្លួន​ផ្លោះ​របង​ចេញពី​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១០​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៦ ​ម្សិលមិញ​នោះ ត្រូវ​បាន​ចាប់ខ្លួន​ម្នាក់​វិញ​ហើយ មានឈ្មោះ វ៉ា​ន់ វុ​ទ្ធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ពាក់ព័ន្ធ​បទ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​ ។

សមត្ថកិច្ច​បាន​និយាយ​ឱ្យ​ដឹង​ថា ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៦ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល សហការ​និង​តាម​ប្រមាញ់​ចាប់​បាន​ម្នាក់​មានឈ្មោះ វ៉ា​ន់ វុ​ទ្ធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ពាក់ព័ន្ធ​បទ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ រីឯ​ឈ្មោះ ឡេ​ង កែវ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ពាក់ព័ន្ធ​បទ​លួច​សមត្ថកិច្ច​កំពុង​តែ​បន្ត​ស្រាវជ្រាវ​តាម​ចាប់ ​។

យោង​តាម​សេចក្តី​បំភ្លឺ​ព័ត៌មានក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់​ស្ពឺ សូម​ជម្រាប​សាធារណជន​មេត្តា​ជ្រាប​ថា​៖ ពាក់ព័ន្ធ​ករណី​ជនសង្ស័យ​២​នាក់ ដែល​បាន​លួច​រត់​ចេញពី​ក្នុង​បរិវេណ​សាលាដំបូង​ខេត្តកំពង់ស្ពឺ នា​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៦ ពេល​សមត្ថកិច្ច​នគរបាល​បញ្ជូន​ខ្លួន​ទៅ​អយ្យការ ដើម្បី​សាកសួរ​តាម​នីតិវិធី ​។

ជនសង្ស័យ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​២​នាក់ ដែល​បាន​រួច​រត់គេច​ខ្លួន​ផ្លោះ​របង​ចេញពី​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១០ ​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៦ នោះ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​បាន​សហការ និង​តាម​ប្រមាញ់​ចាប់​បាន​ម្នាក់​ក្នុង​ចំណោម​២​នាក់ ឈ្មោះ វ៉ា​ន់ វុ​ទ្ធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ពាក់ព័ន្ធ​បទ​ប៉ុនប៉ង លួច​ទ្រព្យសម្បត្តិ រីឯ​ឈ្មោះ ឡេ​ង កែវ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ពាក់ព័ន្ធ​បទ​លួច សមត្ថកិច្ច​កំពុង​តែ​បន្ត​ស្រាវជ្រាវ​តាម​ចាប់ ​។

ជនសង្ស័យ​ដែល​បាន​លួច​ផ្លោះ​របង​ចេញ​មក​ខាងក្រៅ​សាលាដំបូង​ខេត្ត ដោយ​មូលហេតុ​បាន​​សុំ​សមត្ថកិច្ច​ទៅ​បន្ទប់ទឹក ​រួច​បាន​រត់គេច​ខ្លួន​តែ​ម្តង ​។ ជុំវិញ​ករណី​ខាងលើ​នេះ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​បើក​ការ​ស្រាវជ្រាវ​បន្ទាន់ ​ដោយ​បានការ​ដឹកនាំ​សម្រប​សម្រួល​នីតិវិធី​ពី​តំណាង​អយ្យការ ដើម្បី​ពិនិត្យ​លើ​ករណី​នេះ ​។

ជាក់ស្តែង​ ជនសង្ស័យ​ដែល​សមត្ថកិច្ច​តាម​ចាប់​បាន (​ឈ្មោះ វ៉ា​ន់ វុ​ទ្ធី​) និង​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី ​។ អាស្រ័យ​ហេតុនេះ សូម​សាធារណជន និង​អ្នក​សារព័ត៌មាន មេត្តា​ទទួល​ជ្រាប និង​ជួយ​សហការ​ក្នុង​ការ​ផ្តល់ ព័ត៌មាន​ជូន​សមត្ថកិច្ច​ឈាន​ទៅ​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ទៀត​ដែល​កំពុង​រត់គេច​ខ្លួន​នោះ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕​​