ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​ស្ត្រី​​មេ​ខ្យល់​៣​នាក់​ដើរ​​រៃ​អង្គាស​ប្រាក់​បោក​ពល​រដ្ឋ​៤០០​នាក់​ថា«​រក​ការ​ងារ​ឱ្យ​ធ្វើ»

2 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​ប៉ៃលិន​ឃាត់ខ្លួន ខណៈ​ពួក​គេ​ជា​មេ ខ្យល់​ឆបោក​ដើរ​ផ្សព្វផ្សាយ និង​រៃ​អង្គាសប្រាក់​ពី​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ ដើម្បី​ឲ្យ​ចូល​ធ្វើ​ការ ងារ​នៅ​ទីតាំង​ក្រឡុក​ស៊ីម៉ង់ត៍ អូរ​រអិល…

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​ប៉ៃលិន​ឃាត់ខ្លួន ខណៈ​ពួក​គេ​ជា​មេ ខ្យល់​ឆបោក​ដើរ​ផ្សព្វផ្សាយ និង​រៃ​អង្គាសប្រាក់​ពី​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ ដើម្បី​ឲ្យ​ចូល​ធ្វើ​ការ ងារ​នៅ​ទីតាំង​ក្រឡុក​ស៊ីម៉ង់ត៍ អូរ​រអិល ស្ថិត​នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ជនសង្ស័យ​ជា​ស្ត្រី ៣​នាក់​នោះ​រួម​មាន ៖
១-​ឈ្មោះ សើន ស្រី​មុំ អាយុ​៤៤​ឆ្នាំ ជា​កម្មករ ទីលំនៅ​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។
២-​ឈ្មោះ ពៅ មិ​នា អាយុ​២៥​ឆ្នាំ ជា​កម្មករ ទីលំនៅ​ភូមិ​អូរ​តា​ពុក សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។
៣-​ឈ្មោះ រស់ សុភាព អាយុ​៥៧​ឆ្នាំ ជា​កម្មករ ទីលំនៅ​ភូមិ​អូរ​តា​ពុក សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៥ មាន​ប្រជាពលរដ្ឋ​រាប់រយ​គ្រួ​សារបាន​ភ្ញាក់ផ្អើល​នាំ​គ្នា​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ថា មាន​ករណី​ឆបោក បាន​កើតឡើង នៅ​ទីតាំង​ក្រឡុក​ស៊ីម៉ងត៍​អូរ​រអិល ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​មាន​ជនសង្ស័យ​មួយ​ក្រុម​បាន​ដើរ​ផ្សព្វផ្សាយ​ប្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន ដោយ​ពួក​គេ​សន្យា​ថា​រក​ការងារ​ឲ្យ​ធ្វើ​នៅ​ទីតាំង​ក្រឡុក​ស៊ីម៉ង់ត៍​ភូមិ​អូរ​រអិល តែ​តម្រូវ​ឲ្យ​បង់ប្រាក់​មុន ក្នុង​ម្នាក់​ចំនួន​ចាប់ពី៥០.០០០​រៀល ទៅ ២០០.០០០​រៀល ដើម្បី​ជា​ថ្លៃ​ចំណាយ​ផ្សេង​ៗ ។

ជនសង្ស័យ​បាន​ដើរ​ឆបោក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ប្រមាណ ៤០០​នាក់ ។ លុះ​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៥ ដោយ​មានការ​សង្ស័យ​ប្រជាពលរដ្ឋ ២០០​នាក់ បាន​នាំ​គ្នា​ទៅ​ដល់ទី​តាំង​ក្រឡុក​ស៊ីម៉ងត៍​អូរ​រអិល ដើម្បី​សួរ​ព័ត៌មាន​ពី​អ្នកគ្រប់គ្រង​នៅ​ទីនោះ ស្រាប់តែ​បាន​ចម្លើយ​មក​វិញ​ថា មិន​មានការ​ងារ​ឲ្យ​បងប្អូន​ធ្វើ​ទេ ហើយ​ជនសង្ស័យ​មួយ​ក្រុម​ដែល​ដើរ​ប្រមូល​លុយ​ពី​បងប្អូន​ប្រជាពលរដ្ឋ គឺជា​ជន​ឆបោក​ទេ ។

ក្រោយ​ពេល​ដឹង​ថា ករណី​ខាងលើ​នេះ ជា​ករណី​ចាញ់បោក​ស្ត្រី​មួយ​ក្រុម​នោះ ប្រជាពលរដ្ឋ​បាន​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់​ដែល​ជា​អ្នក​ដើរ​រៃ​អង្គាស​លុយ ដើម្បី​រក​ការងារ​ឱ្យធ្វើ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ