ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុងខែ​កញ្ញា​នេះ CDC​អនុម័ត​គម្រោង​វិនិយោគ​2​មាន​តម្លៃ​ជាង​7​លាន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស​ប្តា​ហ៍​ទី​៤​នៃ​ខែកញ្ញា​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​CDC បាន​សម្រេច​ផ្តល់​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ដល់​ក្រុមហ៊ុន​វិ​ន​យោគ​ចំនួន​២ ដែល​គ្រោង​បោះទុន​វិនិយោគ​ជាង​៧​លាន​ដុល្លារ និង​ផ្តល់​ការងារ​ថ្មី​ប្រមាណ​ជិត​៦​ពាន់​កន្លែង​បន្ថែម​ទៀត​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​CDC បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ស​ប្តា​ហ៍​ទី​៤​នៃ​ខែកញ្ញា​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​CDC បាន​សម្រេច​ផ្តល់​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ដល់​ក្រុមហ៊ុន​វិ​ន​យោគ​ចំនួន​២ ដែល​គ្រោង​បោះទុន​វិនិយោគ​ជាង​៧​លាន​ដុល្លារ និង​ផ្តល់​ការងារ​ថ្មី​ប្រមាណ​ជិត​៦​ពាន់​កន្លែង​បន្ថែម​ទៀត​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​CDC បាន​ឲ្យ​ដឹង​ថា គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​វិនិយោគ​ចំនួន​២​ផ្សេង​ៗ​គ្នា ដោយ​មាន​ប្រាក់​វិនិយោគ​ប្រមាណ​ជាង​៧​លាន​ដុល្លារ​អា​មេ​រិ​ក និង​ត្រូវការ​កម្លាំង​ថ្មី​ជិត​៦​ពាន់​កន្លែង​បន្ថែម​ទៀត ខណៈ​បច្ចុប្បន្ន កម្ពុជា​មាន​កម្លាំង​ពលកម្ម​ធ្វើការ​ជាង​១​លាន​នាក់ កំពុង​បម្រើ​ក្នុង​វិស័យ​ឧស្សា​កម្ម និង​វិស័យ​ផ្សេង​ៗទៀត ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា គម្រោង​បង្កើត​រោងចក្រ​ថ្មី​នោះ រួម​មាន​ក្រុមហ៊ុន​GIN AN PAPER CO.,LTD. មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ផ្លូវ​ហាណូយ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ មាន​ទុន​វិនិយោគ​ប្រមាណ​២,១៤​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​២០៧​កន្លែង និង​ក្រុមហ៊ុន EASY LIFE SHOE CO.,LTD មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែល​មាន​ទីតាំង​វិនិយោគ ស្ថិត​នៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ទុន​វិនិយោគ​ប្រមាណ​៥,៣៦​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​១.៦០៩​កន្លែង​ផងដែរ​។

របាយការណ៍​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៨​នេះ វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែកជើង មាន​កម្លាំង​ពលកម្ម​សរុប​ជាង​៨០​ម៉ឺន ហើយ​បើ​បូក​រួម​ជាមួយ​វិស័យ​ផ្សេង​ៗ​ទៀត កម្ពុជា​មាន​កម្លាំង​ពលកម្ម​សរុប​ជាង​១​លាន​នាក់ ។ វិស័យ​ឧស្សាហកម្ម​កាត់ដេរ នឹង​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ដោយសារ​នៅ​អំឡុង​ពេល​នេះ ម្ចាស់​ពាណិជ្ជ​នាម​(​ម៉ាក​យីហោ​) សម្លៀក​បំពាក់​ល្បី​ៗ​លើ​ពិភពលោក រួម​ជាមួយ​ភាគី​រាជរដ្ឋាភិបាល និយោជក និង​សហជីព ក៏​ដូច​ជា​ភាគី​ពាក់ព័ន្ធ កំពុង​តែ​ពិភាក្សា​លើ​គម្រោង​បង្កើត​អនុសញ្ញា​រួម​មួយ ក្នុង​គោលបំណង​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​វិស័យ​កាត់ដេរ ក្នុង​នោះ​ការ​ធានា​ការ​បញ្ជា​ទិញ​ផលិតផល​កាត់ដេរ​ពី​កម្ពុជា ក៏​ជា​គោលបំណង​ដ៏​សំខាន់ ។

បើ​តាម​លោក​រដ្ឋមន្ត្រី អុ​ិ​ត សំ​ហេង កិច្ច​ពិភាក្សា​នេះ គឺ​ធ្វើ​យ៉ាងណា​ទាក់ទាញ​ដៃគូ​ពាក់ព័ន្ធ​នានា​ចូលរួម​ឱ្យ​បាន​កាន់តែ​ច្រើន រួម​ទាំង​អ្នកបញ្ជា​ទិញ​ទាំងឡាយ​ផង​ដែរ ពីព្រោះ​ប្រសិនបើ​មានការ​ឯកភាព​ក្នុង​ការ​រៀបចំ​អនុសញ្ញា​រួម​នេះ អ្នកបញ្ជា​ទិញ​ក៏​ត្រូវ​ធានា​ថា នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អ្នក​ផ្គត់ផ្គង់​នៅ​ប្រទេស​កម្ពុជា​រយៈពេល​វែង​តទៅ​មុខ​ទៀត​ដែរ ដែល​អាច​មាន​រយៈពេល​រហូត​ដល់​៤​ទៅ​៥​ឆ្នាំ ឬ​ច្រើន​ជាង​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ