ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​អាវ​ក្រហម​ព្រម​ចរចា​លើក​ទី​៣ តែ​តាម​ភាគី​ទី​៣

14 ឆ្នាំ មុន

ក្រុម​បាតុករ​អាវ​ក្រហម​ដែល​មាន​ភក្ដីភាព​ចំពោះ​លោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា អតីត​នាយក​រដ្ឋមន្ដ្រី​ថៃ​ដ៏​មាន​ប្រជាប្រិយភាព ហើយ​ប្រឆាំង​លោក​អាប់​ភី​ស៊ី​ត វ៉េ​ចា​ជី វ៉ា នាយក​រដ្ឋមន្ដ្រី​បច្ចុប្បន្នបាន​ប្រកាស​កាល ពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២១ មេ​សា ថាពេល​នេះពួក​គេ​មាន​ឆន្ទៈ​ចរចា​ជា​លើក​ទី​៣ ដើម្បីបញ្ចៀស​ការ​ប៉ះទង្គិច​គ្នា​ប្រកបដោយ​ការបង្ហូរឈាម ប៉ុន្ដែ​ការ​ចរចា​ត្រូវធ្វើ​ជាមួយ​ភាគីទី​៣ មិន​ចរចា​ជាមួយ​លោកនាយក​រដ្ឋមន្ដ្រី អាប់​ភី​ស៊ី​ត​ទេ ។ មេដឹកនាំ​ក្រុម​អាវ

ក្រុម​បាតុករ​អាវ​ក្រហម​ដែល​មាន​ភក្ដីភាព​ចំពោះ​លោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា អតីត​នាយក​រដ្ឋមន្ដ្រី​ថៃ​ដ៏​មាន​ប្រជាប្រិយភាព ហើយ​ប្រឆាំង​លោក​អាប់​ភី​ស៊ី​ត វ៉េ​ចា​ជី វ៉ា នាយក​រដ្ឋមន្ដ្រី​បច្ចុប្បន្នបាន​ប្រកាស​កាល ពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២១ មេ​សា ថាពេល​នេះពួក​គេ​មាន​ឆន្ទៈ​ចរចា​ជា​លើក​ទី​៣ ដើម្បីបញ្ចៀស​ការ​ប៉ះទង្គិច​គ្នា​ប្រកបដោយ​ការបង្ហូរឈាម ប៉ុន្ដែ​ការ​ចរចា​ត្រូវធ្វើ​ជាមួយ​ភាគីទី​៣ មិន​ចរចា​ជាមួយ​លោកនាយក​រដ្ឋមន្ដ្រី អាប់​ភី​ស៊ី​ត​ទេ ។ មេដឹកនាំ​ក្រុម​អាវ​ក្រហមនិយាយ​ថា ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើក្រុម​បាតុករ​អាវ​ក្រហម​ពី​សំណាក់​ប៉ូលិសដែល​មាន​ភក្ដីភាព​ចំពោះ​លោក​អាប់​ភី​ស៊ី​ត នឹង​កើត​មាន​ចៀស​មិន​ផុត​ឡើយ ដូច្នេះ​ក្រុមអាវ​ក្រហម​ស្វែងរក​ការ​ចរចា​សន្ដិសុខ ប៉ុន្ដែមិន​ចរចារ​ជាមួយ​លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត​ទៀត​ឡើយ ។លោក Jaran Ditthapicha ជា​មេដឹកនាំសំខាន់​ម្នាក់​របស់​ក្រុម​អាវ​ក្រហម​បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​រ៉​យ​ទ័​រថា ឥឡូវនេះ​ក្រុម​អាវក្រហម​មាន​ឆន្ទៈ​ចរចា ដើម្បី​បញ្ចប់វិបត្ដិនយោបាយ ប៉ុន្ដែ​មិនមែន​ជាមួយ​រដ្ឋាភិបាលលោក​អាប់​ភី​ស៊ី​ត​ទេ ។

  • បាញ់ M​-79 ឆេះ​កន្លែង​ស្ដុក​ប្រេង​ផ្គត់ផ្គង់​យន្ដហោះ​នៅ​បាងកក

កន្លែង​ស្ដុក​ប្រេង​មួយ​សំរាប់​ផ្គត់ផ្គង់​យន្ដហោះ​នៅ​ព្រ​លាន​យន្ដហោះ​សុវណ្ណ​ភូមិ ដែលជា​ព្រ​លាន​យន្ដហោះ​ធំ​មួយ​របស់​ប្រទេស​ថៃ រង​ការ​វាយប្រហារ​ដោយ​គ្រាប់ M​-79  ចំនួន២​គ្រាប់ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី ២១ មេ​សា ។ ប៉ុន្ដែ​សំណាងល្អ​ដោយ​ក្នុងចំណោម​គ្រាប់ M​-79 ទាំង​២​គ្រាប់​នោះ ផ្ទុះតែ​មួយ​គ្រាប់​ប៉ុណ្ណោះបណ្ដាល​ឱ្យ​ឆេះ​អាងស្ដុក​ប្រេង​យ៉ាង​សន្ធោសន្ធៅ ។លោក Wannarat Charnnukul រដ្ឋមន្ដ្រីក្រសួង​ថាមពល​ថៃ​ថ្លែង​ថា កន្លែង​ស្ដុក​ប្រេងដែល​រង​ការ​វាយប្រហារ​ដោយ​គ្រាប់ M​-79  នោះ​ស្ថិត​នៅ​ក្នុង​សង្កាត់ Lum Luk Ka ក្នុងទីក្រុង​បាងកក ។ លោក Wannarat ថ្លែងទៀត​ថា ប្រេង​នៅ​ក្នុង​ធុង​ស្ដុក​មាន​តែ​ពាក់កណ្ដាល​ធុង​ប៉ុណ្ណោះ ខណៈ​ពេល​រង​ការ​វាយប្រហារ​ដោយ​គ្រាប់ M​-79 នោះ ។ ការ​ឆេះកន្លែង​ស្ដុក​ប្រេង​នេះ​មាន​រយៈពេល​ជាង​១ម៉ោង ប៉ុន្ដែ​មិន​បង្ក​ឱ្យ​មនុស្ស​ស្លាប់ ឬ​របួសនោះ​ទេ ។ គេ​មិនដឹង​ថា ការ​វាយប្រហារកន្លែង​ស្ដុក​ប្រេង​មាន​គោលបំណង​អ្វី​ទេ ហើយ​ពុំ​មាន​អ្នក​ណា​អះអាង​ទទួលខុសត្រូវចំពោះ​ការ​វាយប្រហារ​នេះ​ដែរ ។