ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេលា​ចុង​ក្រោយ​នៃ​ជីវិត​! នារី​កំសត់​សម្រេច​ក្តី​ប្រាថ្នា​ក្នុង​មន្ទីរពេទ្យ (មាន​វីដេអូ)

5 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា គូស្នេហ៍​ពី​វ័យ​កុមារ​មួយគូ​បាន​សម្រេចចិត្ត​រៀប​ការ​នៅ​ក្នុង​បន្ទប់​មន្ទីរពេទ្យ ពេល​ដឹង​ថា ខាង​ស្រី​រស់​មិន​បាន​ច្រើន​ថ្ងៃ​ទៅ​មុខ​។ ខាង​ប្រុស​ឈ្មោះ Joey…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា គូស្នេហ៍​ពី​វ័យ​កុមារ​មួយគូ​បាន​សម្រេចចិត្ត​រៀប​ការ​នៅ​ក្នុង​បន្ទប់​មន្ទីរពេទ្យ ពេល​ដឹង​ថា ខាង​ស្រី​រស់​មិន​បាន​ច្រើន​ថ្ងៃ​ទៅ​មុខ​។

ខាង​ប្រុស​ឈ្មោះ Joey Williams អាយុ​២១​ឆ្នាំ និង​ខាង​ស្រី​ឈ្មោះ Nina Marino អាយុ​១៩​ឆ្នាំ បាន​ធ្វើ​ពិធី​មង្គលការ​នៅ​ក្នុង​មន្ទីរពេទ្យ ដោយសារ​តែ​ដឹង​ថា រស់​មិន​បាន​យូរ​តទៅ​ទៀត​។ Marino ដឹងខ្លួន​ថា មាន​ជំងឺមហារីក​កម្រិត​ធ្ងន់ (​រាលដាល​ដល់​សួត​) កាលពី​ខែ​ឧសភា ឆ្នាំ​២០១៧​។

នាង​បាន​ឆ្លងកាត់​ការ​វះកាត់​សរុប​១៦៣​ដង ក្នុង​មួយ​ជីវិត​របស់​នាង​។ ក្តី​បំណង​ចុង​ក្រោយ​​របស់​នាង គឺ​ចង់​រៀប​ការ​ជាមួយនឹង​បុរស​ដែល​នាង​ស្រឡាញ់​តាំងពី​នៅ​វ័យ​កុមារ។

កាលពី​ថ្ងៃ​ទី​២ ខែសីហា ខាង​ប្រុស​ឈ្មោះ Williams បាន​ភ្ជាប់ពាក្យ​ជាមួយនឹង Marino នៅ​ក្នុង​បន្ទប់ ICU ក្នុង​មន្ទីរពេទ្យ​កុមារ Joseph ក្នុង​រដ្ឋ​ផ្ល​រី​ដា​។ ពួក​គេ​គ្រោង​នឹង​រៀប​ការ​នៅ​ខាងក្រៅ​មន្ទីរពេទ្យ តែ​គ្រូពេទ្យ​កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា​នេះ បាន​ប្រាប់​ថា ស្ថានភាព​របស់ Marino គឺ​មិន​ស្រួល​ទេ​។ ដោយ​មិន​បង្អង់​យូរ ពួក​គេ​ក៏​សម្រេចចិត្ត​រៀប​ការ​នៅ​លើ​គ្រែ ក្នុង​មន្ទីរពេទ្យ​តែ​ម្តង​។

ទាំង​ខាង​ប្រុស និង​ខាង​ស្រី​សុទ្ធតែ​សប្បាយចិត្ត ព្រោះ​ថ្ងៃ​នោះ គឺជា​ថ្ងៃ​ដែល​គេ​ចង់បាន​ក្នុង​ជីវិត​។ ពួក​គេ​បាន​ជួប​គ្នា​ដំបូង​នៅ​ក្នុង​កម្មវិធី Camp Boggy Creek សម្រាប់​ក្មេង​មាន​ជំងឺ​ប្រចាំ​កាយ​ជួបជុំ​គ្នា​

Marino មាន​ជំងឺ​ព្យាបាល​មិនជា​ហៅ​ថា VACTERL Syndrome និង​កើតមក​មាន​តែ​សួត​ម្ខាង​តែ​ប៉ុណ្ណោះ ខណៈ​ដែល Williams មាន​ជំងឺ​បេះដូង​ពី​កំណើត​។ នេះ​អាច​ហៅ​ថា និស្ស័យ​គូស្នេហ៍​កាលពី​ជាតិ​មុន​៕ វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖ Best Funny Vines

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ