ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះរថយន្ត១គ្រឿងទាំងកណ្តាលយប់ ដែលចតទុកចោលក្បែរផ្ទះដោយមិនដឹងមូលហេតុ

16 ម៉ោង មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​រថយន្ត​១​គ្រឿង ទាំង​កណ្តាល​យប់ ដែល​ចត​ទុក​ចោល​ក្បែរ​ផ្ទះ​មិនដឹង​មូលហេតុ នៅ​យប់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៥ ស្ថិត​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ…

បន្ទាយ​មាន​ជ័យ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​រថយន្ត​១​គ្រឿង ទាំង​កណ្តាល​យប់ ដែល​ចត​ទុក​ចោល​ក្បែរ​ផ្ទះ​មិនដឹង​មូលហេតុ នៅ​យប់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៥ ស្ថិត​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​ជ្រៅ​បាន​ប្រាប់​ថា ៖ នៅ​ពេល​អគ្គិភ័យ​ឆាបឆេះ​រថយន្ត​១​គ្រឿង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​យប់ ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​ប្រជាពលរដ្ឋ​នៅ​ក្បែ​ខាង​បាន​នាំ​គ្នា​ជួយ​ពន្លត់ រហូត​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ក្រុម​អន្តរាគមន៍​បាញ់​ពន្លត់ តែ​រថយន្ត​ត្រូវ​បាន​ឆាបឆេះ​អស់​សំណាង​មិន​ឆេះ​ដល់​រថយន្ត​ដទៃ​នៅ​ក្បែរ ខណៈ​ពេល​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ខ្លាច​រាល ។

នាយ​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា ៖ រថយន្ត​ដែល​អគ្គិភ័យ​ឆាបឆេះ ម៉ាក់​គា​ម៉ូ​នី​ង ១​គ្រឿង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង នៅ​ពេល​រថយន្ត​ចត​ទុក​ចោល​នៅ​ក្បែរ​ផ្ទះ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ តែ​មិន​ទាន់​ដឹង​មូលហេតុ​នៅឡើយ ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ពន្លត់​បាន​ទាន់​ពេល តែ​សំណាង​មិន​រាលដាល់​ឆេះ​រថយន្ត​ដទៃ​នៅ​ក្បែរ​នោះ ។

នាយ​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា ៖ ករណី​រថយន្ត​ខាងលើ​នេះ​ឆេះ​អស់​ស្ទើរ​ទាំងស្រុង​មិន​ទាន់​ដឹង​មូលហេតុ​គឺ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​អូរ​ជ្រៅ​កំពុង​ស្រាវជ្រាវ​អោយ​ដឹង​ការ​ពិត តើ​មូលហេតុ​អ្វី​ពិតប្រាកដ​ដែល​ឆេះ រថយន្ត​នោះ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ