ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Shopee Cup ៖ ព្រះខ័នរាជស្វាយរៀងទទួលក្រុមកំពូលតារាង Makassar យប់នេះ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមកីឡាបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានជាតិ (អូឡាំពិក) ទទួលស្វាគមន៍ក្រុមខ្លាំងពីឥណ្ឌូណេស៊ី PSM Makassar វេលាម៉ោង ៧:៣០នាទីយប់នេះ…

0:00
0:00

រាជធានីភ្នំពេញ ៖ ក្រុមកីឡាបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានជាតិ (អូឡាំពិក) ទទួលស្វាគមន៍ក្រុមខ្លាំងពីឥណ្ឌូណេស៊ី PSM Makassar វេលាម៉ោង ៧:៣០នាទីយប់នេះ សម្រាប់ប្រកួតទី៣ វគ្គសន្សំពិន្ទុពូល A ពានរង្វាន់ ASEAN Club Championship Shopee Cup 2024-25។

ព្រះខ័នរាជស្វាយរៀង (កម្ពុជា) ស្ថិតក្នុងពូល A ជាមួយក្រុម PSM Makassar (ឥណ្ឌូណេស៊ី), BG Pathum United (ថៃ), Dong A Thanh Hoa (វៀតណាម), Terengganu (ម៉ាឡេស៊ី) និង Shan United (មីយ៉ាន់ម៉ា)។

ឆ្លងកាត់២ប្រកួតកន្លងមក ព្រះខ័នរាជស្វាយរៀងកំពុងតែឈរនៅចំណាត់ថ្នាក់ទី៤ មាន៣ពិន្ទុ ក្រោយឈ្នះម្ចាស់ផ្ទះ Terengganu លទ្ធផល ៣-២ និងចាញ់ម្ចាស់ផ្ទះ BG Pathum United លទ្ធផល ២-១។ ចំណែក PSM Makassar កំពុងកាន់កាប់កំពូលតារាងមាន៤ពិន្ទុ ក្រោយស្មើក្រុមភ្ញៀវ BG Pathum គ្មានគ្រាប់បាល់បញ្ចូលទី និងឈ្នះក្រុមភ្ញៀវ Shan United លទ្ធផល ៤-៣។

មុនប៉ះគ្នានៅយប់នេះ លោក Pep Munoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៧ ខែមករា ថា ក្រុមទាំងមូលបានត្រៀមលក្ខណៈរួចរាល់ទោះមានកីឡាករ៦-៧នាក់រងរបួស និងខ្លះឈឺក៏ដោយ។ ហើយនេះជាឱកាសសម្រាប់កីឡាករគុណភាពល្អមិនសូវបង្ហាញខ្លួនក្នុងក្រុមបានបញ្ចេញសមត្ថភាព ដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ជឿជាក់លើកូនក្រុមថានឹងបង្ហាញពីកម្រិតខ្ពស់របស់យើងសម្រាប់ការប្រកួត។

ដោយឡែក លោក Bernardo Tavares គ្រូបង្វឹក PSM Makassar បានទទួលស្គាល់ថា ព្រះខ័នរាជស្វាយរៀងជាក្រុមខ្លាំង ជាមួយកម្រិតការលេងកាលពីប្រកួតកន្លងមក ជាពិសេសការប្រកួតនៅថៃ ព្រះខ័នរាជស្វាយរៀងធ្វើបានល្អ បើទោះបីជាចាញ់ក៏ដោយ។ គ្រូសញ្ជាតិព័រទុយហ្គាល់រូបនេះគិតថា ក្រុមលោកនឹងពិបាករកពិន្ទុពីក្រុមកម្ពុជា ព្រោះពួកគេមិនដែលចាញ់សោះក្នុងការប្រកួតក្នុងដីជាច្រើនប្រកួតមកហើយ និងមានទម្រង់លេងប្រែប្រួលគ្រប់ស្ថាភាព៕ រូបភាព ៖ Preah Khan Reach Svay Rieng FC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ