ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​បិទ​ដំណើរ​ការ​រដ្ឋាភិបាល​ប៉ះ​ពាល់​អ្វី​​ខ្លះ​ទៅ​លើ​​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពល​រដ្ឋ​អាមេរិកាំង?

13 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ នៅ​ទី​បំផុត​ អាមេរិក​ត្រូវ​តែ​បង្ខំ​ចិត្ត​បិទ​ដំណើរ​ការ​រដ្ឋាភិបាល​មួ​យគ្រា​សិន​ មាន​ន័យ​ថា​មន្ត្រី​បម្រើ​ការ​នៅ​តាម​ក្រសួង-​មន្ទីរ​នានា​អាច​ឈប់​សម្រាក​មិន​ទៅ​ធ្វើ​ការ​ ឬ​ទៅ​ធ្វើ​​ការ​ដោយ​មិន​ទទួល​បាន​ប្រាក់​ខែ​​​ព្រោះ​រដ្ឋាភិបាល​អស់​ថវិកា​ជាតិ​សម្រាប់​បើក​ឱ្យ​ពួក​គេ​ត​ទៅ​ទៀត​ហើយ​។ ស្ថាន​ភាព​នេះ​កើត​ឡើង​បន្ទាប់​ពី​សមាជិក​សភា​របស់​គណ​បក្ស​សា​ធារណរដ្ឋ​ និង​គណបក្ស​​ប្រជា​ធិប​តេយ្យ​មិន​អាច​និយាយ​ត្រូវ​រ៉ូវ​គ្នា​ទៅ​លើ​ការ​អនុ​ម័ត​កញ្ចប់​ថវិកា​សម្រាប់​ប្រើ​ប្រាស់​។ បញ្ហា​នេះ​ប៉ះ​ពាល់​​ការ​បំពេញ​ការ​ងារ​​របស់​រដ្ឋាភិបាល​នៅ​ខែ​តុលា ឬ​អាច​នឹង​បន្ត​ទៅ​មុខ​ទៀត​បើ​បញ្ហា​នៅ​តែ​ដោះ​ស្រាយ​មិន​ចេញ​​ដដែល​។ រដ្ឋាភិបាល​អាច​នឹង​មិន​បើក​ប្រាក់​ខែ​សម្រាប់​មន្ត្រី​បម្រើ​ការ​នៅតាម​ស្ថាប័ន​រដ្ឋ​ប្រមាណ​៨​សែន​នាក់​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ នៅ​ទី​បំផុត​ អាមេរិក​ត្រូវ​តែ​បង្ខំ​ចិត្ត​បិទ​ដំណើរ​ការ​រដ្ឋាភិបាល​មួ​យគ្រា​សិន​ មាន​ន័យ​ថា​មន្ត្រី​បម្រើ​ការ​នៅ​តាម​ក្រសួង-​មន្ទីរ​នានា​អាច​ឈប់​សម្រាក​មិន​ទៅ​ធ្វើ​ការ​ ឬ​ទៅ​ធ្វើ​​ការ​ដោយ​មិន​ទទួល​បាន​ប្រាក់​ខែ​​​ព្រោះ​រដ្ឋាភិបាល​អស់​ថវិកា​ជាតិ​សម្រាប់​បើក​ឱ្យ​ពួក​គេ​ត​ទៅ​ទៀត​ហើយ​។ ស្ថាន​ភាព​នេះ​កើត​ឡើង​បន្ទាប់​ពី​សមាជិក​សភា​របស់​គណ​បក្ស​សា​ធារណរដ្ឋ​ និង​គណបក្ស​​ប្រជា​ធិប​តេយ្យ​មិន​អាច​និយាយ​ត្រូវ​រ៉ូវ​គ្នា​ទៅ​លើ​ការ​អនុ​ម័ត​កញ្ចប់​ថវិកា​សម្រាប់​ប្រើ​ប្រាស់​។

បញ្ហា​នេះ​ប៉ះ​ពាល់​​ការ​បំពេញ​ការ​ងារ​​របស់​រដ្ឋាភិបាល​នៅ​ខែ​តុលា ឬ​អាច​នឹង​បន្ត​ទៅ​មុខ​ទៀត​បើ​បញ្ហា​នៅ​តែ​ដោះ​ស្រាយ​មិន​ចេញ​​ដដែល​។ រដ្ឋាភិបាល​អាច​នឹង​មិន​បើក​ប្រាក់​ខែ​សម្រាប់​មន្ត្រី​បម្រើ​ការ​នៅតាម​ស្ថាប័ន​រដ្ឋ​ប្រមាណ​៨​សែន​នាក់​ ឬ​ស្មើ​នឹង​៤០%​នៃ​មន្ត្រី​រដ្ឋាភិបាល​សរុប​នៅ​ទូទាំង​ប្រទេស​អាមេរិក​​ដែល​ធ្វើ​ការ​អត់​ប្រាក់​ខែ​។ ត​ទៅនេះ​ជា​ការ​ព្យាករ​អំពី​ស្ថាន​ការណ៍​ក្រោយ​ពេល​បិទ​រដ្ឋា​ភិបាល​តើ​នឹង​មាន​រឿង​អ្វី​ខ្លះ​កើត​ឡើង​។​​

នៅ​ក្នុង​វិស័យ​អាកាស​ចរណ៍
ការ​បិទ​ដំណើរ​ការ​រដ្ឋាភិបាល​នឹង​បះពាល់​អ្នក​ធ្វើ​ដំណើរ​។ ពួក​គេ​អាច​នឹង​ឈរ​តម្រង់​ជួរ​គ្នា​ដ៏​វែង​អន្លាយ និង​ដ៏​យូរ​អង្វែង​ដើម្បី​រង់​ចាំ​ចេញ​ដំណើរ​។ ម៉្យាង​ទៀត​ ការ​ចាក​ចេញ​ដំណើរ​អាច​នឹង​ត្រូវ​ពន្យារ​ពេល​ជា​ច្រើន​លើក​ច្រើន​សា​ដោយ​សារ​នៅ​តាម​ព្រលាន​យន្ត​ហោះ​ខ្វះ​ខាត​បុគ្គលិក​។ ពួក​គេ​សុខ​ចិត្ត​ដេក​នៅ​ផ្ទះ​ឱ្យ​ស្រណុក​ខ្លួន​ជា​ជាង​ទៅ​ធ្វើ​ការ​អត់​ប្រាក់​ខែ​។

ជា​ទូទៅ​អ្នក​បម្រើ​ការ​ផ្នែក​គ្រប់​គ្រង​សុវត្ថិ​ភាព​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​ត្រូវ​គេ​គិត​ថា​ជា​មនុស្ស​សំខាន់​ដែល​ខ្វះ​មិន​បាន​។ ហេតុ​នេះ​ ពួកគេ​ប្រាកដ​ជា​ទៅ​ធ្វើ​ការ​ទោះ​បី​រដ្ឋាភិបាល​ត្រូវ​បិទ​ដំណើរ​ការ​ក៏​ដោយ​។ ប៉ុន្តែ​ពួក​គេ​មិន​ទាន់​បាន​ប្រាក់​ខែ​ទេ​រហូត​ទាល់​តែ​រដ្ឋាភិបាល​បើក​ដំណើរ​ការ​ឡើង​វិញ​ (មាន​ថវិកា​ជាតិ​ប្រើ​ប្រាស់​)។ សូម​រំលឹក​ថា​កាល​ពី​ពេល​រដ្ឋាភិបាល​បិទ​ដំណើរ​ការ​នៅ​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩​ បុគ្គលិក​បម្រើ​ការ​ផ្នែក​នេះ​ចាប់​ផ្ដើម​ដាក់​ច្បាប់​សូម​ឈប់​សម្រាក​ព្យាបាល​ជំងឺ​។

កាល​នោះ​ធ្វើ​ឱ្យ​សេវា​កម្ម​នៅ​តាម​ព្រលាន​យន្ត​ហោះ​ត្រូវ​ពន្យារ​ពេល​ជា​ច្រើន​លើក​ច្រើន​សា​។ ​ផល​ប៉ះ​ពាល់​ដោយ​សារ​ការ​បិទ​រដ្ឋាភិបាល​ក៏​ប៉ះ​ពាល់​ចំពោះ​គម្រោង​របស់​ពល​រដ្ឋ​អាមេរិកាំង​ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​លេង​ក្រៅ​ប្រទេស​។ ទី​ភ្នាក់​ងារ​ធ្វើ​លិខិត​ឆ្លង​ដែន​អាមេរិក​ថ្លែង​ថា​ពួក​គេ​ត្រូវ​ការ​ពេល​វេលា​យូរ​​ដើម្បី​រៀប​ចំ​ឯក​សារ​ជូន​អ្នក​​ដាក់​ពាក្យ​ស្នើ​សុំ​។​

​មន្ត្រី​រដ្ឋាភិបាល​សហ​ព័ន្ធ​មិន​ទៅ​ធ្វើ​ការ​ព្រោះ​អត់​លុយ
មន្ត្រី​រដ្ឋាភិបាល​សហ​ព័ន្ធជា​ក្រុម​ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ​ពី​ការ​បិទរដ្ឋាភិបាល​ព្រោះ​ពួក​គេ​នឹង​មិន​ទទួល​បាន​ការ​ទូទាត់​ប្រាក់​ខែ​ឱ្យ​ទេ​នៅ​អំឡុង​ពេល​បិទ​ដំណើរ​ការ​។ ដូច្នេះ ដើម្បី​ដោះ​ស្រាយ​ជីវ​ភាព​ប្រចាំ​ថ្ងៃ​មន្ត្រី​រដ្ឋាភិបាល​ខ្លះ​អាច​នឹង​ស្វែង​រក​ការ​ងារ​បន្ទាប់​បន្សំ​សម្រាប់​ធ្វើ​មួយ​គ្រា​សិន​គ្រាន់​យក​លុយ​ចិញ្ចឹម​ជីវិត​។ កាល​ពី​ពេល​បិទ​រដ្ឋាភិបាល​ឆ្នាំ​២០១៨-២០១៩​ ពួក​គេ​ក៏​ធ្លាប់​អនុ​វត្ត​​វិធី​នេះ​​ផង​ដែរ​។ បុគ្គលិក​ដែល​គេ​គិត​ថា​គ្រាន់​តែ​ជា​មនុស្ស​រាយ​រង​ មិន​សូវ​សំខាន់​ណាស់​ណា​ទេ គេ​ត្រូវ​ធីប​ពួក​គាត់​ចោល​សិន​ មាន​ន័យ​ថា​បង្ខំ​ឱ្យ​ពួក​គាត់​ស្នាក់​នៅ​តែ​ក្នុង​ផ្ទះ​។

ស្ថាប័ន​មួយ​ចំនួន​ដូច​ជា​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ និង​បង្ការ​ជំងឺ​ឆ្លង​ និង​វិទ្យា​ស្ថាន​ជាតិ​សុខ​ភាព​អាច​នឹង​មាន​ករណី​បុគ្គលិក​ទៅ​ធ្វើ​ការ​អត់​ប្រាក់​ខែ​មិន​តិច​នាក់​ឡើយ​ ដូច្នេះ​នឹង​ប៉ះ​ពាល់​​ការ​សិក្សា​ស្រាវ​ជ្រាវ-​ពិសោធ​ដែល​កំពុង​ដំណើរ​ការ​។ លោក​ត្រាំ​ចាប់​តាំង​ពី​ឡើង​កាន់​អំណាច​បាន​កាត់​បន្ថយ​ខ្ទង់​ថវិកា​ចំណាយ​លើ​ស្ថាប័ន​ដែល​លោក​យល់​ថា​មិន​សូវ​សំខាន់​។ នៅ​ក្នុង​បញ្ហា​បិទ​ដំណើរ​ការ​រដ្ឋាភិបាល​លើក​នេះ លោក​ព្រមាន​ថា​លោក​អាច​នឹង​កាត់​បន្ថយ​សេវា​ និង​កម្ម​វិធី​របស់​រដ្ឋ​ជា​ច្រើន​ទៀត​។​ ជា​ពិសេស​កាត់​កម្ម​វិធី​ដែល​គណ​បក្ស​ប្រជា​ធិបតេយ្យ​យល់​ថា​សំខាន់​។​

សួន​ឧទ្យាន​ជាតិ​គ្មាន​បុគ្គលិក​ធ្វើ​ការ​
ដី​សា​ធារណៈ​របស់​រដ្ឋ​រួម​ទាំង​សួន​ឧទ្យាន​ជាតិ​ និង​ព្រៃ​អភិរក្ស​ជាតិ​ បាន​បិទ​ដំណើរ​ការ​មិន​ទទួល​ភ្ញៀវ​ទេស​ចរ​ចូល​​​​​លំហែ​កាយ​ ឬ​ដើរ​លេង​កម្សាន្ត​ទេកាល​ពី​ពេល​បិទ​ដំណើរ​ការ​រដ្ឋាភិបាល​លើក​មុន​។ មន្ត្រី​ឧទ្យានុ​រក្ស​ត្រូវ​ថ្នាក់​លើ​ប្រាប់​ឱ្យ​ឈប់​សម្រាក​នៅ​ផ្ទះ​ចុះ​។​ ​កាល​ពី​ពេល​បិទ​រដ្ឋាភិបាល​លើក​មុន លោក​ត្រាំ​បាន​សម្រេច​ចិត្ត​បើក​ចំហ​សួន​ឧទ្យាន​ជាតិ​នានា​ឱ្យ​បើក​ចំហ​ចោល​។ កន្លែង​ខ្លះ​មាន​បុគ្គលិក​ធ្វើ​​ការ​ត្រឹម​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ និង​កន្លែង​ខ្លះ​គ្មាន​បុគ្គ​លិក​សូម្បី​តែ​ម្នាក់​។

ក្រុម​អ្នក​សង្កេត​ការណ៍​យល់​ថា​ធ្វើ​ដូច្នេះ​នាំ​មាន​អំពើ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​នៅ​ក្នុង​សួន​ឧទ្យាន​។ អ្នក​ទេស​ចរ​ដែល​ចូល​ទៅ​កម្សាន្ត​នៅទី​នោះ​ដោយ​សារ​គ្មាន​អ្នក​ណា​មើល​ការ​ខុស​ត្រូវ​ ម៉្លោះ​ហើយ​ពួក​គេ​បើក​បរ​យ៉ាង​អនាធិប​តេយ្យ​ពាស​វាល​ពាស​កាល​។ ជួន​កាល​ ជន​ឱកាស​និយម​លួច​របស់​របរ​នៅ​ទី​តាំង​ប្រវត្តិ​សាស្ត្រ​ និង​ពង្រាយ​សំរាម​ឡើង​គរ​ពេញ​ហ្នឹង​។ ដូច្នេះ​លើក​នេះ​ក្រុម​ឧទ្យានុរក្ស​ដែល​ធ្លាប់​បម្រើ​ការ​ផ្នែក​នេះ​បាន​ស្នើ​សុំ​ថា​​​បើ​បាន​ជា​បិទដំណើរ​ការ​រដ្ឋាភិបាល​ទៅ​ហើយ​ គួរ​ណាស់​​​​​បិទ​ដំណើរ​ការ​ឧទ្យាន​ជាតិ​ទាំង​ស្រុង​តែ​ម្ដង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ