ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខេត្តបាត់ដំបងត្រៀមពង្រីក​កំណាត់ផ្លូវពីរង្វង់មូល«ព្រាបសន្តិភាព» រហូតដល់ផ្លូវជាតិលេខ៥ថ្មី និងរង្វង់មូលនាងរំសាយសក់ ដល់ផ្លូវបំបែកអាងកំពីងពួយ​

12 ម៉ោង មុន

ខេត្តបាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង ត្រៀមពង្រីកកំណាត់ផ្លូវពីទីតាំងរង្វង់មូល«ព្រាបសន្តិភាព» រហូតដល់ផ្លូវជាតិលេខ៥ថ្មី និងរង្វង់មូលនាងរំសាយសក់ ដល់ផ្លូវបំបែកអាងកំពីងពួយ​ដើម្បី​សម្រួលលំហូរចរាចរណ៍លើដងផ្លូវក្នុងខេត្ត និងលើកសោភណភាពនៅតាមទីប្រជុំជន។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថានៅរសៀលថ្ងៃ​ទី១ ខែតុលា…

ខេត្តបាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង ត្រៀមពង្រីកកំណាត់ផ្លូវពីទីតាំងរង្វង់មូល«ព្រាបសន្តិភាព» រហូតដល់ផ្លូវជាតិលេខ៥ថ្មី និងរង្វង់មូលនាងរំសាយសក់ ដល់ផ្លូវបំបែកអាងកំពីងពួយ​ដើម្បី​សម្រួលលំហូរចរាចរណ៍លើដងផ្លូវក្នុងខេត្ត និងលើកសោភណភាពនៅតាមទីប្រជុំជន។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថានៅរសៀលថ្ងៃ​ទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញ​ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាពផ្លូវនៅទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្តបាត់ដំបង ដើម្បីត្រៀមពង្រីកផ្លូវបន្ថែម ក្នុងនោះគម្រោងពង្រីកកំណាត់ផ្លូវពីទីតាំងរង្វង់មូល«ព្រាបសន្តិភាព» រហូតដល់ផ្លូវជាតិលេខ៥ថ្មី និងរង្វង់មូលនាងរំសាយសក់ ដល់ផ្លូវបំបែកអាងកំពីងពួយផងដែរ ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសម្រួលដល់ការធ្វើដំណើរលើដងផ្លូវក្នុងខេត្ត និងលើកសោភណភាពនៅតាមទីប្រជុំជន។

ជាមួយគ្នានោះ ឯកឧត្តម សុខ លូ បានណែនាំបន្ថែមដល់លោក អភិបាលក្រុង ស្រុក ត្រូវខិតខំរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវដើម្បីរក្សាដីចិញ្ចើមផ្លូវ ចៀសវាងការរំលោភបំពានលើដីចំណីផ្លូវ។

បន្ទាប់មក ឯកឧត្តម សុខ លូ អភិបាល ខេត្តបាត់ដំបង ក៏បន្តដំណើរចុះត្រួតពិនិត្យសណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅបរិវេណតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ