ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​ប្រយ័ត្ន​បន្តិច​ចំពោះ​ចំណីអាហារ​ក្នុង​ពិធី​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​បរិភោគ​ចំណីអាហារ​ក្នុង​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មានការ​ពុល​ចំណីអាហារ​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ។ ការ​អំពាវនាវ​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នេះ​ដោយសារ​តែ​កន្លង​មក​មាន​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​មួយ​ចំនួន​បាន​ធ្លាក់ខ្លួន​ឈឺ និង​ពុល​ចំណីអាហារ​ដោយសារ​តែ​ការ​បរិភោគ​ចំណីអាហារ​មិន​មាន​អនាម័យ និង​មាន​ខ្លះ​ទៀត​ឈាន​ដល់​ការ​ស្លាប់​បង់ជីវិត​ដោយសារ​ការ​បរិភោគ​ស្រា​.​ស ស្រាថ្នាំ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​បរិភោគ​ចំណីអាហារ​ក្នុង​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មានការ​ពុល​ចំណីអាហារ​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ។

ការ​អំពាវនាវ​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នេះ​ដោយសារ​តែ​កន្លង​មក​មាន​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​មួយ​ចំនួន​បាន​ធ្លាក់ខ្លួន​ឈឺ និង​ពុល​ចំណីអាហារ​ដោយសារ​តែ​ការ​បរិភោគ​ចំណីអាហារ​មិន​មាន​អនាម័យ និង​មាន​ខ្លះ​ទៀត​ឈាន​ដល់​ការ​ស្លាប់​បង់ជីវិត​ដោយសារ​ការ​បរិភោគ​ស្រា​.​ស ស្រាថ្នាំ ដែល​ផ្សំ​ខុស​បច្ចេកទេស ។

លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​រួម​មាន​ផឹក​ស្អាត​រស់នៅ​ស្អាត និង​ហូប​ស្អាត​នៅ​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ​ដើម្បី​ការពារ​សុខភាព​ឲ្យ​ចៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ​ផ្សេង​ៗ​ដូច​ជា​ជំងឺ​រាគ​រូស​ជាដើម ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ចំណែក​លោកតា​លោកយាយ​នៅ​តាម​វត្ដ​អារាម​នានា​វិញ​ត្រូវ​លាងចាន​ឆ្នាំង​ឲ្យ​បាន​ស្អាត​ល្អ​ត្រូវ​បរិភោគ​ទឹក​ដាំ​ពុះ​ជា​ពិសេស​កុំ​បរិភោគ​ទឹក​សម្ល​ដោយ​ប្រើ​ស្លាបព្រា​រួម​គ្នា​ដែល​អាច​បណ្តាល​ឲ្យ​ឆ្លង​ជំងឺ​ពី​គ្នា​បាន ។

លោក ម៉​ម ប៊ុ​ន​ហេង បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​ចំណីអាហារ​ប្រជាពលរដ្ឋ​ក៏​គួរតែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ផង​ដែរ​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព​ឬ​ឈាន​ទៅ​ដល់​បាត់បង់​ជីវិត​បាន ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឬ​ម្ចាស់​រមណី​ដ្ឋា​ន​ភោ​ជនី​ដ្ឋា​ន​អាហារ​ដ្ឋា​ន​នានា​ត្រូវ​អនុវត្ត​វិធានការ​អនាម័យ​ត្រឹមត្រូវ​ហើយ​ត្រូវ​លាង​បន្លែ​ផ្លែ​ឈើ​ឲ្យ​បាន​ស្អាត និង​នំចំណី​ត្រូវ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ​ដើម្បី​ជៀសវៀង​កុំ​ឲ្យ​មាន​ពុល​ចំណីអាហារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ