ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទបញ្ជាថ្មី! សហព័ន្ធកីឡាប្រដាល់គុនខ្មែរមិនអនុញ្ញាតឱ្យកីឡាករ-កីឡាការិនីឡើងប្រកួត​លើស​ពី២​ដងក្នុង១​ខែឡើយ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយទទួលរងការរិៈគន់ផ្ទួនៗជុំវិញការចាប់គូកីឡាករមុខដដែលៗឱ្យឡើងប្រកួត៤-៥ដងក្នុង១ខែ ជាពិសេសអនុសាសន៍របស់សម្ដេចតេជោឱ្យគិតគូរឡើងវិញពីបញ្ហាដូចរៀបរាប់ខាងលើ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបាន​ជូនដំណឹង​ទៅ​គ្រប់​ស្ថានីយទូរទស្សន៍ សង្វៀន សមាគម ក្លិប​ប្រដាល់​គុន​ខ្មែរ និង​ដៃគូ​សហការ មិន​ឲ្យ​ចាប់​គូ​កីឡាករ​-​កីឡាការិនី​ក្នុង​ម្នាក់មិន​ឲ្យ​លើស​ពី២​ដងក្នុង​១​ខែ​ឡើយ​។…

រាជធានីភ្នំពេញ ៖ ក្រោយទទួលរងការរិៈគន់ផ្ទួនៗជុំវិញការចាប់គូកីឡាករមុខដដែលៗឱ្យឡើងប្រកួត៤-៥ដងក្នុង១ខែ ជាពិសេសអនុសាសន៍របស់សម្ដេចតេជោឱ្យគិតគូរឡើងវិញពីបញ្ហាដូចរៀបរាប់ខាងលើ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបាន​ជូនដំណឹង​ទៅ​គ្រប់​ស្ថានីយទូរទស្សន៍ សង្វៀន សមាគម ក្លិប​ប្រដាល់​គុន​ខ្មែរ និង​ដៃគូ​សហការ មិន​ឲ្យ​ចាប់​គូ​កីឡាករ​-​កីឡាការិនី​ក្នុង​ម្នាក់មិន​ឲ្យ​លើស​ពី២​ដងក្នុង​១​ខែ​ឡើយ​។ នេះបើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ដែល​ទើប​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នា​រសៀល​ថ្ងៃ​ទី​៧ មក​រា​។

សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរបាន​ណែនាំ​ឲ្យ​បណ្ដា​សង្វៀន​ទាំងអស់ មាន​សិទិ្ធ​ចាប់​គូ​កីឡាករ​-​កីឡាការិនីក្នុង​ម្នាក់ត្រឹមតែ​២​ប្រកួត​ប៉ុណ្ណោះក្នុង​១​ខែ​។ សហព័ន្ធ​នឹង​ពិន័យ​ទៅ​លើ​ស្ថានីយ ក្លិប ឬ​សង្វៀន រួម​ទាំង​កីឡាករ​-​កីឡាការិនី ដែល​មិន​អនុវត្ត​តាម​បទបញ្ជា​មួយ​នេះ​។ បទបញ្ជា​ថ្មី​នេះ មាន​សុពលភាព​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៥​តទៅ ។ គោលបំណង នៃ​បទបញ្ជា​ថ្មី​របស់​សហព័ន្ធ​នេះ គឺ​ចង់​ឲ្យ​កីឡាករ​-​កីឡាការិនី មាន​ពេល​សម្រាក​គ្រប់គ្រាន់ ក្រោយ​ពេល​ប្រកួត​រួច យ៉ាង​ហោច​ណាស់រយៈពេល​២​ស​ប្ដា​ហ៍​ដែរ លើកលែងតែ​ការ​ប្រកួត​ជា​លក្ខណៈ​ម៉ា​រ៉ា​តុ​ន និង​ការ​ប្រកួត​មួយ​ចំនួន​ផ្សេង​ទៀត ដែល​មានការ​អនុញ្ញាត​ពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​។

បើតាមបទបញ្ជារបស់សហព័ន្ធដដែល ក្នុង​ករណី ដែល​កីឡាករ​-​កីឡាការិនីត្រូវ​បាន​គូប្រកួត​វាយ​ចំ​ក្បាល​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​យ៉ាងតិច​៣​ស​ប្ដា​ហ៍​។ ក្រោយ​ពេល​សម្រាក​៣​ស​ប្ដា​ហ៍​ហើយ កីឡាករ​-​កីឡាការិនី​ដដែល​នេះ ត្រូវ​បាន​គេ​វាយ​ចំ​ក្បាល​ឲ្យ​ធ្ងន់ធ្ងរ​ក្នុង​ការ​ប្រកួត​ជា​លើក​ទី​២ នោះ​ត្រូវ​ឲ្យ​ពួក​គេសម្រាក​៦​ស​ប្ដា​ហ៍​។ មុន​ពេល​ចាប់​គូប្រកួត កីឡាករ​-​កីឡាការិនី តម្រូវ​ឲ្យ​ពិនិត្យ​កាយសម្បទា សុខភាព​ជាមួយ​គ្រូពេទ្យ​ប្រចាំ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ ។ សហព័ន្ធ នឹង​បង្កើត​ក្រុមការងារ​ត្រួតពិនិត្យ​លើ​ការ​ចាប់

គូប្រកួត​ប្រចាំ​ស​ប្ដា​ហ៍​។ កីឡាករ​-​កីឡាការិនី ដែល​នឹង​ត្រូវ​ប្រកួត​លើ​សង្វៀន​ណាមួយ​ហើយ នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ទៅ​ចាប់​គូ​នៅ​សង្វៀន​ផ្សេងក្នុង​ស​ប្ដា​ហ៍​តែ​មួយ​ឡើយ​។ ចំណែក​ការ​កំណត់​តម្លៃ​ខ្លួន​កីឡាករ​-​កីឡាការិនី និង​តម្លៃ​ក្លិប ជា​សមត្ថកិច្ច​របស់​ស្ថានីយទូរទស្សន៍ ដៃគូ​អភិវឌ្ឍ ឬ​ម្ចាស់​កម្មវិធី​។

សហព័ន្ធ ក៏​ព្រមាន​ពី​ការ​ដាក់​ពិន័យ​កីឡាករ​-​កីឡាការិនី ដែល​មិន​អនុវត្ត​តាម​បទបញ្ជា​នេះដូចជា សហព័ន្ធនឹង​ណែនាំ​ជា​លាយលក្ខណ៍អក្សរ ក្នុង​ករណី​ខុស​ជា​លើក​ទី​១​ ។ ក្នុង​ករណី​ខុស​ជា​លើក​ទី​២ សហព័ន្ធនឹង​ផ្អាក​ការ​ប្រកួត​របស់​កីឡាករ​-​កីឡាការិនី​រូប​នោះរយៈពេល៦​ស​ប្ដា​ហ៍​។

ប្រសិនជា​បន្ដ​ធ្វើ​ខុស​បទបញ្ជា​ជា​លើក​ទី​៣ សហព័ន្ធនឹង​ផ្អាក​ការ​ប្រកួត​រយៈពេល​៣​ខែ ហើយ​អាច​ឈាន​ទៅ៦​ខែប្រសិនជា​ធ្វើ​ខុស​ជា​លើក​ទី​៤​ ។ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរនឹង​លុបឈ្មោះ​កីឡាករ​-​កីឡាការិនី​នោះ​ចេញ និង​មិន​ឲ្យ​មានឈ្មោះ​ប្រកួត​ជា​រៀង​រហូត ប្រសិនជា​បន្ដ​ខុស​ជា​លើក​ទី​៥។

សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ សង្ឃឹម​យ៉ាង​មុតមាំ​ថា សមាគម ក្លិប​ប្រដាល់​គុន​ខ្មែរ​ទាំងអស់ នឹង​អនុវត្តនូវ​បទបញ្ជា​ប្រកួត​នេះ​ឱ្យបាន​ខ្ជាប់ខ្ជួនដើម្បី​រក្សា​បាន​នូវ​ការ​អភិវឌ្ឍ​កីឡាប្រដាល់​គុន​ខ្មែរ ដែល​ជា​កីឡា​អត្តសញ្ញាណ​ជាតិ​យើងឱ្យរីក​ចម្រើនប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ