តារាឆ្នើមសំណព្វចិត្តមិត្តអ្នកគាំទ្រមេឃខៀវ Man City នឹងវិលមកវិញឆាប់ៗ
តាមប្រភពព័ត៌មាន Manchester Evening News បានឲ្យដឹងថា កីឡាករខ្សែបម្រើរបស់ក្រុមមេឃខៀវ Kevin De Bruyne អាចនឹងចូលលេងវិញបានលឿនជាងការរំពឹងទុក…
តាមប្រភពព័ត៌មាន Manchester Evening News បានឲ្យដឹងថា កីឡាករខ្សែបម្រើរបស់ក្រុមមេឃខៀវ Kevin De Bruyne អាចនឹងចូលលេងវិញបានលឿនជាងការរំពឹងទុក…
តាមប្រភពព័ត៌មាន Manchester Evening News បានឲ្យដឹងថា កីឡាករខ្សែបម្រើរបស់ក្រុមមេឃខៀវ Kevin De Bruyne អាចនឹងចូលលេងវិញបានលឿនជាងការរំពឹងទុក ។ នេះបើតាមការលើកឡើងរបស់អ្នកចាត់ការក្រុមជម្រើសជាតិរបស់រូបគេ ។
Kevin បានរងរបួសជង្គង់នៅពេលហ្វឹកហាត់មុនបើករដូវកាល ដែលត្រូវចាកចេញពីតារាងប្រហែល៣ខែ ។ នៅពេល Manchester City ឈ្នះ Fulham កីឡាករខ្សែបម្រើរូបនេះបានថតវីឌីអូរបស់ខ្លួននិយាយប្រាប់ទៅដល់គូប្រកួតថា រូបគេនឹងត្រឡប់ទៅវិញក្នុងរយៈពេលខ្ទង់៦សប្តាហ៍ទៀត ។
នេះមានន័យថា Kevin អាចនឹងមានមុខនៅលើតារាងវិញ ទាន់ពេលប្រកួតជាមួយនឹង Manchester United នៅថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខ តែនេះមិនទាន់ច្បាស់នៅឡើយទេ ព្រោះ Man City មិនទាន់កំណត់ពេលឲ្យជាក់លាក់នៅឡើយ ។
ពេលនេះអ្នកចាត់ការក្រុមជម្រើសជាតិ Roberto Martinez បានលើកឡើងថា Kevin នឹងអាចមកលឿនជាងការរំពឹងទុក ។
លោកប្រាប់នៅក្នុងសន្និសីទកាសែតបាល់ទាត់ FIFA ក្នុងទីក្រុងឡុងដ៍ កាលពីប៉ុន្មានថ្ងៃនេះថា ៖«វាជាភាពចៃដន្យមួយគួរឲ្យខ្លាច ។ វាតែងតែកើតឡើង ព្រោះបាល់ទាត់គឺជាកីឡាករត្រូវប៉ះពារគ្នា។ អ្នីដែលជាបញ្ហាគឺថា តើគេ (Kevin) នៅក្រៅតារាងដល់ពេលណា ។ របាយការណ៍ទាំងឡាយគឺពិតជាមានសង្ឃឹមមកវិញលឿនច្រើន» ។
លោកមានការជឿជាក់ថា Kevin អាចជាសះស្បើយ ហើយត្រឡប់មកលេងវិញលឿនជាងកីឡាករផ្សេងៗទៀត ដែលរងរបួស ៕
ចែករំលែកព័តមាននេះ