ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងធនធានទឹក ត្រៀម​អន្តរាគមន៍គ្រោះទឹកជំនន់ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ

1 នាទី មុន

​ខេត្តកំពង់ស្ពឺ៖ ក្រសួងធនធានទឹក បានណែនាំដល់មន្ត្រីក្រោមឱវាទបន្តយកចិត្តទុកដាក់តាមដានស្ថានភាពទឹកនៅតាមបណ្តាអាងស្ទឹងសំខាន់ៗ និងត្រៀមលក្ខណៈសម្រាប់ការងារអន្តរាគមន៍ចំពោះគ្រោះទឹកជំនន់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។ យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថានៅថ្ងៃ​ទី១ ខែតុលា ឆ្នាំ២០២៥…



ខេត្តកំពង់ស្ពឺ៖ ក្រសួងធនធានទឹក បានណែនាំដល់មន្ត្រីក្រោមឱវាទបន្តយកចិត្តទុកដាក់តាមដានស្ថានភាពទឹកនៅតាមបណ្តាអាងស្ទឹងសំខាន់ៗ និងត្រៀមលក្ខណៈសម្រាប់ការងារអន្តរាគមន៍ចំពោះគ្រោះទឹកជំនន់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។

យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថានៅថ្ងៃ​ទី១ ខែតុលា ឆ្នាំ២០២៥ លោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ​រួមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់បានអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពទឹកនៅអាងទឹកអន្លង់ជ្រៃ អាងទឹកពាមល្វា-អូរតោង និងសំណង់ស្ទាក់ទឹករលាំងជ្រៃ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ដែលបានយកចិត្តទុកដាក់សហការគ្នាក្នុងការគ្រប់គ្រងទឹកនៅតាមបណ្តាអាងស្តុកទឹកសំខាន់ៗបានល្អប្រសើរ ជាពិសេសសម្រាប់កិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាទឹកជំនន់ និងគ្រោះរាំងស្ងួត។

ជាមួយគ្នានោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បន្តយកចិត្តទុកដាក់តាមដានស្ថានភាពទឹកនៅតាមបណ្តាអាងស្ទឹងសំខាន់ៗ និងត្រៀមលក្ខណៈសម្រាប់ការងារអន្តរាគមន៍ចំពោះគ្រោះទឹកជំនន់ ឬគ្រោះរាំងស្ងួតដែលអាចកើតមានឡើងជាយថាហេតុ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ