ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​អំណោយ​ដល់​គ្រួសារ​រងគ្រោះ​ដោយ​អគ្គីភ័យ​ឆេះ​ផ្ទះ​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​នៅ​ថ្ងៃ​ទី​២៦ ​ខែកញ្ញា ​ឆ្នាំ​២០១៨​ លោក​ម៉ែ​ន វិបុល​ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​បាន​ចាត់​ឲ្យ​ក្រុមការងារ​សាខា​ដឹកនាំ​ដោយ​លោក​ជំទាវ​ពៅ សុភាព​ ហេ​រញ្ញឹក​គណៈកម្មាធិការ​សាខា​ទៅ​សួរសុខទុក្ខ​និង​នាំ​យក​អំណោយ​មនុស្សធម៌​របស់​សាខា​ចែក​ជូន​គ្រួសារ​ដែល​រង​គ្រោះ​ដោយសារ​អគ្គី​ភ័យ​ឆេះ​ផ្ទះ​ចំនួន​២​គ្រួសារ​។…

ខេត្តស្វាយរៀង​ ៖ ​នៅ​ថ្ងៃ​ទី​២៦ ​ខែកញ្ញា ​ឆ្នាំ​២០១៨​ លោក​ម៉ែ​ន វិបុល​ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​បាន​ចាត់​ឲ្យ​ក្រុមការងារ​សាខា​ដឹកនាំ​ដោយ​លោក​ជំទាវ​ពៅ សុភាព​
ហេ​រញ្ញឹក​គណៈកម្មាធិការ​សាខា​ទៅ​សួរសុខទុក្ខ​និង​នាំ​យក​អំណោយ​មនុស្សធម៌​របស់​សាខា​ចែក​ជូន​គ្រួសារ​ដែល​រង​គ្រោះ​ដោយសារ​អគ្គី​ភ័យ​ឆេះ​ផ្ទះ​ចំនួន​២​គ្រួសារ​។

គ្រួសារ​ទី​១-​ឈ្មោះ​សេក​ សា​ភឿន ​ជា​ស្ត្រី​មេម៉ាយ​នៅ​ភូមិ​អង្គ្រង ​ឃុំ​ស្វាយ​រំពា ស្រុក​ស្វាយ​ទាប ​រង​គ្រោះ​កាលពី​ថ្ងៃ​ទី​២៤ ​ខែកញ្ញា​ ឆ្នាំ​២០១៨ ​បណ្តាល​មក​ពី​ផ្ទុះ​កំប៉ុង​ហ្គា​ស​ពេល​ដាំបាយ​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ទាំងស្រុង​រួម​នឹង​សម្ភារ​ប្រើប្រាស់ ។​

គ្រួសារ​ទី​​២-​ឈ្មោះ​ភោគ រ៉ា​ ភេទ​ស្រី ​នៅ​ភូមិ​ព្រៃ​តា​ធឹ​ក ​ឃុំ​គគីរ​សោម ​ស្រុក​ស្វាយ​ទាប ​រង​គ្រោះ​កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា​ ឆ្នាំ​២០១៨​ បណ្តាល​មក​ពី​ដាំបាយ​នៅ​ជិត​ព្រ​នូ​ក​ចំបើង​ធ្វើ​ឲ្យ​ឆាបឆេះ​ផ្ទះ​ទាំងស្រុង​រួម​នឹង​សម្ភារ​ប្រើប្រាស់ ។

​ក្នុង​ឱកាស​នោះ​លោក​ជំទាវ ពៅ សុភាព ​ហេ​រញ្ញឹក​គណៈកម្មាធិការ​សាខា​តំណាង​លោក​ម៉ែ​ន វិបុល​ ប្រធាន​គណៈកម្មាធិការ​សាខា​បាន​ពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន ​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ​ក្តី​អាណិតអាសូរ​និង​ការ​សោកស្តាយ ចំពោះ​ឧបទ្ទវហេតុ​ដែល​បាន​បំផ្លាញ​លំនៅ​ដ្ឋា​ន​និង​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​រង​គ្រោះ​នា​ពេល​នេះ ។

ជាមួយ​គ្នា​នេះ​លោក​ជំទាវ​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រើប្រាស់​ភ្លើង​ និង​ចរន្តអគ្គិសនី​ដែល​ជា​ប្រភព​នៃ​គ្រោះថ្នាក់ចៀសវាង​មាន​គ្រោះ​អគ្គី​ភ័យ​កើតឡើង​ជាយថាហេតុ​។

​អំណោយ​ដែល​បាន​ចែក​ជូន​ទាំង​២​គ្រួសារ​ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ​៥០គីឡូក្រាម​ កៅស៊ូ​តង់​១,​ ធុង​ទឹក​ជ័រ​១, ​ឆ្នាំងបាយ​សម្ល​២,​ កន្ទេល​បត់​១, ​មី​១​កេស​,​ ត្រីខ​១០​កំប៉ុង​, ​ទឹកស៊ីអុី​វ​៦​ដប​, ​មុង​១ ភួយ​១,​ ក្រ​ម៉ា​១,​សារុង​១​ និង​ថវិកា​៤០០០០០​រៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ