រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាបាល់ទះពានរង្វាន់ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ដើម្បីអបអរសារទរទិវាជ័យជម្នះ ៧ មករា ១៩៧៩-២០២៥ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិឣូឡាំពិកបានបញ្ចប់ជាស្ថាពរហើយ ។ ជាលទ្ធផល សមាគមកីឡាបាល់ទះវិសាខា(បុរស) និងក្លិបបាល់ទះមន្ទីរអបរំ យុវជន និងកីឡាខេត្តពោធិ៍សាត់(នារី)ក្លាយជាម្ចាស់ពានជើងឯក។
ពិធីបិទការប្រកួតស្ថិតក្រោមអធិបតីភាពឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយក
រដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសហព័ន្ធកីឡាបាល់ទះកម្ពុជា ដោយមានការអញ្ជើញចូលរួម
ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំថ្នាក់អគ្គនាយកដ្ឋាន
នៃទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំតំណាងរដ្ឋបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំស្នងការរាជធានី-ខេត្ត និងថ្នាក់ដឹកនាំអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ។
ការប្រកួតពានរង្វាន់កីឡាបាល់ទះឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឆ្នាំ២០២៥ មានការចូលរួមប្រកួតពីសមាគម-ក្លិប-ក្រុមនារីចំនួន៨ក្រុម និងបុរសចំនួន៤ក្រុម។
ជាលទ្ធផលការប្រកួតវិញ្ញាសាបុរស៖
-សមាគមកីឡាបាល់ទះវិសាខា ទទួលបានជ័យលាភីលេខ១
-សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃទទួលបានជ័យលាភីលេខ២ និង
-ក្លិបស្នងការន.បរាជធានីភ្នំពេញទទួលបានជ័យលាភីលេខ៣។
ជាលទ្ធផលការប្រកួតវិញ្ញាសានារី ៖
-ក្លិបបាល់ទះមន្ទីរអបរំ យុវជន និងកីឡាខេត្តពោធិ៍សាត់ ទទួលបានជ័យលាភីលេខ១
-ក្លិបបាល់ទះមន្ទីរអបរ យុវជន និងកីឡាខេត្តកណ្ដាល ទទួលបានជ័យលាភីលេខ២ និង
-ក្លិបបាល់ទះមន្ទីរអបរំ យុវជន និងកីឡារាជធានីភ្នំពេញ ទទួលបានជ័យលាភីលេខ៣ ។
គួរឱ្យដឹងផងដែរ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រក្រុមសមាគមកីឡាបាល់ទះវិសាខា បានយកឈ្នះក្រុមសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃក្នុងលទ្ធផល៣ទល់នឹង២សិត(២០-២៥), (៣២-៣៤), (២៥-២៣), (២៥-២០) និង(១៥-១២) ។ ចំណែកក្រុមក្លិបបាល់ទះមន្ទីរអបរំយុវជន និងកីឡាខេត្តពោធិ៍សាត់ បានយកឈ្នះលើក្រុមក្លិបបាល់ទះមន្ទីរអបរំ យុវជន និងកីឡាខេត្តកណ្ដាល ក្នុងលទ្ធផល៣ទល់នឹង១សិត (២៥-២០), (១៨-២៥), (២៥-២២) និង(២៥-១៥)៕




ចែករំលែកព័តមាននេះ