ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ដឹក​ជញ្ជូន​ចំណី​សត្វ ប្ដឹ.ង​ថៅកែ​វៀតណាម​ជិះជា.ន់​ពលកម្ម

49 វិនាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រុម​កម្មករ​ដឹក​ជញ្ជូន​ចំណី​សត្វ​ក្នុង​ឃ្លាំង​ស្តុក​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ត្រពាំង​ស្លា ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សាលាឃុំ​ព្រះ​និព្វាន ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ ករណី​ថៅកែ​ជា​ជនជាតិ​វៀតណាម…

ខេត្តកំពង់ស្ពឺ ៖ ក្រុម​កម្មករ​ដឹក​ជញ្ជូន​ចំណី​សត្វ​ក្នុង​ឃ្លាំង​ស្តុក​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ត្រពាំង​ស្លា ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សាលាឃុំ​ព្រះ​និព្វាន ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ ករណី​ថៅកែ​ជា​ជនជាតិ​វៀតណាម និង​បាន​ចោទ​ថា បាន​ជិះជាន់​កម្លាំង​ពលកម្ម​របស់​ពួក​គាត់​ជា​កម្មករ ។

នៅ​ក្នុង​បណ្ដឹង​របស់​ក្រុម​កម្មករ បាន​សំណូមពរ​ឱ្យ​ថៅកែ​ជា​ជនជាតិ​វៀតណាម គោរព​ទៅ​តាម​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​បញ្ហា​ម៉ោង​ពេលវេលា​ធ្វើ​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ មិន​ត្រូវធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត ឬ​ត្រូវ​ដេញ​ចោល ដេញ​ចេញ​តាម​ចិត្ត​របស់​ខ្លួន មិន​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​នោះ​ទេ ។

សូម​បញ្ជាក់​ថា បើ​តាម​ការ​អះអាង​របស់​កម្មករ​ចំណី​សត្វ​ប្រាប់​អ្នកកាសែត​ថា ថៅកែ​មិន​បាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ គឺ​នៅ​តែ​មេការ​ជា​អ្នក​ទទួលខុសត្រូវ ជា​អ្នក​គាបសង្កត់​ទៅ​លើ​ក្រុម​កម្មករ ។

តាម​ការ​បញ្ជាក់​ជា​ច្រើន​ទៀត​ថា ការ​ដឹក​សម្ភារៈ​ចំណី​សត្វ​នេះ គឺ​យក​មក​ពី​ក្រៅប្រទេស មិនដឹង​ថា​យក​មក​ពី​ប្រទេស​ណា​ទេ យក​មក​លាក់​ទុក​នៅ​ក្នុង​ឃ្លាំង​នេះ​ជា​ច្រើន រាប់​ម៉ឺន​បាវ​ដូច​ជា​រោងចក្រ​មួយ​ទៅ​ហើយ ។ ហើយ​ក៏​គ្មាន​យីហោ​ច្បាស់លាស់​នោះ​ដែរ ។ ឃ្លាំង​នេះ​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ស្លា ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

តាម​ការ​បញ្ជាក់​របស់​កម្មករ​បានឱ្យ​ដឹង​ថា មាន​ជនជាតិ​វៀតណាម​នៅ​ក្នុង​រោងចក្រ​នេះ​ជា​ច្រើន​នាក់ ដែល​បាន​ដឹក​ជញ្ជូន​មក​ពី​ក្រៅប្រទេស ហើយ​ក៏​មិនមែន​មាន​តែ​មួយ​កន្លែង​នេះ​ដែរ គឺ​មាន​ច្រើន​កន្លែង​ទៀត ។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​ក្រុម​កម្មករ​ខាងលើ លោក ទឹម តុ​ន ជំទប់​ទី​១​ឃុំ​ព្រះ​និព្វាន បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ពិតជា​មានរឿង​ក្រុម​កម្មករ​ចំនួន​៥១​នាក់ បាន​ដាក់​ពាក្យបណ្តឹង​ថៅកែ​ក្រុមហ៊ុន ជី​ខេ ដូ​ទ្រី​ស៊ិ​ន​(​ខេ​ម​បូ​ឌា​)​ឯ​.​ក មក​សាលាឃុំ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ពិតប្រាកដ​មែន ។

នៅ​ក្នុង​ពាក្យបណ្តឹង​នោះ​លោក​ថា ក្នុង​នាម​រដ្ឋបាល​ឃុំ លោក​ក៏​បាន​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ខាង​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពង់ស្ពឺ សុំ​ឱ្យ​កោះហៅ​ថៅកែ​មក​ធ្វើការ​ដោះស្រាយ នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៥ នេះ​ហើយ ប៉ុន្តែ​ដោយ​លោក​ជាប់រវល់​ប្រជុំ​លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​នោះ​ទេ ។ ខាង​មន្ទីរ​ការងារ​ជា​អ្នកធ្វើការ​ដោះស្រាយ ។

ដោយឡែក​លោក ចឹក បូ​រិ​ន ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពង់ស្ពឺ បានឱ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា រឿង​នេះ​មន្ត្រី​របស់​លោក​កំពុងធ្វើការ​សម្របសម្រួល​ហើយ តែ​លទ្ធផល​បែប​ណា​នោះ លោក​មិន​ទាន់​ឱ្យ​ដឹង​លម្អិត​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ