ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្គោលអប់រំបេតិកភណ្ឌ ៣០នាក់ ទទួលបានការបណ្ដុះបណ្ដាល​ដើម្បីអភិរក្ស​វប្បធម៌ខ្មែរ

15 ម៉ោង មុន

ខេត្តសៀមរាប៖ គ្រូបង្គោលអប់រំបេតិកភណ្ឌ ចំនួន ៣០នាក់ ទទួលបានការបណ្ដុះបណ្ដាល​ដើម្បីអភិរក្ស​វប្បធម៌ និងអរិយធម៌ជាតិ ខណៈសិក្ខាកាមនឹងទទួលបានការហ្វឹកហាត់ផ្ទាល់​ក្នុងថ្នាក់រៀន ពេលក្រុមការងារអាជ្ញាធរជាតិអប្សរាចុះបង្រៀននៅឆ្នាំក្រោយ។ យោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា…

ខេត្តសៀមរាប៖ គ្រូបង្គោលអប់រំបេតិកភណ្ឌ ចំនួន ៣០នាក់ ទទួលបានការបណ្ដុះបណ្ដាល​ដើម្បីអភិរក្ស​វប្បធម៌ និងអរិយធម៌ជាតិ ខណៈសិក្ខាកាមនឹងទទួលបានការហ្វឹកហាត់ផ្ទាល់​ក្នុងថ្នាក់រៀន ពេលក្រុមការងារអាជ្ញាធរជាតិអប្សរាចុះបង្រៀននៅឆ្នាំក្រោយ។

យោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល គ្រូបង្គោលអប់រំបេតិកភណ្ឌ ដោយមានអ្នកចូលរួមសរុប ៣០នាក់។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងបំណងបង្កើនចំណេះដឹងទូទៅអំពីបេតិកភណ្ឌ ប្រវត្តិសាស្រ្ត អរិយធម៌អង្គរ ការងារអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌជូនគ្រូបង្រៀនសាលាបឋមសិក្សា ដូចជា សាលាបឋមសិក្សាក្របីរៀល វត្តលលៃ ភូមិភាគ៤ តាប៉ាង បង្កោងអូមីយ៉ាស៊ីធីរូតាវី បាគង ហ៊ុនសែនរលួស សម្រាប់ចុះបណ្ដុះបណ្ដាល និងផ្សព្វផ្សាយបន្តដល់គ្រឹះស្ថានសិក្សានានាក្នុងតំបន់អង្គរ។​ក្រោយវគ្គបណ្ដុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានការហ្វឹកហាត់ផ្ទាល់​ក្នុងថ្នាក់រៀន ពេលក្រុមការងារអាជ្ញាធរជាតិអប្សរាចុះបង្រៀននៅឆ្នាំក្រោយ។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែតុលា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ នៃអាជ្ញាធរជាតិអប្សរា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ