ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាក់ទំនង​ចំណងមិត្តភាព​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា និង​កូរ៉េ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ធ្លាប់​សិក្សា​នៅ​ប្រទេស​កូរ៉េ​ចែករម្លែក​ចំណេះដឹង​លើ​ជំនាញ​កំណែទម្រង់​ថវិកា​អង្គការ​ក​យ​កា ( KOIKA ) និង​សមាគម​ន៍​អតីត​កម្មសិក្សាការី​កម្ពុជា​-​កូរ៉េ CAMKAA កាលពី​ពេល ថ្មី​ៗ​នេះ​បាន​រៀបចំ​សិក្ខាសាលា​ស្តី​អំពី​ការ​ចែករំលែក​ចំណេះដឹង​លើ​កំណែទម្រង់​ថវិកា​ទៅ​ដល់…

រាជធានី​ភ្នំពេញ ៖ អ្នក​ធ្លាប់​សិក្សា​នៅ​ប្រទេស​កូរ៉េ​ចែករម្លែក​ចំណេះដឹង​លើ​ជំនាញ​កំណែទម្រង់​ថវិកា​អង្គការ​ក​យ​កា ( KOIKA ) និង​សមាគម​ន៍​អតីត​កម្មសិក្សាការី​កម្ពុជា​-​កូរ៉េ CAMKAA កាលពី​ពេល ថ្មី​ៗ​នេះ​បាន​រៀបចំ​សិក្ខាសាលា​ស្តី​អំពី​ការ​ចែករំលែក​ចំណេះដឹង​លើ​កំណែទម្រង់​ថវិកា​ទៅ​ដល់ បុគ្គលិក​មន្ត្រីរាជការ​មក​ពី​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់​ពន្ធ ដើម្បី​ឲ្យ​ជ្រាប​កាន់តែ​ច្បាស់ អំពី​ប្រព័ន្ធ គ្រប់គ្រង​ថវិកា​តាម​រយៈ​ការ​សិក្សា​របស់​អតីត​កម្មសិក្សាការី​ជា​មន្ត្រីរាជការ ដែល​ធ្លាប់​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​កូរ៉េ​នា​ពេល​កន្លង​ទៅ ។

លោក​ចុង យុន​ហ្គី​ល ប្រធាន​ការិយាល័យ​ក​យ​កា​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា ការ​រៀបចំ សិក្សា​សាលា​នេះ គឺ​ដោយសារ​តែ​បច្ចុប្បន្ន​វិស័យសេដ្ឋកិច្ច​កម្ពុជា​មានការ​រីក​ចម្រើន​ខ្លាំង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​តម្រូវ​ឲ្យ​មានការ​ចែករំលែក​ចំណេះដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​ទៅ​លើ​ប្រព័ន្ធ​ទូទាត់​ធនាគារជាតិ និង​ការ​កែទម្រង់​ថវិកា​នៅ​តាម​បណ្តា​ក្រសួង ស្ថាប័ន​ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល និង​រហ័ស​ប្រកបដោយ​ជំនឿ​ទុកចិត្ត​ខ្ពស់ ។

ចំណែក​លោក លី សា​វុ​ធ ប្រធាន​សមាគម​ន៍​អតីត​កម្មសិក្សាការី​កម្ពុជា​កូរ៉េ​បាន​លើក​ឡើង​ថា សិក្ខាសាលា​នេះ​ពិតជា​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ចែករំលែក​ចំណេះដឹង តាម​រយៈ​ការ​សិក្សា​នៅ​ប្រទេស​កូរ៉េ​ពី​មន្ត្រី​ជំនាញ​មក​ពី​ធន​គារ​ជាតិ និង​មន្ត្រី​មក​ពី​ក្រសួង​សេដ្ឋ កិច្ច និង​អ្នកជំនាញ​មក​ពី​អង្គការ KOIKA ផង​ដែរ ។ លោក​ថា តាម​រយៈ​សិក្ខាសាលា​នេះ​នឹង​ជម្រុញ​ឲ្យ​មន្ត្រី​ជំនាញ​នៅ​តាម​បណ្តា​ក្រសួង​ស្ថាប័ន​អាច​ទទួល​ចំណេះដឹង និង​ទំនាក់ទំនង​ល្អ​ៗ​ទៅ​និង​ការងារ​ទូទាត់​សាច់ប្រាក់​ជាមួយ និង​ធន​គារ​ជាតិ និង​ការងារ​ពាក់ព័ន្ធ​ដទៃ​ៗ​ទៀត ។

លោក លី សា​វុ​ធ ក៏​បាន​បញ្ជាក់​ឡើង​វិញ​ថា សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ចែករំលែក​ចំណេះដឹង លើ​កំណែទម្រង់​ថវិកា និង​បទ​ពិសោធន៍​ក្នុង​ចំណោម សមាជិក CAMKAA អំពី​អ្វី​ដែល​ពួក​គេ​ទទួល​ពី​ការ​បណ្តុះបណ្តាល​នៅ​ប្រទេស​កូរ៉េ ហើយ​របៀប​នៃ​ការ​បណ្តុះបណ្តាល​នេះ​បាន​រួមចំណែក​ក្នុង​កា​រត​បណ្តាញ​ទំនាក់ទំនង​ចំណងមិត្តភាព​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា និង​កូរ៉េ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា សិក្ខាសាលា​មួយ​ស្តី​អំពី​ការ​ចែករំលែក​ចំណេះដឹង​លើក​កំណែទម្រង់​ថវិកា និង​បទ​ពិសោធន៍​កម្មវិធី​អាហារូបករណ៍​របស់​ទី​ភ្នា​ក់​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ KOIKA នេះ បាន​ប្រារព្ធ​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ ដោយ​មានការ និង​អ្នកចូលរួម​មក​ពី​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់​ពន្ធ​ប្រមាណ​ជា​៧៥​រូប ។ កម្មវិធី​សិក្ខាសាលា​នេះ​ក៏​មាន​ធ្វើ​បទ​បង្ហាញ ពី​បណ្តា​វាគ្មិន​កិត្តិយស ដែល​ជា​អ្នកជំនាញ​ទៅ​លើ​ប្រធាន​ជា​ច្រើន​រួម​មាន ប្រធានបទ ស្តី​ពី​កំណែទម្រង់​ថវិកា​កំណែទម្រង់ពន្ធ និង​ការ​វិនិយោគ ផ្ទាល់​ពី​បរទេស (FDI) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ